Connect with us

កីឡា

មកពេលខ្លី តែ Breninho បានបង្ហោះសារ​យ៉ាងក្តុក​ក្តួល ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Breninho បានបង្ហោះសារយ៉ាងក្តុកក្តួល ក្រោយចាកចេញពី ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ។

Breninho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសអំពីការចាកចេញជាផ្លូវការ Breninho បានបង្ហោះសារខ្លីនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖«សូមអរគុណព្រះខ័នរាជស្វាយរៀង សម្រាប់ប៉ុន្មានខែនេះ វាគឺពិតជាអស្ចារ្យ។ ខ្ញុំ​បាន​ជួប​នូវ​រឿង​ដ៏អស្ចារ្យ​នៅ​ទីនេះ។ ខ្ញុំតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងឱកាសនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចដើរតាមការរំពឹងទុករបស់ខ្ញុំ»

ជាមួយគ្នានេះ Breninho បានបង្ហាញការអរគុណទៅកាន់ថ្នាក់ដឹកនាំក្លិប លោក Pep Munoz និងអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង យ៉ាងដូច្នេះថា ៖«សូមអរគុណ Christopher Grant សម្រាប់អ្វីគ្រប់យ៉ាងចាប់ពីថ្ងៃដំបូង។ អ្នកពិតជាអស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ អរគុណលោក​គ្រូ Pep Munoz សម្រាប់ទំនុកចិត្ត ជឿជាក់ និងផ្តល់ឱកាសនេះដល់ខ្ញុំ។ ខ្ញុំនឹងដឹងគុណអ្នកជានិច្ច…។ សរុបមក សូមអរគុណអ្នកគាំទ្រទាំងអស់ ខ្ញុំគ្មានពាក្យអ្វីនឹងថ្លែង ដើម្បីអរគុណចំពោះក្តីស្រលាញ់ដែលខ្ញុំទទួលបានពីអ្នកទាំងអស់គ្នាឡើយ។ សម្រាប់អ្វីដែលនៅសល់ខ្ញុំសូមជូនពរឱ្យក្លិបទទួលបានជោគជ័យ ហើយខ្ញុំនឹងចាំលើកទឹកចិត្តអ្នកជានិច្ច។ រីករាយដែលបានពាក់អាវនេះ»

គួរបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៨ ឆ្នាំ បានចាកចេញពីក្រុមព្រះខ័នរាជស្វាយរៀងហើយ បន្ទាប់ពីស្នាក់នៅទីនេះបានកន្លះរដូវកាល៕

Breninho

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម