កីឡា
ឈរលេខ១នៅខ្មែរទម្ងន់ ៦៧គ.ក លន បញ្ញា កំពុងជោគជ័យនៅក្រៅប្រទេស
ជើងខ្លាំងគុនខ្មែរ លន បញ្ញា អាចត្រូវបានចាត់ជាកីឡាករលំដាប់ទី១ប្រចាំនៅប្រទេសកម្ពុជាសម្រាប់ទម្ងន់ ទម្ងន់ចន្លោះ ៦៥ ទៅ ៦៧ គីឡូគ្រាម បន្ទាប់ពីដៃគូជូរចត់ ឡៅ ចិត្រា បានឡើងទម្ងន់ខ្លាំង ហើយកីឡាករផ្សេងទៀតក៏មិនសូវលេចធ្លោ។

រហូតដល់ពេលនេះ លន បញ្ញា បានប្រឡូកក្នុងអាជីពប្រដាល់រយៈពេលប្រមាណ១០ឆ្នាំហើយ បន្ទាប់ពីរូបគេបានចាប់ផ្តើមហ្វឹកហាត់គុនខ្មែរដំបូងតាំងពីឆ្នាំ២០១៦។ ក្នុងរយៈពេលនេះ កីឡាករទទួលបានជោគជ័យយ៉ាងធំធេងទាំងជូនជាតិ និងផ្ទាល់ខ្លួន។
កីឡាករបានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងឈ្នះមេដាយប្រាក់ កីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមដែលនេះជាសមិទ្ធផលជូនជាតិ។ ក្រៅពីសមិទ្ធផលជូនជាតិ លន បញ្ញា បានឈ្នះខ្សែក្រវាត់ ៨ ខ្សែ រង្វាន់រថយន្ត និងពានរង្វាន់ជាច្រើនទៀត។

លន បញ្ញា បានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ខ្សែ គឺទី១នៅពេលរូបគេបានឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Ncedo Gomba និងទី២ នៅពេលរូបគេបានឈ្នះកីឡាករថៃ Lamnamoonlek Tded99។ សម្រាប់ខ្សែក្រវាត់ទាំងពីរនេះ រូបគេបានឡើងការពារជោគជ័យរហូត។
ខ្សែក្រវាត់ទី ៣ គឺ Kun Khmer Super Strike ដែលរូបគេបានយកឈ្នះលើមិត្តរួមជាតិ ឡុង សំណាង និងបានឡើងការពារជោគជ័យជាច្រើនដែរ។ ខ្សែក្រវាត់ ៣ ទៀត គឺខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ខ្សែក្រវាត់ Wurkz និងខ្សែក្រវាត់ស្រាបៀរកម្ពុជា។ ខ្សែក្រវាត់ថ្មី ២ ខ្សែទៀតទើបតែទទួលបានមកពីក្រៅប្រទេស គឺខ្សែក្រវាត់មកពី សហរដ្ឋអាមេរិក និងមកពីប្រទេសនូវែលហ្សេឡង់។

កីឡាករកើតនៅឆ្នាំ១៩៩៩ កម្ពស់១.៧៩ម៉ែត្រ កំពុងរក្សាទម្ងន់បានល្អ និងសមត្ថភាពកាន់តែកើនឡើងគួរឲ្យសរសើរ។ រូបគេជាកីឡាករដែលមានក្បាច់សម្លាប់ដៃគូចម្រុះគឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង ព្រមទាំងកម្លាំងស៊ុហ្វល្អ។ អ្វីដែលគួរឲ្យកត់សំគាល់មួយរយៈពេលចុងក្រោយនេះ ការទាត់ផ្កាប់ចានរលាស់ចុងជើងពិតជាគ្រោះថ្នាក់មែនទែនសម្រាប់ដៃគូ។
ក្រៅតែក្បាច់ដ៏សំបូរបែប លន បញ្ញា ជាកីឡាករវ៉ៃបច្ចេកទេស និងមិនងាយសម្រុកចូលទាំងកម្រោល ឬថយក្រោយខ្លាំងនោះទេ។ បូករួមជាមួយស្មារតី និងសីលធម៌ល្អ រូបគេស័ក្តិសមជាកីឡាករលំដាប់ឈានមុខគេ។
នៅក្នុងស្រុកខ្មែរដៃគូដែលពិបាកខ្លាំងបំផុតសម្រាប់ លន បញ្ញា គឺ ឡៅ ចិត្រា។ កីឡាករទាំងពីរបានជួបគ្នាក្នុងព្រឹត្តិការណ៍សំខាន់២ដង ប៉ុន្តែ លន បញ្ញា មិនធ្លាប់ទទួលបានជ័យជម្នះឡើយ។ លើកទី១ ការប្រកួតដណ្តើមខ្សែក្រវាត់មាស អធិរាជគុនខ្មែរដែលមានប្រាក់រង្វាន់ ៤០លានរៀល លន បញ្ញា បានចាញ់សន្លប់ក្នុងទឹកទី២ និងជួបគ្នាធំលើកទី២ លន បញ្ញា បានចាញ់ពិន្ទុដោយទទួលបាន ២០លានរៀល ខណៈ ឡៅ ចិត្រា ទទួលបាន៤០លានរៀល កាលពីខែមីនា ឆ្នាំ ២០២៤។
លន បញ្ញា បានកំពុងក្លាយជាកីឡាករដែលអ្នកគាំទ្រមានទំនុកចិត្តបំផុតរាល់ការចេញទៅប្រកួតនៅក្រៅប្រទេស ពីព្រោះរូបគេមានក្បាច់ល្អ កម្លាំងស៊ុហ្វល្អ និងភាពស៊ូធន់ល្អ។

សមិទ្ធផលសំខាន់ៗ
- ខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ
- ខ្សែក្រវាត់ Wurkz
- ខ្សែក្រវាត់ ស្រាបៀរកម្ពុជា រដូវកាលទី៤
- ខ្សែក្រវាត់ Kun Khmer Super Strike
- ខ្សែក្រវាត់គ្រុឌគុនខ្មែរ ទី១
- ខ្សែក្រវាត់គ្រុឌគុនខ្មែរ ទី២
- ខ្សែក្រវាត់ អាមេរិក-អាស៊ាន
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ ពីនូវែលហ្សេឡង់
- មេដាយមាស កីឡាស៊ីហ្គេម ២០២៣
- មេដាយប្រាក់ កីឡាស៊ីហ្គេម ២០២១
- រង្វាន់រថយន្តថ្មី១គ្រឿង


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


