កីឡា
សមិទ្ធផលសំខាន់ៗរបស់លោក Satoshi Saito ក្នុងនាមជា CEO ជាង២ឆ្នាំរបស់ CPL
កុងត្រារបស់លោក Satoshi Saito ជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) នឹងចប់នៅបំណាច់ឆ្នាំ២០២៣ បន្ទាប់ពីលោកបានកាន់អស់រយៈពេលជាង២ឆ្នាំ។

លោក Satoshi Saito ត្រូវបានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាតែងតាំងជានាយកប្រតិបត្តិកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីដឹកនាំ កែលំអ និងអភិវឌ្ឍលីគបាល់ទាត់កំពូលកម្ពុជាឲ្យមានវិជ្ជាជីវៈ និងស្តង់ដា ស្របតាមកម្រិតអាស៊ី (AFC) និងអន្តរជាតិ (FIFA)។

លោកបានរួមចំណែកជួយធ្វើឲ្យការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាកាន់តែមានគុណភាព និងប្រជែងប្រជែងខ្លាំងតាមរយៈការប្រកួតមាន៣ជើងគឺជើងទី១ ជើងទី២ និងជើងទី៣ មុនពេលជ្រើសរើសយក៤ក្រុមកំពូល (Top 4) ដើម្បីប្រកួតជើងទី៤ទៀតទើបរកឃើញក្រុមជើងឯក។

លោក Satoshi Saito បានរួមចំណែកជួយកែប្រែគោលការណ៍ប្រកួតបន្ថែមទៀតដូចជា តម្រូវឲ្យគ្រប់ក្លិបចុះបញ្ជីកូតាកីឡាករអាស៊ាន១នាក់ដែលបានក្លាយជាផ្នែកមួយធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ានចាប់អារម្មណ៍លើវិស័យកីឡាបាល់ទាត់កម្ពុជា។ លោកបានផ្លាស់ប្តូរពេលវេលាប្រកួតពីមួយរដូវកាលក្នុងឆ្នាំ ទៅជាមួយរដូវកាលឆ្លងឆ្នាំ ពោលគឺចាប់ផ្តើមពាក់កណ្តាលឆ្នាំ និងឆ្លងចូលឆ្នាំថ្មីមួយទៀតទើបចប់។ គោលការណ៍ប្រកួតនេះស្របតាមលីគរបស់ប្រទេសជាច្រើនទូទាំងពិភពលោក និងស្របតាមរបៀបវារៈរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក។

នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ CPL បង្កើតពានរង្វាន់មួយចំនួនមានដូចជា កីឡាករល្អប្រចាំការប្រកួតនីមួយៗ និងកីឡាករល្អប្រចាំខែដែលទទួលបានរង្វាន់ដូចជាម៉ូតូ និងឧបករណ៍ប្រើប្រាស់ជាដើម។

ជាពិសេសទៀតនោះ លោកបានបង្កើតពានរង្វាន់សំខាន់២គឺ ខេមបូឌានលីគខាប់ (Cambodian League Cup) និង ខេមបូឌានស៊ុបភើខាប់ (Cambodian Super Cup) ដែលជាពានរង្វាន់បើករដូវកាលថ្មី។
ក្នុងនាមជានាយកប្រតិបត្តិរបស់ CLP លោក Satoshi Saito បានបង្កើតការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានជាប្រចាំ រៀបចំពិធីបើក-បិទនៃការប្រកួតលីគទី១ និងលីគទី២ មានសន្និសីទសារព័ត៌មានមុនការប្រកួត ក៏ដូចជាចុះវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធតាមក្លិបនានាដើម្បីឲ្យកាន់តែមានកម្រិតស្តង់ដាអន្តរជាតិ។

សមិទ្ធផលមួយចំនួនខាងលើរបស់លោក Saito បានត្រួយត្រាយផ្លូវឲ្យថ្នាក់ដឹកនាំក្រោយបន្តអនុវត្ត និងអភិវឌ្ឍបន្ថែម។
មុនពេលចូលមកដឹកនាំក្រុមហ៊ុន CPL លោកមានបទពិសោធច្រើនដូចជា អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបបាល់ទាត់ FC Barcelona របស់ប្រទេសអេស្ប៉ាញ ជាអនុប្រធានការិយាល័យបេសកកម្មពិសេសរបស់សមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


