កីឡា
មិនអាចមើលស្រាលបានទេ! មិនស្រួល ខ្សែក្រវាត់អាចធ្លាក់ទៅដៃ វ៉ាន់ វឿន
វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀនបាយ័ន នឹងមកដល់នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះហើយ ខណៈបេក្ខភាពទាំង ៤នាក់គឺ វ៉ាន់ វឿន ជាកីឡាករមានបទពិសោធច្រើន និងមិនអាចមើលស្រាលបានឡើយ។

កីឡាករ វ៉ាន់ វឿន (រូបភាពហ្វេសបុក វ៉ាន់ វឿន)
បើនិយាយពីភាពល្បីលើបណ្ដាញសង្គម និងសមត្ថភាពលេចធ្លោបច្ចុប្បន្ននេះគឺ ពេជ្រ អាទិទេព, រិទ្ធី សូសែន ហើយដោយទទួលបានប្រជាប្រិយភាពរួមទាំងយកឈ្នះដៃគូស្ទើររាល់កម្មវិធីតូច-ធំកន្លងទៅ។ សមត្ថភាពបេក្ខភាពខ្មែរ២រូបនេះគឺពិតជាល្អ និងកំពុងឡើងកូដមែន។

កីឡាករ វ៉ាន់ វឿន (រូបភាពហ្វេសបុក វ៉ាន់ វឿន)
ប៉ុន្តែក៏មិនអាចមើលស្រាលកីឡាករជើងចាស់ដែលប្រឡូកគុនខ្មែរមុនអ្នកទាំងពីរ និងសំបូរបទពិសោធ វ៉ាន់ វឿន នោះដែរក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អូដ្ឋនេះ។ សិស្សគុនមកពីក្លឹបឃ្លាំងមឿងកីឡារូបនេះមានបទពិសោធច្រើនលើសង្វៀន និងធ្លាប់ជួបជើងខ្លាំងរាប់ភ្លេចទៅហើយ។

កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ
បើទោះជាវ័យជ្រេបន្តិច និងមិនសូវមានកម្លាំងបុកខ្លាំងដូចគេមែន តែអ្នកលេងគុនខ្មែរ វ៉ាន់ វឿន ធ្លាប់យករង្វាន់ធំច្រើនដងហើយពិសេសធ្លាប់ឈ្នះ ពេជ្រ ប៊ុនសិទ្ធ ដែលជាជើងខ្លាំងមួយផងដែរកន្លងទៅ។ វ៉ាន់ វឿន វាយបែបត្រជាក់ មិនកញ្ជ្រោលខ្លាំង មានដើរបុក និងថយវាយ។ រូបគេអាចប្រើបានគ្រប់ស្នៀត ទាត់ក្រោម ទាត់លើ ឆក់បត់កែង និងជង្គង់។ ភាពវ័យឆ្លាតរបស់គេមួយទៀតនោះចេះវាយដកសន្សំកម្លាំង និងលាក់ទុកស្នៀតចុងក្រោយទុកផ្ដួលដៃគូពេលចូលបុកភ្លេចខ្លួន។ យ៉ាងណាកីឡាកររូបនេះក៏មានចំណុចខ្សោយផងដែរគឺកម្លាំងស៊ុហ្វ និងខ្សោយជើងក្រោម។
បញ្ជាក់ដែរថា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀនបាយ័នដែលជាការប្រកួតម៉ារ៉ាតុងខ្មែរ ៣ ម៉ាឡេស៊ី ១ ឈានមកដល់ហើយនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ នេះ។ បេក្ខភាពទាំង៤នាក់នេះរួមមាន វ៉ាន់ វឿន ពេជ្រ អាទិទេព រិទ្ធី សូសែន និង អ៉ូម៉ា រេដវូហ្វ។ អ្នកឈ្នះទទួលបានខ្សែក្រវាត់ ១គ្រឿង អមដោយប្រាក់រង្វាន់ជាច្រើនរៀល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


