កីឡា
ទីតាំងសំខាន់៧នេះ អ្នកគាំទ្រត្រូវដឹងនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រវាងក្លិប ព្រះខ័នរាជស្វាយរៀង និង FK Arkadag យ៉ាងហោចណាស់មានមនុស្សជាង៥ម៉ឺននាក់ទៅទស្សនាផ្ទាល់។

ការទៅទស្សនាផ្ទាល់រាប់ម៉ឺននាក់បែបនេះ ជៀសមិនផុតពីការកក់ស្ទះឡើយ ដូច្នេះអ្នកគាំទ្រត្រូវស្វែងយល់ឲ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការចេញ-ចូល និងទុកដាក់យានយន្ត។ ចំណុចសំខាន់ដែលអ្នកគាំទ្រត្រូវដឹងបំផុតគឺ កន្លែងផ្ញើយានយន្ត និងច្រកចូលកន្លែងអង្គុយ។

តាមការឲ្យដឹងពីក្លិបព្រះខ័នរាជស្វាយរៀងបានបង្ហាញថា ចំណតយានយន្តទាំង៣គឺស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ទាំងអស់។
ចំណតយានយន្ត
- ទី១. ក្នុងបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្នែកខាងស្តាំ
- ទី២. ក្នុងបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្នែកខាងស្តាំ
- ទី៣. ក្នុងបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ ផ្នែកខាងឆ្វេងដៃ
ចំណែកច្រកចូលកន្លែងអង្គុយទស្សនាក្នុងពហុកីឡដ្ឋានជាតិមរតកតេជោមានចំនួន៤។ ច្រកចូលទាំង៤នោះគឺច្រកចូលខាងត្បូង ច្រកចូលខាងជើង ច្រកចូលខាងកើត និងច្រកចូលខាងលិច។

មុនឈានដល់ច្រកចូលក្នុងទីលាន លោកអ្នកត្រូវឆ្លងកាត់ពិនិត្យសំបុត្រជាមុនសិនដែលមានច្រើនកន្លែងតាមច្រកនីមួយៗមុនពេលអនុញ្ញាតឲ្យចូល។
ច្រកចូលក្នុងពហុកីឡដ្ឋាន
- ច្រកចូលទីលាន ពីមុខតាមក្លោងទ្វារធំ ទី១
- ច្រកចូលទីលាន ទី២
- ច្រកចូលទីលាន ទី៣
- ច្រកចូលទីលាន ទី៤

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


