Connect with us

កីឡា

កីឡាករ​ រស្មី គុនខ្មែរ មិន​ទាន់​សម្រេច​បំណង​ធំ​មួយ​តាំង​ពី​ម្ដាយ​មិន​ទាន់​លាចាក​លោក

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ រស្មី​ គុន​ខ្មែរ​ ឬ​ហៅ​ថា​ អេលីត​ រស្មី​ ថា​ខ្លួន​មិន​ទាន់​សម្រេច​បំណង​ធំ​មួយ​គឺ​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន ១គ្រឿង​តាំង​ពី​ម្ដាយ​មិន​ទាន់​លាចាក​លោក​មក​ម្ល៉េះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុក រស្មី គុនខ្មែរ

រស្មី​ គុន​ខ្មែរ​ ថ្លែង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា​ បំណង​ប្រាថ្នា​ធំ​របស់​ខ្លួន​គឺ​វាយ​ឈ្នះ​ខ្សែក្រវាត់​ឲ្យ​បាន​ ១គ្រឿង​នៅ​ថ្ងៃ​ណា​មួ​យ​ជូន​លោក​ឪពុក​ អ្នកម្ដាយ។​ ប៉ុន្តែ​អ្វី​ដែល​សោកស្ដាយ​បំផុត​នោះ​គឺ​ម្ដាយ​របស់​ខ្លួន​បាន​លា​ទៅ​រហូត​ហើយ​ ខណៈ​ខ្លួន​មិន​ទាន់​សម្រេច​បំណង​ឈ្នះ​ខ្សែក្រវាត់​នៅ​ឡើយទេ។​ សម្ដី​របស់​ រស្មី៖​ «ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​យក​ខ្សែក្រវាត់​មក​ជូន​ម៉ែ​ឲ្យ​បាន​បើ​ម៉ែ​មិន​បាន​ឃើញ​ផ្ទាល់​ក៏​ដោយ»។

កីឡាករ រស្មី គុនខ្មែរ

អ្នក​លេង​គុន​ខ្មែរ​ទម្ងន់​ស្រាល​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ត​ខំប្រឹង​បន្ថែម​ទៀត​លើ​ការ​ហ្វឹកហាត់​ សាង​កេរ្តិ៍ឈ្មោះ​ និង​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន​នៅ​ថ្ងៃ​ណា​មួយ​ជូន​ឪពុក​ និង​ម្ដាយ​ដែលទើប​លាចាក​លោក​នេះ​ទៅ​ហើយ។ មាន​តែ​ការ​ខំប្រឹង​ប៉ុណ្ណោះ​ទើប​ឈាន​សម្រេច​បំណង​ធំ​មួយ​នេះ។​

រស្មី គុនខ្មែរ កំពុងហ្វឹកហាត់

សិស្ស​គុន​ក្លឹប​គុន​ខ្មែរ​ដូនតា​ខាង​លើ​បន្ថែម​ទៀត​ថា​ ឱកាស​លេង​ខ្សែក្រវាត់​មាន​ប៉ុន្មាន​ដង​ដែរ​ ប៉ុន្តែ​រូប​គេ​ធ្វើ​មិនសូវ​បាន​ល្អ​ និង​មាន​ចំណុច​ខ្វះខាត​ត្រូវ​បំពេញ​បន្ថែម​ទៀត។​ មួយ​វិញ​ទៀត​ទម្ងន់​ស្រាល​ ៥១-៥២​ គីឡូក្រាម​នេះ​សំបូរ​កីឡាករ​ល្អៗ​ច្រើន។​ ​

បញ្ជាក់​ដែរ​ថា​ រស្មី​ គុនខ្មែរ​ ជា​កីឡាករ​ហ្វឹកហាត់​នៅ​ក្លឹប​គុន​ខ្មែរ​ដូនតា​ បង្ហាត់​ដោយ​លោក​ ឃឹម​ សុជាតិ។​ រូប​គេ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ឆ្នាំ​ដែរ​ហើយ​ដោយ​ក្លឹប​ដើម​របស់​គេ​នោះ​គឺ​ក្លឹប​ឆ្មាសសែនសុខ​ ដឹកនាំ​ និង​បង្ហាត់​ដោយ​លោក​ ស៊ន​ អេលីត៕​

អត្ថបទដោយ៖ នួន ស៊ីណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

កងកម្លាំងរបបយោធាវាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

សាយ
ជីវិតកម្សាន្ដ៤ នាទីutes មុន

សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ព័ត៌មានជាតិ៦ នាទីutes មុន

ត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ ស្វែងរកការងារជូនយុវជន បានជាង ១ ពាន់នាក់

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋសភាជំរុញការបញ្ជ្រាបសារសុខភាពឱ្យបានខ្លាំងជាងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម