កីឡា
ឧក រហ៊ីត បុកហ្វឹកហាត់ខ្លាំងជាង ២ខែត្រៀមលេងវិញ្ញាសាថ្មី ១៥០០ និង ៣០០០ម៉ែត្រនៅប្រទេសចិន
កីឡាករអត្តពលកម្ម ឧក រហ៊ីត បុកហ្វឹកហាត់ខ្លាំងជាង ២ខែមកហើយដើម្បីត្រៀមលេងលើវិញ្ញាសាថ្មី ១៥០០ និង ៣០០០ម៉ែត្រ តំណាងកម្ពុជានៅក្នុងព្រឹត្តិការណ៍ 12Th Asian Indoor Athletics Championships 2026 នៅប្រទេសចិន។

កីឡាករ ឧក រហ៊ីត
កីឡាករ ឧក រហ៊ីត បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមគឺបានល្អ និងមានរយៈពេលជាង ២ខែមកហើយដើម្បីចូលរួមការប្រកួតនៅឯប្រទេសចិនលើកនេះ។ វិញ្ញាសា ១៥០០ និង ៣០០០ម៉ែត្រគឺខ្លួនធ្លាប់តែលេងនៅក្នុងស្រុកប៉ុណ្ណោះកន្លងមក ដូច្នេះការចេញទៅលេងតំណាងប្រទេសលើកនេះថ្មីបន្តិចហើយ និងមានអារម្មណ៍ភ័យអរខ្លះដែរ។

កីឡាករ ឧក រហ៊ីត ពេលហ្វឹកហាត់
អ្នករត់ប្រណាំងឆ្នើមមកពីខេត្តសៀមរាបរូបនេះបន្ថែមទៀតថា ដោយសារវិញ្ញាសានេះថ្មីសម្រាប់ខ្លួនការបុកហ្វឹកហាត់ខ្លាំងធ្វើឲ្យរៀងឈឺសាច់ដុំបន្តិច ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃសាច់ដុំចាប់ផ្ដើមសាំងឡើងវិញបណ្ដើៗហើយក៏លែងឈឺផងដែរ។ ចំពោះក្ដីសង្ឃឹមនឹងទទួលបានលទ្ធផលយ៉ាងណានោះ រហ៊ីត ក៏មិនហ៊ាននិយាយដែរ ប៉ុន្តែនឹងខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព។

កីឡាករ ឧក រហ៊ីត ពេលហ្វឹកហាត់
បញ្ជាក់ដែរថា ឧក រហ៊ីត ជាកីឡាករអត្តពលកម្មឆ្នើមមួយរូបរបស់កម្ពុជា និងធ្លាប់ឈ្នះមេដាយក្នុងស្រុក និងក្រៅប្រទេសផងដែរនៅព្រឹត្តិការណ៍ម៉ារ៉ាតុងផ្សេងៗ។ កន្លងមកគេឃើញ ឧក រហ៊ីត ភាគច្រើនលេងលើវិញ្ញសារត់ឆ្ងាយៗដូចជា ១០គីឡូម៉ែត្រ ឬពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រនោះទេ។ យ៉ាងណាការប្រកួត 12Th Asian Indoor Athletics Championships 2026 រូបគេនឹងលេងលើវិញ្ញាសា ១៥០០ និង ៣០០០ម៉ែត្រ។ ក្នុងព្រឹត្តិការណ៍នេះសហព័ន្ធអត្តពលកម្មនឹងបញ្ជូនកីឡាករ ២រូបចូលរួមប្រកួតប្រជែងមេដាយ។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ ៨ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុង Tianjing ប្រទេសចិន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


