Connect with us

កីឡា

ដៃ​គូ​របស់​ កម្ពុជា ក្រុម​ តាហ្ស៊ីគីស្ថាន មាន​ប្រវត្តិ​ឈ្នះ​​ពាន​អន្តរជាតិ៣​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ តាហ្ស៊ីគីស្ថាន​ នឹង​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​ជា​ក្រុម​ល្អ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី និង​មាន​កម្រិត​គុណភាព​ល្អ​ជាង​ជម្រើស​ជាតិ​កម្ពុជា។ បច្ចុប្បន្ន ពួក​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ១០៥ នៃ​តារាង FIFA Ranking ហើយ​ប្រវត្តិ​របស់​ពួក​គេ​ល្អ​បំផុត​ឈាន​ដល់​ចំណាត់​ថ្នាក់​ ៩៩។

ការ​ប្រកួត​អន្តរជាតិ​លើក​ដំបូង​របស់ តាហ្ស៊ីគីស្ថាន គឺ​ស្មើ​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​អាស៊ី អ៊ូបេគីស្ថាន ដោយ​លទ្ធផល ២-២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ១៩៩២។

ពួក​គេ​​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ក្នុង​តំបន់អាស៊ី និង​ពិភព​លោក​ជា​ច្រើន ប៉ុន្តែ​ក៏​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា បើ​គិត​លើ​ពាន​អន្តរជាតិ​ដែល​ពួក​គេ​ធ្លាប់​ឈ្នះ​គឺ ពាន​​រង្វាន់​កម្រិត​អាស៊ី ១ លើក ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី និង​ពាន​មិត្តភាព​អន្តរជាតិ​២​លើក ដែល​រៀបចំ​​នៅ​ថ្ងៃ FIFA Day។ ​​

ជើង​ឯក AFC Challenge Cup ឆ្នាំ​២០០៦

តាហ្ស៊ីគីស្ថាន បាន​ឈ្នះ​ពាន​រង្វាន់​កម្រិត​អាស៊ី​ AFC Challenge Cup នៅ​ឆ្នាំ​២០០៦ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ ស្រីលង្កា ដោយ​លទ្ធផល ៤-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ និង​​​បាន​ឈប់​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៤។ កាល​ពី​​ឆ្នាំ​២០០៦ ដែល​ជា​ឆ្នាំ​រៀបចំ​ការ​ប្រកួត​លើក​ដំបូង​នោះ​មាន​ក្រុម​ទាំង​អស់​១៦​ចូល​រួម​ប្រកួត ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​ចូល​រួម ប៉ុន្តែ​បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

ជើង​ឯក King’s Cup ឆ្នាំ​២០២២

ពាន​រង្វាន់ King’s Cup ​រៀបចំ​ដោយ​ប្រទេស​ថៃ​ដែល​មាន​អាយុ​កាល​​៥៧​ឆ្នាំគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៨​។ ក្រុម​តាហ្ស៊ីគីស្ថាន ឈ្នះ​ជើងឯក​​ពាន​រង្វាន់​នេះ​នៅ​ឆ្នាំ ​២០២២ បន្ទាប់​ពី​បាន​យក​ឈ្នះ ក្រុម​ជម្រើស​ជាតិ​ ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី ៣-០។

ជើង​ឯក Merdeka Tournament ឆ្នាំ​ ២០២៣

តាហ្ស៊ីគីស្ថាន បាន​ឈ្នះ​ពាន​មិត្តភាព​អន្តរជាតិ Merdeka នៅ​ឆ្នាំ​ ២០២៣ បន្ទាប់​ពី​បាន​យក​ឈ្នះ​ ជម្រើស​ជាតិ ម៉ាឡេស៊ី ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​ដែលមាន​អាយុ​កាល​៦៨​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​បង្កើត​ឡើងកាល​ពី​ឆ្នាំ​១៩៥៧។ ជា​ទូទៅ​ពាន​រង្វាន់​នេះ​រៀប​ចំ​នៅ​ថ្ងៃ FIFA Day ដែល​មាន​ក្រុម​៤​ចូល​រួម​ប្រកួត។ កាល​ពីឆ្នាំ​២០២៤ ក្រុម​តាហ្ស៊ីគីស្ថាន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

សរុប​ការឈ្នះ​មិត្តភាព​អន្តរជាតិ​២គឺ​សុទ្ធ​តែ​យក​ឈ្នះ​លើក្រុម​ជម្រើស​ជាតិ ម៉ាឡេស៊ី ទាំង​ពីរ​លើក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ម៉ៅ សុផាន់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម