កីឡា
ក្រុមនារី ភ្នំពេញក្រោន ប៉ះក្រុម Kitchee យប់នេះ ដើម្បីឱកាសលេខ ២ ល្អបំផុតក្នុងពូល
ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្រុម Kitchee ដែលជាជើងឯកលីគនារីហុងកុងសម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់នារីកំពូលអាស៊ី AFC Women’s Champions League វេលាម៉ោង ៧ យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមនារីភ្នំពេញក្រោន បានចាញ់ក្រុម East Bengal ដែលជាជើងឯកលីគនារីឥណ្ឌា ដោយលទ្ធផល ០-១ កាលពីថ្ងៃទី២៥ ខែសីហា សម្រាប់ការសន្សំពិន្ទុលើកទី១។ ការប្រកួតយប់នេះគឺជាការប្រកូតចុងក្រោយរបស់ក្រុមនារីតំណាងឲ្យកម្ពុជា ប៉ុន្តែជាការប្រកួតលើកទី១របស់ក្រុមនារីតំណាងឲ្យ ហុងកុង ដែលត្រូវប្រកួតចុងក្រោយជាមួយក្រុមនារីរបស់ ឥណ្ឌា នៅថ្ងៃទី៣១ ខែសីហា។

ក្រុមនារីភ្នំពេញក្រោន ស្ទើរអស់ឱកាសឡើងក្នុងការទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល បន្ទាប់ពីការប្រកួតទី ១ បានចាញ់ក្រុមនារីរបស់ឥណ្ឌា។ ក្រុម East Bengal មានសង្ឃឹមច្រើនជាងគេក្នុងការទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល E ដើម្បីឡើងទៅកាន់ជុំចុងក្រោយ។ ទោះបីជាយ៉ាងណា ប្រសិនបើ ក្រុមនារីភ្នំពេញក្រោន ឈ្នះ ក្រុមនារីរបស់ ហុងកុង គឺអាចមានឱកាសក្នុងការទទួលបានចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល ប៉ុន្តែលេខ ២ ល្អបំផុតក្នុងពូល យកតែ ១ ក្រុមប៉ុណ្ណោះ។

តារាងពិន្ទុបណ្តោះអាសន្នពូល E
- ក្រុមនារី East Bengal មាន ៣ ពិន្ទុ (១ប្រកួត)
- ក្រុមនារី Kitchee មាន ០ ពិន្ទុ (មិនទាន់ប្រកួត)
- ក្រុមនារី ភ្នំពេញក្រោន មាន ០ ពិន្ទុ (១ប្រកូត)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


