Connect with us

កីឡា

លោក Josep Muñoz ចាត់​ទុក​ទឹក​ដី​អង្គរថាយហ្គឺរ​ជា​កន្លែង​ពិបាកឈ្នះ​

បានផុស

នៅ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក​ក្រុម​ល្អ អង្គរថាយហ្គឺរ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី១ ខែ​មីនា ឆ្នាំ​២០២៥ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​២ វគ្គ​៦​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នេះ​ត្រូវ​បាន​លោក Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង ចាត់​ទុក​ជាការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ក្រុម​របស់​លោក ប៉ុន្តែ​លោក​សង្ឃឹម​ធ្វើ​បាន​ល្អ​ជាង​កាល​ពី​ជុំ​ទី​២​នៅ​ទឹក​ដី​របស់​ក្រុម​ខេត្ត​សៀមរាប​មួយ។

លោក Josep Muñoz បាន​និយាយ​ថា ៖«អង្គរថាយហ្គឺរ​តែង​តែ​ធ្វើ​បាន​ល្អ​ក្នុង​ដី​របស់​ខ្លួន ហើយ​ជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ពួក​យើង​ដែល​ទៅ​លេង​នៅ​ទី​នោះ។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ។ យើង​សង្ឃឹម​ថា យើង​នឹង​ធ្វើ​បាន​ល្អ​ជាង​លើក​មុន។ យើង​លេង​បាន​ល្អ អាស្រ័យ​លើ​កត្តា​ទី​លាន​នៅ​ទី​នោះ ទី​លាន​មាន​ស្ថាន​ភាព​ល្អ ហើយ​ក្រុម​អង្គរថាយហ្គឺរ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​ប្រកួត​បាន​ល្អ​ដែរ»។

លោក​បាន​បន្ត​ថា ៖«ទោះ​បី​ជា​ការ​ប្រកួត​មុន យើង​ឈ្នះ​មែន ប៉ុន្តែ​​យើង​ចង់​ឲ្យ​មាន​ភាព​ប្រសើរជា​មុន។ នៅ​ក្នុង​ដី​របស់​អង្គរថាយហ្គឺរ​មិន​ងាយ​មាន​ក្រុម​ណា​យក​ឈ្នះ​ដោយ​ស្រួល​នោះ​ទេ។ បន្ទាប់​ពី​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ក្នុង​ពាក់​កណ្តាល​សប្តាហ៍ គឺ​គ្មាន​បញ្ហា​សម្រាប់​យើង​ទេ ពី​ព្រោះ​ក្រុម​យើង​តែង​តែ​លេង​២​ប្រកួត​ក្នុង​មួយ​សប្តាហ៍។ វា​ល្អ​សម្រាប់​យើង​ដែល​មាន​ការ​ប្រកួត​២​លើក​ក្នុង​មួយ​សប្តាហ៍ ហើយ​កីឡាករ​ក៏​អាច​ស្តារ​កម្លាំង​កាយ​​មក​វិញ​គ្រប់​គ្រាន់​ដែរ ហើយ​រក្សា​ចង្វាក់​លេង​បាន​ល្អ»។

ជួប​គ្នា​២​លើក​កាល​ពី​ជើង​ទី១ និង​ជើង​ទី​២ ក្រុម​អង្គរថាយហ្គឺរ​មិន​អាច​យក​ឈ្នះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឡើយ។ ជើង​ទី១ នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង ពួក​គេ​បាន​ចាញ់​ដោយ​លទ្ធផល ៤-២ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ និង​ជើង​ទី​២​នៅ​ទឹក​ដី​ខេត្ត​សៀមរាប អង្គរថាយហ្គឺរ​បន្ត​ចាញ់​ដោយ​លទ្ធផល ២-៣ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ក្រុម​អង្គរថាយហ្គឺរ​បាន​​រៀបចំ​ការ​ប្រកួត​៩​លើក​ហើយ​នៅ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន ក្នុង​នោះ​ពួក​គេ​បាន​ឈ្នះ​៤​​ប្រកួត ស្មើ​៣​ប្រកួត និង​ចាញ់​២​ប្រកួត។

លទ្ធផល​៩​ប្រកួតនៅ​កីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ​

  1. ឈ្នះ ក្រសួង​មហា​ផ្ទៃ ៤-១ ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤
  2. ឈ្នះ ក្រសួង​ការពារ​ជាតិ ៥- ថ្ងៃ​ទី១ ខែ​ធ្នូ​ឆ្នាំ​២០២៤
  3. ស្មើ ដង្កោសែន​ជ័យ ២២ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤
  4. ចាញ់ វិសាខា ០-២ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥
  5. ស្មើ ណាហ្គាវើលដ៍ ១-១ ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥
  6. ឈ្នះ បឹងកេត ១-០ ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥
  7. ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-៣ ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥
  8. ស្មើ​ ភ្នំពេញ​ក្រោន ១-១ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥
  9. ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ២-០ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម