កីឡា
ព្រះខ័នរាជស្វាយរៀង បន្តកុងត្រាថ្មីជាមួយលោកគ្រូ Pep Muñoz
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Pep Muñoz សញ្ជាតិអេស្ប៉ាញ បន្ទាប់ពីលោកដឹកនាំក្រុមបានយ៉ាងល្អក្នុងរដូវកាលនេះ។
ការបន្តកុងត្រាថ្មីនេះកើតឡើង ក្រោយពេលលោកបានជួយឲ្យក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងឈរលេខ១ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ និងឡើងដល់វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាល២០២៣-២៤។

លោក Pep Muñoz បានក្លាយជាគ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងកាលពីខែឧសភា ឆ្នាំ២០២៣។ បុរសអាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញកាន់អាជ្ញាប័ណ្ណ UEFA Pro-License មានបទពិសោធជាង១៩ឆ្នាំ។ ចាប់ផ្តើមអាជីពដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់រូបលោកក៏បានចូលរួមជាក្រុម FC Barcelona រយៈពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B ហើយជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគយុវជន២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន។
ក្រោយចំណាយពេលជាង១០ខែជាមួយបាល់ទាត់នៅកម្ពុជា លោក Pep Muñoz ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយកំពុងក្តាប់ឱកាសឈ្នះពាន២ធំក្នុងមួយរដូវកាល។ មុនពេលមកដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានស្វែងយល់ពីបាល់ទាត់ក្នុងប្រទេសកម្ពុជាខ្លះៗដែរ។

លោក Pep Muñoz និយាយថា ៖«មុនពេលខ្ញុំមកដឹកក្លិបនៅកម្ពុជា ខ្ញុំក៏បានមើលការប្រកួតលីគ និងលីគខាប់នៅរដូវកាលមុនខ្លះៗដែរ។ ពេលខ្ញុំចូលដឹកនាំព្រះខ័នរាជស្វាយរៀង ជាក់ស្តែងការប្រកួតកាន់តែតានតឹងខ្លាំង ព្រោះក្រុមនីមួយៗសុទ្ធតែរៀបចំបានល្អ។ ពេលលីគមានការប្រកួតប្រជែងខ្លាំងក៏ធ្វើឲ្យក្រុមជម្រើសខ្លាំងដែរ តែអ្វីៗគឺត្រូវការពេលវេលា។ខ្ញុំជឿថា បាល់ទាត់នៅកម្ពុជានឹងរីកចម្រើនពីមួយឆ្នាំទៅឆ្នាំ»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


