កីឡា
អ៊ុយក្រែន បង្កការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Men’s Volleyball Nations League
ក្រុមបាល់ទះជម្រើសជាតិ អ៊ុយក្រែន បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Men’s Volleyball Nations League ឆ្នាំ២០២៥។

តាំងពីដើមមក អ៊ុយក្រែនមិនធ្លាប់បានជាប់មកជុំចុងក្រោយនេះទេ ដោយធ្លាក់ក្នុងវគ្គជម្រុះប្រចាំតំបន់អឺរ៉ុបរហូត។ ទើបឆ្នាំ២០២៥ ពួកគេទទួលបានកៅអីឡើងមកជុំ១៨ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈប្រទេសរបស់ខ្លួនមានសង្គ្រាមថែមទៀត។
ទោះបីជាទើបលេចមុខចូលរួមប្រកួតវគ្គនេះលើកទី១ ប៉ុន្តែ អ៊ុយក្រែន បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ការប្រកួតលើកទី១ ពួកគេបានឈ្នះក្រុមខ្លាំងគឺ សហរដ្ឋអាមេរិក ដោយលទ្ធផល ៣-០ ហើយលើកទី២កាលពីយប់មិញនេះ បានយកឈ្នះ គុយបា ដោយលទ្ធផល ៣-២។
ក្រុមគុយបា ទើបតែឈ្នះ ប្រេស៊ីល ៣-២ ប៉ុន្តែគុយបាក៏បានចាញ់២ប្រកួតគឺ ចាញ់ ស្លូវេនៀ ១-៣ មុនពេលចាញ់ អ៊ុយក្រែន ២-៣។

ជាមួយគ្នានេះ ក្រុមបាល់ទះជម្រើសជាតិ ប៊ុលហ្គារី ក៏មិនធម្មតាដែរបានយកឈ្នះ អាហ្សង់ទីន ដោយលទ្ធផលតដៃមិនរួច ៣-០។ អាហ្សង់ទីន បានយកឈ្នះម្ចាស់មេដាយមាស អូឡាំពិក បារាំង ដោយលទ្ធផល ៣-១ និងឈ្នះ កាណាដា ៣-២ ប៉ុន្តែមកចាញ់ ប៊ុលហ្គារី ដែលប្រកួតមុនចាញ់ អ៉ីតាលី ១-៣។ ប៊ុលហ្គារី ទើបប្រកួតបាន២លើកគឺឈ្នះ១ និងចាញ់១។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ ក្រុមជម្រើសជាតិ ស្លូវេនៀ ប៉ូឡូញ និង អ៊ុយក្រែន មិនទាន់ស្គាល់បរាជ័យឡើយ ប៉ុន្តែពួកគេទើបឆ្លងកាត់បាន២ប្រកួតប៉ុណ្ណោះ។ ជប៉ុន អ៉ីតាលី និងអាហ្សង់ទីន បានឈ្នះ២ និងចាញ់១ដូចគ្នាសម្រាប់ការប្រកួត៣លើកដំបូង៕














អត្ថបទ៖ វីរបុត្រ
រូបភាពរបស់ volleyballworld
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


