កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត ថ្ងៃស្អែកត្រូវការឈ្នះចាំបាច់
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបជាក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី៤ ខែឧសភា វេលាម៉ោង៦ល្ងាច សម្រាប់ការប្រកួតជុំទី៤ ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤។

ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ត្រូវបានពិន្ទុចាំបាច់ ដើម្បីដំណើរឆ្ពោះទៅការគ្រងជើងឯកលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ បន្ទាប់ពីពួគេខកខានឈ្នះពានរង្វាន់នេះអស់រយៈពេល៥ឆ្នាំ។ ក្រោយឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) ក្រុមព្រះខ័នរាជស្វាយរៀងកាន់តែទឹកចិត្តក្នុងប្រជែងយកពាន២ក្នុង១រដូវកាល។
ប្រវត្តិជួបគ្នារបស់ក្រុមទាំង២គឺពិតជាតានតឹងខ្លាំងណាស់ មិនថាការប្រកួតក្នុងលីគឬពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទេ។ ជួបគ្នា១១លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀងឈ្នះ៥លើក បឹងកេតឈ្នះ៣លើក និងស្មើគ្នា៣លើក។ ក្នុងរដូវកាលនេះ ទោះបឹងកេតអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា ប៉ុន្តែពួកគេនៅតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះព្រះខ័នរាជស្វាយរៀងជាថ្មី។

ស្ថិតិជួបគ្នា៥លើកក្នុងរដូវកាលនេះរបស់ក្រុមទាំង២៖
- បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតលីគ)
- ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត (ការប្រកួតលីគ)
- បឹងកេត ៣-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតលីគ)
- បឹងតេត ១-៣ ព្រះខ័នរាជស្វាយរៀង (ការប្រកួតពានសម្ដេច)
- ព្រះខ័នរាជស្វាយរៀង ១-២ បឹងកេត (ការប្រកួតពានសម្ដេច)
ចាប់តាំងពីលោក ហុង ផេង ចូលកាន់តំណែងជាគ្រូបង្វឹក បឹងកេតពិតជាធ្វើបានយ៉ាងល្អ ហើយតែងតែបង្កភាពលំបាកដល់ព្រះខ័នរាជស្វាយរៀង ជាពិសេសេពួកគេធ្លាប់ឈ្នះក្រុមកំពូលតារាងនៅលីគកំពូល នៅកីឡដ្ឋានខេត្តស្វាយរៀងពេលជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៨ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


