កីឡា
កីឡាករ វីរៈ ហោះហើរ កាដូម៉ូតូមួយគ្រឿងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់រូបគេ
កីឡាករ វីរៈ ហោះហើរ បន្ទាប់ពីប្រកួតបានល្អ ជក់ចិត្ត និងបង្កើនប្រជាប្រិយភាពបន្តបន្ទាប់រួចមកក៏ទទួលបានកាដូពិសេសម៉ូតូ ១គ្រឿងពីអ្នកស្រឡាញ់គាំទ្រមកពីសហរដ្ឋអាមេរិក អំឡុងពេលឡើងសង្វៀនហង្សមាស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។

លោកគ្រូ ម៉ាង ម៉ន ទទួលថិវកាឧបត្ថម្ភ
ម៉ន សាម៉េត បានឲ្យដឹងថា ឃើញការស្រឡាញ់គាំទ្រពីលោក ចន នី មកពីសហរដ្ឋអាមេរិកបានឧបត្ថម្ភម៉ូតូ ១គ្រឿងដល់ វីរៈ ហោះហើរ គឺខ្លួនពិតសប្បាយរីករាយជាខ្លាំង។ នេះជាការលើកទឹកចិត្តធំធេងមួយមិនថា វីរៈ ហោះហើរ ឬរូបខ្លួនផ្ទាល់នោះទេគឺរឹតតែធ្វើឲ្យខ្លួនបន្តខំប្រឹងប្រែងក្នុងវិស័យប្រដាល់គុនខ្មែរនេះ។

លោក ចន នី
កីឡាករ វីរៈ ហោះហើរ ពិតជាសប្បាយចិត្តខ្លាំង ព្រោះបានម៉ូតូជិះទៅរៀន។ ការឧបត្ថម្ភនេះបានជំរុញឲ្យរូបគេបន្តខំប្រឹងហាត់គុនខ្មែរឲ្យកាន់តែខ្លាំងដើម្បីប្រកួតបានល្អជូនអ្នកគាំទ្រ។ ចំពោះខ្លួន សាម៉េត ផ្ទាល់វិញក៏ប្ដេជ្ញាខំប្រឹងបណ្ដុះធនធានគុនខ្មែរបន្ថែមទៀតដើម្បីឲ្យកាន់តែសំបូរផង និងរួមចំណែកធ្វើឲ្យកីឡាមួយនេះកាន់តែរីកចម្រើនបន្ថែម។

វីរៈ ហោះហើរ ពេលទទួលបានកាដូពីសប្បុរសជន
សាម៉េត ប្រាប់ទៀតថា ស្វាគមន៍ជានិច្ចចំពោះថ្នាលតូចៗដែលចង់ហ្វឹកហាត់នៅក្លឹបរបស់ខ្លួនឯសង្កាត់ព្រែកឯង គឺអាចទំនាក់ទំនងមកបាន។ មានគ្រូៗ សិស្សច្បង ជាច្រើនចាំជួយបង្ហាត់បង្រៀនដល់ថ្នាលដែលចង់ហាត់ពិតប្រាកដ។
បញ្ជាក់ដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះកូនសិស្សថ្នាលក្នុងក្លឹបប្រដាល់របស់លោកគ្រូ ម៉ាង ម៉ន គឺកីឡាករ វីរៈ ហោះហើរ បានទទួលកាដូម៉ូតូ ១គ្រឿងសប្បុរសជនមកពីសហរដ្ឋអាមេរិក លោក ចន នី។ សប្បុរសជនរូបនេះក្រៅតែពីឧបត្ថម្ភម៉ូតូហើយនោះក៏បានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារដល់ក្លឹប និងកីឡាករម្នាក់ៗ ១០០ដុល្លារទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ