កីឡា
ខ្សែប្រយុទ្ធចូលសញ្ជាតិវៀតណាមថ្មី Rafaelson លេង២ប្រកួត ស៊ុតបាន៣គ្រាប់
កីឡាករដើមកំណើតប្រេស៊ីល Rafaelson Bezerra Fernandes ដែលទើបទទួលបានសញ្ជាតិវៀតណាមថ្មី ស៊ុតបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២លើកឲ្យក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
ការបង្ហាញខ្លួនឲ្យជម្រើសជាតិវៀតណាម លើកដំបូង Rafaelson ស៊ុតបាន២គ្រាប់នៅពេលយកឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ៥-០ នៅវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ និងការបង្ហាញខ្លួនលើកទី២ រូបគេស៊ុតបាន១គ្រាប់ទៀតនៅពេលវៀតណាម ឈ្នះ សិង្ហបុរី ដោយលទ្ធផល ២-០ ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
រូបគេបានក្លាយជាផ្នែកដ៏សំខាន់នៅតំបន់ប្រយុទ្ធរបស់ វៀតណាម ទាំងការបង្កើតឱកាសគ្រាប់បាល់ និងបានក្លាយជាកីឡាករល្អប្រចាំការប្រកួតជាមួយ មីយ៉ាន់ម៉ា។ សម្រាប់ការប្រកួតជាមួយសិង្ហបុរី រូបគេក៏រួមចំណែកដ៏សំខាន់។
កីឡាករ Rafaelson ដែលមានឈ្មោះវៀតណាម Nguyễn Xuân Son ទទួលបានសញ្ជាតិវៀតណាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលេងឲ្យ៤ក្លិបផ្សេងគ្នានៅលីគប្រទេសនេះ។ រូបគេលេងឲ្យក្លិបវៀតណាម Nam Dinh នៅឆ្នាំ២០២០ និងក្លិប Da Nang ឆ្នាំ២០២១-២០២១, ក្លិប Binh Dinh ឆ្នាំ២០២១-២០២៣ និងត្រឡប់មកក្លិប Nam Dinh វិញពីឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន។
កីឡាករ Rafaelson បានឈ្នះស្បែកជើងមាស២រដូវកាលជាប់គ្នានៅលីគវៀតណាម។ រូបគេបានឈ្នះស្បែកជើងមាស លើកទី១ ពីការស៊ុតបាន១៦គ្រាប់ឲ្យក្លិប Binh Dinh រដូវកាល២០២២-២៣ និងឈ្នះស្បែកជើងមាសលើកទី២ពេករកបាន៣១គ្រាប់ឲ្យក្លិប Nam Dinh រដូវកាល២០២៣-២៤ ជាពេលដែលក្លិបឈ្នះជើងឯកលីគកំពូលវៀតណាម។ រូបគេបានឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាល។ រូបគេក៏បានជួយក្លិប ឈ្នះជើងឯក Vietnamese Super Cup ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ