កីឡា
វិផា ប្រាប់ថា ក្រុមនារីភ្នំពេញក្រោន នឹងនាំចូលកីឡាការិនីបរទេសបន្ថែម
ថ្នាក់ដឹកនាំក្រុមបាល់ទាត់នារីភ្នំពេញក្រោន អាចនឹងនាំចូលកីឡាការិនីបរទេសបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពក្រុមសម្រាប់ការប្រកួតលីគនារីកម្ពុជា រដូវកាលថ្មី និងជាពិសេសត្រៀមពានរង្វាន់អាស៊ី AFC Women’s Champions League នាពេលខាងមុខ។

បន្ទាប់ពីបានឈ្នះជើងឯកលីគនារីកម្ពុជា រដូវកាល២០២៤-២៥ ក្រុមនារីភ្នំពេញក្រោន ទទួលបានកៅអីតំណាងឲ្យក្រុមបាល់ទាត់នារីកម្ពុជាចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតអាស៊ី AFC Women’s Champions League នៅរដូវកាល២០២៥-២៦។ រដូវកាលថ្មី ក្រុមនារីភ្នំពេញក្រោន មានទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងក្រៅប្រទេស ដែលត្រូវការត្រៀមខ្លួនឲ្យបានល្អប្រសើរបន្ថែមទៀត។
បច្ចុប្បន្ន ក្រុមនារីភ្នំពេញក្រោនជាក្រុមល្អជាងគេនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានឈ្នះជើងឯកលីគនារីកម្ពុជាពីររដូវកាលជាប់គ្នា ប៉ុន្តែការប្រកួតប្រជែងក្នុងស្រុកមិនសូវមានកម្រិតខ្ពស់ទេ។ នៅពេលពួកគេឈានទៅប្រកួតពានរង្វាន់កម្រិតអាស៊ាន និងអាស៊ីរឹតតែពិបាកខ្លាំង។

កីឡាការិនី សឿន វិផា ខ្សែបម្រើដ៏សំខាន់របស់ក្រុមនារីភ្នំពេញក្រោនបាននិយាយក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី»ថា ៖«សម្រាប់រដូវកាល ២០២៤-២០២៥ ពួកយើងសប្បាយរីករាយ ដែលមានការប្រកួតប្រជែងខ្លាំង ហើយយើងទទួលបានលទ្ធផលល្អ។ យើងរីករាយដែលឈានមកដល់ចំណុចមួយជាគោលដៅដែលយើងបានដាកតាំងពីដើមរដូវកាល។ គោលដៅរបស់យើងគឺទៅលេងពានអាស៊ី AFC Women’s Champions League នៅរដូវកាលក្រោយ នៅពេលយើងឈ្នះជើងឯកលីគ។ យើងនឹងក្លាយជាក្រុមនារីតំណាងឲ្យកម្ពុជាជាលើកដំបូងនៅពានរង្វាន់អាស៊ី»។

ម្ចាស់អាវលេខ១០បានសង្កត់ធ្ងន់ថា ៖«យើងអាចប្រកួតប្រជែងជាមួយគេបាន។ បន្ទាប់ពីនេះទៅ យើងអាចនឹងមាននាំចូលកីឡាការិនីបរទេសបន្ថែមទៀតដើម្បីអាចប្រកួតប្រជែងជាមួយក្លិបលំដាប់អាស៊ី។ យើងនឹងខិតខំហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀតដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់លីគនារីរដូវកាលក្រោយ និងស្វែងរកលទ្ធផលឲ្យបានល្អប្រសើរបន្ថែមទៀត»។
បច្ចុប្បន្ន ក្រុមនារីភ្នំពេញក្រោន មានកីឡាការិនីបរទេសម្នាក់គឺ Miki Ichikawa សញ្ជាតិជប៉ុនមកពីលីគលំដាប់ទី២របស់ប្រទេសជប៉ុន។ កីឡាការិនីជប៉ុនរូបនេះបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជួយក្រុមឲ្យឈ្នះជើងឯក។

ក្រុមនារីភ្នំពេញក្រោន បានធ្វើដំណើរកម្សាន្តទៅតំបន់មាត់សមុទ្រ បន្ទាប់ពីបានឈ្នះជើងឯកលីគនារីកម្ពុជា។ ក្រោយមកពួកគេបានធ្វើដំណើរទស្សនកិច្ច និងហ្វឹកហាត់នៅប្រទេសជប៉ុនដើម្បីបង្កើនសមត្ថភាព ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាក្លិបនៅប្រទេសជប៉ុន៕


អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


