Connect with us

កីឡា

កីឡាករ​ជើង​ចាស់​ វង្ស​ គឹមហួត​ រីករាយ​ចែករំលែក​ចំណេះដឹង​ បទ​ពិសោធ​ប្រណាំង​រថយន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ

បានផុស

នៅ

កីឡាករ​ជើង​ចាស់​ខាង​ផ្នែក​ប្រណាំង​រថយន្ត​ វង្ស​ គឹមហួត​ ថា​លោក​រីករាយ​បំផុត​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ និង​បទ​ពិសោធ​ជាង​ ១០​ឆ្នាំ​មក​នេះ​ដល់​ក្មេងៗជំនាន់​ក្រោយ​ដែលចង់​ចេះ​ ឬ​ចង់ក្លាយ​ជា​អ្នក​ប្រណាំង​រថយន្ត​ទាំង​ OFF ROAD និង​ RALLY។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វង្ស​ គឹមហួត​ (រូបខាងឆ្វេង)

លោក​ វង្ស​ គឹមហួត​ បាន​ឲ្យដឹង​ថា​ ពី​មុន​អំឡុង​ពេល​ចូល​លេង​ឡាន​ដំបូង​គឺ​ត្រូវ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ ដក​ពិសោធ​ពី​ការ​ប្រកួត​ជាក់​ស្ដែង។​ ការ​រៀបចំ​ឡាន​ បច្ចេកទេស​ ប្រព័ន្ធ​សុវត្ថិភាព​ ច្បាប់​ទម្លាប់​នៃ​ការ​ប្រកួត​ និង​ការ​រៀបចំ​ក្រុម​ Support គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ និង​ស្វែង​យល់​យ៉ាង​ពិបាក​ដោយ​ពុំ​សូវ​មាន​អ្នក​យល់ដឹង​ច្រើន​នោះ​ឡើយ។​

លោក​ វង្ស​ គឹមហួត​

ដោយ​ជួប​ខ្លួន​ឯង​បែប​នេះ​ហើយ​ទើប​កីឡាករ​ឆ្នើម​ វង្ស​ គឹមហួត​ ប្រកាស​ចែករំលែក​ចំណេះដឹង​ បទ​ពិសោធ​ទាំង​អស់​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ប្រណាំង​រថយន្ត។​ ទាំង​ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​ស្ដង់ដា​អន្តរជាតិ​ ការ​កែឆ្នៃ​រថយន្ត​តាម​ស្ដង់ដា​ រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ និង​ទ្រឹស្ដី​មួយ​ចំនួន​ទៀត។​ ដូច្នេះ​ហើយ​លោក​មិន​ចង់​ឲ្យ​អ្នក​ជំនាន់​ក្រោយ​នេះ​ចាប់​ផ្ដើម​ពី​ ០​ ឡើង​ទៅ​ដូច​ជំនាន់​លោក​នោះ​ឡើយ។​ ពោល​លោក​ចង់​ឲ្យ​ចាប់​ផ្ដើម​ពី​ ៧០-៨០%​ តែ​ម្ដង​ និង​ឆាប់​ក្លាយ​ជា​កីឡាករ​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដូច​រូប​លោក។​

លោក​ វង្ស​ គឹមហួត​ និងដៃគូ

បញ្ជាក់​ដែរ​ថា​ លោក​ វង្ស គឹមហួត​ ជា​កីឡាករ​ប្រណាំង​រថយន្ត​ RALLY ​របស់​កម្ពុជា​ដ៏​ឆ្នើម​សមត្ថភាព​កម្រិត​អន្តរជាតិ។​ លោក​អាច​ប្រណាំង​បាន​ទាំង​២ប្រភេទ​ OFF ROAD​ និង​ RALLY។​ លោក​ធ្លាប់​ឈ្នះ​ពាន​លេខ១​ ក្នុង​កម្មវិធី​ Asia Cross Country Rally​ ដែល​មាន​ ១២ប្រទេស​ចូលរួម​កាល​ពី​ឆ្នាំ​២០២២ ។​ ប្រសិន​បើ​អ្នក​យុវជន​នានា​ដែល​ចាប់​អារម្មណ៍​ និង​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​ផ្នែក​ប្រណាំង​រថយន្ត​ហើយ​ចង់​រៀនសូត្រ​ជា​មួយ​លោក​ វង្ស​ គឹមហួត​ ប្រធាន​ក្រុម​ VKH Racing Team អាច​ទំនាក់ទំនង​តាម​ផេក​របស់​លោក​បាន៕​

លោក​ វង្ស​ គឹមហួត​ និង​ក្រុមការងារ

អត្ថបទដោយ៖​ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម