កីឡា
លោក អ៊ូ តារា បញ្ជាក់ថា គ្រូបង្ហាត់ល្បុក្កតោមិនបានតម្លៃខ្ពស់ទេ
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោ បានបដិសេធជុំវិញអ្នកជំនាញអារ្យធម៌ដែលបានលើកឡើងពីគ្រូបង្ហាត់គុនល្បុក្កតោយកតម្លៃថ្លៃពេកនៅតាមសាលារដ្ឋ និងឯកជន។

កាលពីពេលពីថ្ងៃទី១៨ ខែមេសា អ្នកជំនាញអារ្យធម៌ លោក រ័ត្ន សណ្តាប់ បានប្រាប់ទៅសារព័ត៌មាន Fresh News ដោយលោកចង់ឃើញសាលារៀនរដ្ឋ និងឯកជនទូទាំងប្រទេសបង្ហាត់ក្បាច់គុនល្បុក្កតោ ប៉ុន្តែគ្រូបង្ហាត់យកថ្លៃពេកដែលធ្វើឲ្យពិបាកក្នុងការដាក់បញ្ចូលគុនល្បុក្កតោក្នុងកម្មវិធីសិក្សា។
លោក អ៊ូ តារា ក៏ជាតារាសម្តែងក្បាច់គុនមួយរូបបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«អ្នកយកព័ត៌មានទៅសួរព័ត៌មានចំបុគ្គលដែលមិនចំគោលដៅ មិនមានជំនាញល្បុក្កតោពិតប្រាកដ។ គាត់ទៅសួរបុគ្គលណាដែលមិនជាប់ព័ន្ធនឹងសហព័ន្ធកីឡាគុនល្បុក្កតោ អីចឹងព័ត៌មានអត់ច្បាស់ ទៅវាយតម្លៃផ្សេង តែតាមពិតមិនដូចអ្វីដែលគាត់លើកឡើងនោះទេ»។

លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ៖«គ្រូបង្ហាត់កីឡាគុនល្បុក្កតោមិនបានតម្លៃច្រើននោះទេ។ ដូចគ្រូបង្ហាត់នៅសាលា AIS មួយម៉ោងបានតែ៩ដុល្លារ ហើយមួយអាទិត្យបង្ហាត់បាន៤ម៉ោង មួយខែបាន១៦ម៉ោង អីចឹងបានលុយមិនដល់២០០ដុល្លារផង។ សាលាខ្លះបានតិចជាងហ្នឹងទៀត តែបើសាលាឯកជនតូចខ្លះគ្រាន់បើ។ គេផ្តល់លុយលើកទឹកចិត្តគ្រូលើសពីប្រាក់ម៉ោងបង្ហាត់»។
នៅលើគណនី Facebook ផ្ទាល់ខ្លួន លោក អ៊ូ តារា បានលើកឡើងថា ៖«ប្រហែលជាត្រូវការគ្រូ តែទាក់ទងទៅបុគ្គល បានជាទទួលទិន្ន័យពត៌មានបែបនេះ។ កន្លងមកក្នុងការដាក់បញ្ចូលគុនល្បុក្កតោទៅតាមសាលារដ្ឋ សហព័ន្ធបានអនុវត្តកម្មវិធី និងនិតិវិធីមួយចំនួន ដោយសាលាមិនបាច់ចំណាយថវិកា»។

ល្បុក្កតោជាកីឡាអត្តសញ្ញាណជាតិមួយជារឿយៗត្រូវបានសម្តែងបង្ហាញជូនភ្ញៀវជាតិ អន្តរជាតិក្នុងព្រឹត្តិការណ៍ធំៗ ហើយកំពុងត្រូវបានអភិវឌ្ឍឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។ ល្បុក្កតោត្រូវបានដាក់បញ្ចូលក្នុងអង្គការ UNESCOជាផ្លូវការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយមានប្រទេសនៅក្នុងតំបន់មួយចំនួនបានហ្វឹកហាត់ដើម្បីចូលរួមប្រកួតដណ្តើមមេដាយជាផ្លូវការ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


