កីឡា
ក្រុមនារី ភ្នំពេញក្រោន ត្រូវហោះជាង ៤ ពាន់គីឡូជួបក្រុម ៣ ក្នុងពាននារី AFC Champions League
ក្រុមនារី ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរវែងឆ្ងាយ សម្រាប់ការប្រកួតវគ្គជម្រុះបឋម (Preliminary Stage) នៃពានរង្វាន់ AFC Women Champions League រដូវកាល ២០២៦-២០២៧។

សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានធ្វើពិធីចាប់ឆ្នោតរួចរាល់ សម្រាប់ការប្រកួតពានរង្វាន់នារី AFC Women Champions League (វគ្គជម្រុះបឋម) នាទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦។
ក្រុមនារី ភ្នំពេញក្រោន របស់ កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារី Kaya FC-Iloilo (ហ្វីលីពីន), TSL FC (ហុងកុង) និងម្ចាស់ផ្ទះ FC Ilbirs (កៀហ្ស៊ីស៊ីស្ថាន)។
នៅក្នុងពូល B នេះ គឺក្រុមនារី FC Ilbirs កៀហ្ស៊ីស៊ីស្ថាន នឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ប្រការនេះ នឹងក្លាយជាបញ្ហាមួយផងដែរសម្រាប់ក្រុមនារី ភ្នំពេញក្រោន ដោយសារត្រូវធ្វើដំណើរឆ្ងាយខ្លាំងពី កម្ពជា ដល់ កៀហ្ស៊ីស៊ីស្ថាន ពោលគឺរហូតទៅ ៤,៥២៨ គីឡូម៉ែត្រ។
គួរបញ្ជាក់ ថា នៅក្នុងវគ្គជម្រុះបឋមនេះ គឺក្នុងមួយពូលយកតែ ១ ក្រុមប៉ុណ្ណោះ ដែលជាក្រុមលេខ ១ ក្នុងពូល។ ការប្រកួតទាំងមូល គ្រោងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


