កីឡា
IOC បដិសេធជុំវិញព័ត៌មានការពន្យារពេលកីឡាអូឡាំពិក២០២៤
សារព័ត៌មាន Le Journal du Dimanche បានរាយការណ៍កាលពីថ្ងៃពុធ ទី៣ ខែកក្កដា នៅក្នុងអត្ថបទដែលចុះហត្ថលេខាដោយ Clement Marna បានលើកព្រឹត្តិការណ៍កីឡាអូឡាំពិកអាចត្រូវបានពន្យារពេលដោយសារស្ថានភាពនយោបាយពាក់ព័ន្ធនឹងការរំលាយរដ្ឋសភា និងការបោះឆ្នោតមុនកាលកំណត់។
គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ បាននិយាយថា ៖«ខ្លួនបានដឹងពីព័ត៌មានមិនពិតដែលផ្សព្វផ្សាយអំពីការលុបចោលហ្គេមប៉ារីស»។ បច្ចុប្បន្នក្រុមការងារកំពុងស៊ើបអង្កេតប្រភពដើមនៃព័ត៌មានមិនពិតនេះ ហើយសុំកុំឱ្យធ្វើការផ្សព្វផ្សាយ។
ក្នុងការផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា កាសែត Le Point បានសរសេរពីឧបសគ្គដែលបានស្ថិតនៅក្នុងផ្លូវនៃការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ អស់រយៈពេលជាច្រើនសប្តាហ៍។
កាសែតលំអិតថា ៖«លោក Thomas Bach មានការស្រឡាំងកាំងចំពោះការរំលាយ ហើយបន្ទាប់មកមានការភ័យខ្លាចចំពោះសេចក្តីថ្លែងការណ៍របស់ លោក Emmanuel Macron ដែលបានព្យាករណ៍ថានឹងមានសង្រ្គាមស៊ីវិល ប្រសិនបើគូប្រជែងរបស់គាត់ឈ្នះ។ លោកបានផ្តល់ឱ្យខ្លួនលោករហូតដល់ពាក់កណ្តាលខែកក្កដា ដើម្បីបញ្ជាក់ លុបចោល ឬពន្យារពេលការប្រកួតអូឡាំពិកប៉ារីស»។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបដិសេធភ្លាមៗចំពោះពាក្យចចាមអារ៉ាមថា ៖«នេះច្បាស់ជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដែលកំពុងបន្តប្រឆាំងនឹងប្រទេសបារាំង»។
IOC និងប្រធានរបស់ខ្លួនបានសរសេរនៅលើគណនី X ថា ៖«តាមពិតទៅ នេះគឺគ្មានមូលដ្ឋាន។ ប្រធាន IOC និងចលនាអូឡាំពិកទាំងមូលកំពុងទន្ទឹងរង់ចាំការប្រកួតកីឡាអូឡាំពិក ប៉ារីសឆ្នាំ២០២៤ ដ៏ល្អឥតខ្ចោះ ឈានមកដល់ថ្ងៃបើកនៅថ្ងៃទី២៦ ខែកក្កដា»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


