កីឡា
ប្រធាន AFF បញ្ជាក់ថា ពិតជាមានការពិចារណានាំ អូស្ត្រាលី ចូលប្រកួតក្នុងពានអាស៊ានមែន
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកតាមដានវិស័យកីឡាបាល់ទាត់នៅតំបន់អាស៊ានបានចាប់អារម្មណ៍ពីក្រុមបាល់ទាត់ជម្រើសជាតិ អូស្ត្រាលី ដែលត្រូវបានពិចារណាក្នុងការអញ្ជើញឲ្យចូលរួមប្រកួតក្នុងជើងឯកអាស៊ាន ASEAN Championship។

ក្នុងនោះអ្នកគាំទ្រនៅកម្ពុជាក៏បានចាប់អារម្មណ៍ដោយមានផេកជាច្រើនបានផ្សព្វផ្សាយពីដំណឹងនេះ។ ដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើ ការពិចារណាក្នុងការអញ្ជើញ អូស្ត្រាលី ឲ្យចូលរួមប្រកួតក្នុងពានរង្វាន់តំបន់អាស៊ានពិតមែនទេ? លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានប្រាប់«កម្ពុជាថ្មី»ថា ៖«សហព័ន្ធកីឡាបាល់ទាត់អាស៊ានពិតជាកំពុងពិចារណាក្នុងការអញ្ជើញ អូស្ត្រាលី ឲ្យចូលរួមមែន»។
ការពិចារណាក្នុងការអញ្ជើញ អូស្ត្រាលី ឲ្យចូលរួមក្នុងពានរង្វាន់អាស៊ាន គឺមានគោលបំណងឲ្យការប្រកួតនៅក្នុងតំបន់ដែលមាន ១១ ប្រទេស កាន់តែទាក់ទាញ និងកាន់តែប្រកួតប្រជែងខ្លាំងដើម្បីបង្កើនគុណភាពនៃក្រុមជម្រើសជាតិនីមួយៗកាន់តែមានល្អប្រសើរ។ ទោះបីជាយ៉ាងណា ដំណឹងនៃការចង់ឲ្យ អូស្ត្រាលី ចូលរួមនេះគឺស្ថិតនៅក្នុងការពិចារណានៅក្នុងថ្ងៃអនាគតប៉ុណ្ណោះ ហើយក៏មិនទាន់ច្បាស់ថា នៅពេលណា ឬអូស្ត្រាលី អាចសម្រេចចូលរួមដែរឬទេ។

សម្រាប់ការប្រកួតជើងឯកអាស៊ាន ASEAN Championship ឆ្នាំ ២០២៦ បានកំណត់ចំនួន ក្រុមចូលរួមប្រកួតរួចហើយគឺចំនួន ១០ ប្រទេស ដែលនឹងចាប់ផ្តើមប្រកួតនៅវគ្គជម្រុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៦ និងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦។
អូស្ត្រាលី បានចូលជាសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ក្នុងឆ្នាំ ២០២៣ ប៉ុន្តែក្រុមជម្រើសជាតិមួយនេះប្រកួតនៅក្នុងតំបន់អាស៊ីផ្សេង។ ពួកគេមានកម្រិតគុណភាពខ្ពស់លំដាប់ពិភពលោកដែលតែងប្រកួតជើងឯកអាស៊ី AFC Asian Cup និងទទួលបានកៅអី ឡើងទៅជុំចុងក្រោយជើងឯកពិភពលោក World Cup។ អូស្ត្រាលី អនុញ្ញាតឲ្យក្រុមយុវជនរបស់ខ្លួនប៉ុណ្ណោះចូលរួមប្រកួតនៅក្នុងតំបន់អាស៊ាន៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


