Connect with us

កីឡា

ពេជ្រ អាទិទេព​ កាន់​តែ​ឡើង​ខ្លាំង​៤ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​វាយ​ដៃគូ​ឲ្យ​សន្លប់​ទាំង​អស់​

បានផុស

នៅ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ខ្លាំង​ ពេជ្រ​ អាទិទេព​ បង្ហាញ​ទម្រង់​វាយ​កាន់​តែ​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​រូប​គេ​ធ្វើ​បាន​ល្អ​ឡើង​ៗពិសេស​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ៤ប្រកួត​វាយ​បរទេស​ឲ្យ​សន្លប់​ទាំង​អស់​។​

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​ពិតជា​សមត្ថភាព​កើនឡើង​ខ្លាំង​មែន​ ៤ប្រកួត​ដែល​រូប​គេ​ផ្ដួល​បរទេស​ឲ្យ​សន្លប់​ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ រួម​មាន​៖

ទី១​ ថងបាំង ផ្ដួលឲ្យ​សន្លប់​ទឹកទី១​ (ឡាវ)

ទី២​ អូម៉ា ផ្ដួលឲ្យ​សន្លប់​ទឹកទី២​ (ម៉ាឡេស៊ី)

ទី៣​ ផុងសិរិ ផ្ដួល​ឲ្យុ​សន្លប់ទឹក១ (ថៃ)

ទី៤​ ឆាងយុទ្ធ ផ្ដួលឲ្យ​សន្លប់​ទឹកទី១​ (ថៃ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេបុក អាទិទេព

កីឡាករ​ ពេជ្រ អាទិទេព​ និង​ វ៉ាន់​ វឿន​ បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ឡែក​នៅ​រង់ចាំ​បេក្ខភាព​ ២រូប​ទៀត​ដែល​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​លសប្ដាហ៍​នេះ​រួច​ទើប​រក​ឃើញ​នរណា​នឹង​ឡើង​ទៅ​ជា​មួយ​។​ ការ​ប្រកួត​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ នេះ​រៀង​ប្លែក​បន្តិច​កីឡាករ​ទាំង​អស់​ដែល​ប្រកួត​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​រួច​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ ៤រូប​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ម៉ារ៉ាតុង​មួយ​ថ្ងៃ​យក​ខ្សែក្រវាត់​តែ​ម្ដង​ដោយ​មិន​ប្រើ​រូប​មន្ត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ទេ។​

រូបភាពហ្វេបុក អាទិទេព

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​អ្នក​ចម្បាំង​អូដ្ឋ​ ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ១៤​ ខែ​មិថុនា​ ឆ្នាំ​២០២៥​។​ ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​កីឡាករ​ដែល​ឈ្នះ​ខ្សែក្រវាត់​នឹង​ទទួល​បាន​ ៥០​លាន​រៀល។​ រង់ចាំ​មើល​ថា​កីឡាករ​ខ្មែរ​ ឬ​បរទេស​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣១ វិនាទី មុន

ពេជ្រ អាទិទេព​ កាន់​តែ​ឡើង​ខ្លាំង​៤ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​វាយ​ដៃគូ​ឲ្យ​សន្លប់​ទាំង​អស់​

កីឡា៩ នាទីutes មុន

Nieto ឈរជាអ្នកឈ្នះស្បែកជើងមាស ខណៈវីរៈ ដារ៉ា ឈរជាអ្នកឈ្នះស្រោមដៃមាសរដូវកាលនេះ

សេដ្ឋកិច្ច១៧ នាទីutes មុន

ទុរេនបែកអន្លូងលក់រាយក្នុងតម្លៃ ១ ម៉ឺន ៨ ពាន់រៀលក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ផ្តាំនិស្សិតកម្ពុជាដែលកំពុងរៀននៅប្រទេសចិន ឱ្យខិតខំរៀនសូត្រ មានសីលធម៌ និងទំនាក់ទំនងល្អ

Sokha Hotels

ព័ត៌មានពេញនិយម