កីឡា
ទីបំផុត ជប៉ុន សម្រេចដាក់បញ្ចូល Ishikawa និងតារាឆ្នើមៗ លេងពាន Nations League ហើយ
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន បានសម្រេចដាក់បញ្ចូលកីឡាករឆ្នើមៗរបស់ខ្លួន ត្រៀមចូលប្រកួតព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ២០២៥ សម្រាប់សប្តាហ៍ទី ៣ ដែលជាសប្តាហ៍សន្សំពិន្ទុចុងក្រោយ។

នៅក្នុងការប្រកួតសប្តាហ៍ទី ៣ នេះ ជប៉ុន បានផ្លាស់ប្តូរសមាសភាពកីឡាករមួយចំនួន។ ជាពិសេស កីឡាករឆ្នើមៗ ដែលមិនមានវត្តមានកាលពីសប្តាហ៍ទី ១ និងទី ២ ដូចជាអ្នកវាយផ្តាច់ Yuki Ishikawa, Ran Takahashi និងអ្នកលេងលីប៊ើរ៉ូ Tomohiro Yamamoto ឥឡូវនេះសុទ្ធតែត្រូវបានគ្រូបង្វឹកសញ្ជាតិ បារាំង Laurent Tillie បានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិហើយ។
ទោះបីជាយ៉ាងណា សមាជិកសំខាន់ម្នាក់ទៀត គឺអ្នកលេងតួនាទីស្មាត់ម្ចាស់អាវលេខ ១ Yuji Nishida នៅតែមិនទាន់មានឈ្មោះចូលប្រកួតក្នុងពាន FIVB Men’s Volleyball Nations League ២០២៥ នេះ ទោះរូបគេស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិ ជប៉ុន សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៥ នេះក្តី។
គួរឱ្យដឹងថា ក្រុមជម្រើសជាតិ ជប៉ុន បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៤ ក្នុងតារាងចំណាត់ថ្នាក់ ដោយឆ្លងកាត់ការប្រកួត ៨ ប្រកួតកន្លងមកកាលពីសប្តាហ៍ទី ១ និងទី ២ ពួកគេឈ្នះ ៥ ប្រកួត និងចាញ់ ៣ ប្រកួត មាន ១៥ ពិន្ទុ។
ចំណែកការប្រកួតក្នុងសប្តាហ៍ទី ៣ នេះ ពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំងចំនួន ៤ ដូចជា៖
- ក្រុមជម្រើសជាតិ អាល្លឺម៉ង់ នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥
- ក្រុមជម្រើសជាតិ អាហ្សង់ទីន នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥
- ក្រុមជម្រើសជាតិ ប្រេស៊ីល នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥
- ក្រុមជម្រើសជាតិ អាមេរិក នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន