Connect with us

ព័ត៌មានជាតិ

ទី​បំផុត​មាន​អ្នក​បំបែក​កំណត់ត្រា​លោក​ ហែម​ ប៊ុនទីង​ គិត​ចាប់​ពី​ឆ្នាំ​២០១២​ មក​ដល់​ ២០២៦​ ទើប​សម្រេច​ពេល​នេះ​

បានផុស

នៅ

កីឡាករ​ឆ្នើម​ប្រចាំ​កីឡា​អត្តពលកម្ម​ និង​ជា​កីឡាករ​រត់​ចម្ងាយ​ឆ្ងាយ​ វ៉ាន់​ ភារ៉ា​ បាន​បំបែក​កំណត់ត្រា​ថ្នាក់​ជាតិ​លើ​វិញ្ញាសាម៉ារ៉ាតុង​ ៤២​គីឡូម៉ែត្រដោយ​ធ្វើ​បាន​ក្នុង​ថេរវេលា​ ២ម៉ោង ​២២នាទី ៤៦វិនាទី​ នៅ​ក្នុង​កម្មវិធី​ VnExpress Marathon All-Star ឯ​ប្រទេស​វៀតណាម។​

វ៉ាន់​ ភារ៉ា​ ពេល​ដែល​ប្រកួត​

វិញ្ញាសា​ចម្ងាយ​ឆ្ងាយ​ម៉ារ៉ាតុង​ ៤២​​គីឡូម៉ែត្រ​នេះ​គឺ​ជា​វិញ្ញាសា​មួយ​ដែល​កីឡាករ​គ្រប់​រូប​ពិបាក​ធ្វើ​បាន​ និង​ជា​កំណត់​ត្រា​ចាស់​អតីត​អ្នក​រត់​ប្រណាំង​លោក​ ហែម​ ប៊ុនទីង​ ធ្លាប់​ធ្វើ​បាន​នៅ​ថេរវេលា​ ២ម៉ោង ២៣នាទី ២៩វិនាទី​ អំឡុង​ឆ្នាំ​២០១២ ។​ កំណត់​ត្រា​ចាស់​របស់​លោក​ ហែម​ ប៊ុនទីង​ នេះ​គឺ​រក្សា​​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ នោះ​រហូត​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​ទើប​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ វ៉ាន់​ ភារ៉ា​ អាច​បំបែក​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាន់​ ភារ៉ា​ ពេល​ដែល​ប្រកួត​

បច្ចប្បន្ន​​កីឡាករ​ វ៉ាន់​ ភារ៉ា​ គឺជា​អ្នក​ដែល​​កំពុង​ឈរ​លើ​កំណត់​ថ្នាក់​ត្រា​ថ្នាក់​ជាតិ​ថ្មី​ ២ម៉ោង ​២២នាទី ៤៦វិនាទី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិញ្ញាសា​ម៉ារ៉ាតុងនេះ​ហើយ។​ ក្នុង​នាម​សិស្ស​ប្អូន​ជំនាន់​ក្រោយ​គឺ​កីឡាករ​ ឧក រហ៊ីត​ សម្ដែង​នូវ​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​រៀមច្បង​អាច​ធ្វើ​បាន​ និង​ត្រូវ​តែ​កោតសរសើរ​ចំពោះ​សមត្ថភាព​ដ៏​ល្អ​មួយ​នេះ។​ កីឡា​អត្តពលកម្ម​នេះ​គឺ​ត្រូវ​ការ​ហ្វឹកហាត់​ តស៊ូ​ និង​ព្យាយាម​ខ្លាំង​បំផុត​ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ។​

ថេរវេលារបស់​ វ៉ាន់​ ភារ៉ា​ ដែល​បាន​បំបែក​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ វ៉ាន់​ ភារ៉ា​ ដែល​ជា​ជម្រើស​ជាតិ​កីឡា​អត្តពលកម្ម​បាន​ចូលរួម​ព្រឹត្តិការណ៍​រត់​ប្រណាំង​ VnExpress Marathon All-Star ឯ​ទីក្រុង​ហាណយ​ ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦។​ រូប​គេ​ប្រកួត​ជាប់​ចំណាត់​ថ្នាក់​លេខ៤​ ដោយ​ធ្វើ​បាន​ក្នុង​ថេរវេលា​ ២ម៉ោង ​២២នាទី ៤៦វិនាទី​ នៅ​ព្រឹត្តិការណ៍​មួយ​នេះ។​ ចាប់​តាំង​ពី​ឆ្នាំ​២០១២​ មក​ដល់​ដើម​ឆ្នាំ​២០២៦​ នេះ​ទើប​តែ​មាន​កីឡាករ​ វ៉ាន់​ ភារ៉ា​ ម្នាក់​ប៉ុណ្ណោះ​ដែល​ទើប​អាចបំបែក​កំណត់ត្រា​អតីត​កីឡាករ​អត្តពលកម្ម​ ហែម​ ប៊ុនទីង​ កន្លង​មកនេះ៕​

វ៉ាន់​ ភារ៉ា​ កាល​ប្រកួត​នៅ​ឯ​វៀតណាម​

ថេរវេលារបស់​លោក​ ហែម​ ប៊ុនទីង កាល​ឆ្នាំ​២០១២

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម