Connect with us

កីឡា

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

បានផុស

នៅ

បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុត «គុនខ្មែរ» បានចូលទៅក្នុងស្ថាប័ន​«ក្រុម​ប្រឹក្សា​ប្រដាល់​សកល​អន្តរជាតិ ឬ World Boxing Council ហៅ​កាត់​ថា WBC ជា​ផ្លូវ​ការ​ហើយ​ដែល​ខ្សែ​ក្រវាត់​នេះ​រំលេច​​ដោយ​ពាក្យ«គុនខ្មែរ» ជា​មួយពាក្យ«កម្ពុជា​» និង​«ប្រាសាទ​អង្គរវត្ត»។

ខ្សែក្រវាត់ WBC Kun Khmer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងរឿងខាងលើ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) បានប្រកាសនៅលើគណនី Facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖«ពិតជារំភើបណាស់ ដែលខ្ញុំអាចធ្វើបាន ខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ( WBC KUN KHMER ) សូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផង។ ថ្ងៃ​ស្អែក ម៉ោង៤:៣០រសៀល (ថ្ងៃ​ចន្ទនេះ) ខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវាត់ WBC KUN KHMER ជូនបងប្អូនជាទីគោរពស្រឡាញ់។ហើយក៏សូមអរគុណដល់ប្អូនប្រុស ស្រី រាជបុត្រ ដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យ»។

ជា​មួយ​គ្នា​នេះ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​បាន​អបអរដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​​លោក​ឧកញ៉ា ស្រី ចាន់ថន ដែល​​ធ្វើ​​ឲ្យ​មាន​លទ្ធផល​ជា​ផ្លែ​ផ្កា​នេះ​ឡើង។ លោក​បាន​និយាយ​ថា ៖«អបអរសាទរ និង​ជា​មោទនភាពគុន​ខ្មែរ។ យើង​ជួយ​លើក​ស្ទួយ​គុន​ខ្មែរ ឲ្យ​លឿន​ល្បី​ទូទាំង​ពិភព​លោក»។

លោកឧកញ៉ាស្រី ចាន់ថន

សូមបញ្ជាក់ថា កន្លងមកការប្រកួតដណ្តើមខ្សែក្រវាត់ WBC ក៏ធ្លាប់ធ្វើនៅប្រទេស កម្ពុជា ផងដែរ គឺនៅឆ្នាំ ២០០៩ និង ២០២៤ គ្រាន់តែពេលនោះជាការប្រកួតលក្ខណៈប្រដាល់សកល ប៉ុន្តែឥឡូវនេះ គុនខ្មែរ បានចូលទៅក្នុងស្ថាប័ន WBC នេះហើយ ហើយនាពេលឆាប់ៗខាងមុខ ក៏នឹងមានការប្រកួតដណ្តើមខ្សែក្រវាត់ WBC Kun Khmer ផងដែរ។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក និងចិន ព្រមគ្នា​ទម្លាក់ពន្ធ​​ក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម