កីឡា
លោក ឃឹម សុជាតិ ចេញមុខបញ្ជាក់ពីការព្យាបាលកីឡាករ ចំរើន គុនខ្មែរ
លោក ឃឹម សុជាតិ បានចេញមុខមកបញ្ជាក់ពីបញ្ហាថវិកាព្យាបាលរបួសបាក់ដៃ និងថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ ចំរើន គុនខ្មែរ គឺក្លឹបគុនខ្មែរដូនតាជារ៉ាប់រងទាំងអស់។
លោក ឃឹម សុជាតិ គ្រូបង្វឹករបស់គ្រូបង្វឹករបស់ ចំរើន គុនខ្មែរ នៃក្លឹបគុនខ្មែរដូនតា បានលើកឡើងថា សូមអ្នកគាំទ្រកុំមានការបារម្ភចំពោះជីវភាព និងបញ្ហារបួសនៅពេលនេះរបស់កីឡាករ ចំរើន គុនខ្មែរ អំឡុងពេលរបួសបាក់ដៃ។

ប្រធានក្លឹបលោក វ៉ា សុធា និង លោក Tommy Kim មិននៅស្ងៀមនោះទេ ពោលម្នាក់ៗស្វះស្វែងព្យាបាល និងជួយដល់ ចំរើន ជានិច្ចដូចជាប្រាក់ខែប្រចាំខែ ថវិកាជួលផ្ទះ ថវិកាថ្លៃទឹកដោះគោកូន រហូតដល់ព្យាបាលជាសៈស្បើយ។ ថ្នាក់ដឹកនាំក្លឹបមិនទុកកីឡាករចោលនៅពេលមានការបាក់បែកនោះឡើយ ពោលមានការមើលថែ ឧបត្ថម្ភជាថវិកា និងមានជាការលើកទឹកចិត្តដើម្បីឲ្យកីឡាកររឹងមាំ និងខំប្រឹងព្យាបាលដើម្បីវិលត្រឡប់មកកាន់សង្វៀនវិញ។
បញ្ជាក់ដែរថា កីឡាករ ចំរើន គុនខ្មែរ បានរបួសបាក់ដៃឆ្វេងកាលពីប្រកួតជាកីឡាករអេស្ប៉ាញ Maxiel Rayo កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ កម្មវិធីរបស់ទូរទស្សន៍ថោន ដែលធ្វើឡើងនៅឯខណ្ឌកំបូល។ ចំរើន នៅពេលនេះបានវះកាត់ដាក់ដែករួចរាល់ហើយដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


