Connect with us

កីឡា

បាល់ទាត់ប្រេស៊ីលអាចនឹងជាប់ពិន័យពីស្ថាប័នកំពូល FIFA និង CONMEBOL

បានផុស

នៅ

កាលពីថ្ងៃទី៧ ខែធ្នូ តុលាការនៅទីក្រុង Rio de Janeiro បានបណ្តេញលោក Ednaldo Rodrigues ពីប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) និងបានតែងតាំងលោក José Perdiz ជាប្រធានបណ្តោះអាសន្ន ខណៈស្ថាប័នដឹក​នាំ​កីឡា​កំពូល​​២​បាន​ចាត់ទុក​​ជា “ការជ្រៀតជ្រែកពីខាងក្រៅ”ក្រោមបទប្បញ្ញត្តិផ្ទៃក្នុងរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) នឹងបញ្ជូនតំណាង​របស់​ខ្លួន​ទៅទីក្រុង Rio de Janeiro នៅថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤​ ដើម្បីសិក្សា​ ស៊ើបអង្កេត និងរកដំណោះស្រាយជុំ​វិញ​បញ្ហា​នេះ។ អនុលោម​តាមបទប្បញ្ញត្តិរបស់ស្ថាប័នទាំង៣​គឺ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF), FIFA និង CONMEBOL ពួកគេនឹងស៊ើបអង្កេត និងស្វែងរកដំណោះស្រាយ។

យោងតាមប្រភពអនាមិកដែល​ប្រាប់​សារព័ត៌មាន​ AFP ថា ទាំង FIFA និង CONMEBOL មិនអនុញ្ញាតឱ្យមាន “ការជ្រៀតជ្រែកពីខាងក្រៅ​ពាក់​ព័ន្ធ​នឹងសមាជិករបស់ពួកគេ” នោះទេ។ ពួកគេចង់ផ្ទៀងផ្ទាត់ និងវិភាគ​ពី​រឿង​រ៉ាវ​ដែលបានកើតឡើង ប៉ុន្តែពួកគេនឹងមិនស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​ពិន័យ​សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល​នោះទេ ប្រសិនបើវាត្រូវបានបញ្ជាក់ថា មានការជ្រៀតជ្រែករបស់រដ្ឋក្នុងការរំលោភលើបទបញ្ជាផ្ទៃក្នុង។

ដើមហេតុគឺការដក លោក Ednaldo Rodrigues ចេញពីតំណែងជាប្រធានសហព័ន្ធកីឡា​បាល់ទាត់​ប្រេស៊ីល​តាម​​សាលាក្តីក្នុងទីក្រុង Rio de Janeiro។ បន្ទាប់​មក លោក José Perdíz ត្រូវបានតែងតាំងជាប្រធានបណ្តោះអាសន្ន។ ប្រភពដែលបានពិគ្រោះ​ជា​មួយ​ AFP បាននិយាយថា ៖«បទប្បញ្ញត្តិគឺច្បាស់លាស់ និងរឹងមាំ។ អន្តរាគមន៍ខាងក្រៅក្នុងកិច្ចការរបស់សមាជិករបស់ខ្លួនមិនត្រូវបានអនុញ្ញាត​ឡើយ»។

សម្រាប់ FIFA និង CONMEBOL ប្រសិនបើរឿងនេះត្រូវបានរកឃើញពិត​ជា​​ការជ្រៀតជ្រែកពីរដ្ឋ​មមែន​ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការផ្អាកសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល​ ពីការប្រកួតទាំងអស់ដែលរៀបចំដោយពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ស្ថាប័ន​ទាំងពីរបានព្រមាន CBF អំពីស្ថានភាពដ៏ធ្ងន់ធ្ងរ។

ក្នុង​ករណី​អាក្រក់ ក្រុមជម្រើសជាតិ និង​ក្លិប​បាល់ទាត់​ប្រេស៊ីល​ប្រហែលជាមិនអាច​ប្រកួត​ក្នុងការប្រកួតអន្តរជាតិ។ សំបុត្រនេះត្រូវបានផ្ញើរួមគ្នានៅថ្ងៃទី២៤ ខែធ្នូ ដោយ​លោក Kenny Jean-Marie​ របស់ FIFA និងលោក Monserrat Jiménez Granda របស់ CONMEBOL ។ វាត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល UOL។

«ក្នុងន័យនេះ និងដើម្បីជាប្រយោជន៍ដល់សណ្តាប់ធ្នាប់ យើងក៏ចង់ចង្អុលបង្ហាញថា ប្រសិនបើ CBF ត្រូវបានព្យួរជាដាច់ខាតដោយស្ថាប័នមានសមត្ថកិច្ច FIFA វានឹងបាត់បង់សិទ្ធិពាក់ព័ន្ធទាំងអស់រហូតដល់ FIFA ដកការព្យួរ​វិញ។ នេះក៏មានន័យថា ជម្រើស​ជាតិប្រេស៊ីល និង​ក្លិប​នឹងមិនអាចចូលរួម​ប្រកួតអន្តរជាតិណាមួយ​ឡើយ​ក្នុងចន្លោះ​ពេលផ្អាក»។

ក្រៅពីការបណ្តេញ Rodrigues ដោយតុលាការប្រេស៊ីល និងការតែងតាំងលោក Perdiz វាគឺជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលប្រេស៊ីលក្នុងបញ្ហាមួយចំនួនដែល FIFA ជឿថា វា​ជា​ការព្រួយបារម្ភចំពោះបាល់ទាត់ពិភពលោក។

គណៈប្រតិភូ FIFA នឹងទៅដល់ប្រទេសប្រេស៊ីលនៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០២៤ ដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយមន្ត្រី CBF ក្នុងគោលបំណងស្វែងរកដំណោះស្រាយ​ មុនពេលការប្រកួត និងក្លិបនានារងផលប៉ះពាល់។ បេសកជនរបស់ FIFA ក៏នឹងផ្លាស់ប្តូរព័ត៌មានជាមួយសមាជិករដ្ឋាភិបាលប្រេស៊ីល ដើម្បីផ្ទៀងផ្ទាត់អ្វីដែលបានកើតឡើង និងស៊ីជម្រៅ​កម្រិតណា ប្រសិនបើមានការជ្រៀតជ្រែកពីខាងក្រៅ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម