កីឡា
ថ្ងៃបើកឆាក វិសាខា លត់ក្រុមអូស្ត្រាលី Volleyball Academy ៣-០ នៅតៃវ៉ាន់
ក្លិបបាល់ទះ វិសាខា ទទួលបានជ័យជម្នះសម្រាប់ការបើកឆាកពានរង្វាន់ Win+Steak Volleyball Invitation (WSVI) Tournament បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទះអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សិតទី១ ក្រុមវិសាខាបានយកឈ្នះ Volleyball Academy ដោយពិន្ទុ ២៦-២៤ សិតទី២ឈ្នះដោយពិន្ទុ ២៥-២៣ និងសិតទី៣ឈ្នះដោយពិន្ទុ ២៥-១៨។
សមាជិកថ្មីសញ្ជាតិបារាំង៣រូបគឺ Francois Rebeyrol, Thomas Gill និង Prierre Toledo ជាផ្នែកដ៏សំខាន់ជួយឲ្យក្រុមវិសាខាទទួលបានជ័យជម្នះថ្ងៃទី១នេះ។
រូបមន្តនៃការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational Tournament មានពីរដំណាក់កាល។ ដំណាក់កាលសន្សំពិន្ទុក្នុងពូល ក្រុមនីមួយៗត្រូវឆ្លងកាត់៣ប្រកួតតាមពូលរៀងៗខ្លួន។ បន្ទាប់មក ក្រុមនីមួយៗនឹងស្ថិតនៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ដល់៨ អាស្រ័យទៅលើពិន្ទុដែលឈ្នះ និងចាញ់។

ដំណាក់កាលទី២ ក្រុមលេខ៧ ប៉ះ ក្រុមលេខ៨ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៧។ ក្រុមលេខ៥ ប្រកួតជាមួយក្រុមលេខ៦ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៥ ហើយក្រុមលេខ៣ប្រកួតជាមួយក្រុមលេខ៤ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ និងក្រុមលេខ១ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមយកជើងឯក។
- ពូល A ៖ ក្លិប Flying Falcon (ម៉ាឡេស៊ី), ក្លិប Nature Med Club (ម៉ុងហ្គោលី), ក្លិប Long My Construction (តៃវ៉ាន់) និងក្លិប Thanh Pho Ho Chi Minh (វៀតណាម)។
- ពូល B ៖ ម្ចាស់ផ្ទះ Win Streak, វិសាខា (កម្ពុជា) Saitama Azalea (ជប៉ុន) និង ក្រុម Australian Volleyball Academy (អូស្ត្រាលី)
កម្មវិធីប្រកួតបន្ទាប់របស់ វិសាខា
- វិសាខា vs Win Streak (តៃវ៉ាន់) ថ្ងៃទី៣០ ឧសភា ម៉ោង៦ល្ងាច
- វិសាខា vs Saitama Azalea (ជប៉ុន) ថ្ងៃទី៣១ ឧសភា ម៉ោង២រសៀល
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


