កីឡា
Morioka Yuki ប្រកាសចង់ជួបកីឡាករគុនខ្មែរ ជាជើងឯកឃីកបុកស៊ីងជាតិជប៉ុន ខ្លាំងកណ្តាប់ដៃ
កីឡាករប្រដាល់ជប៉ុន Morioka Yuki បានប្រកាសចង់ជួបកីឡាករគុនខ្មែរ បន្ទាប់ពីឃើញកីឡាករ អេ អាំម៉ារីន និង ម៉ឺន មេឃា ទទួលបានជ័យជម្នះនៅសង្វៀន The Knock Out នៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៥។

កីឡាករ Morioka Yuki បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ៖«ការប្រកួតជាមួយគុនខ្មែរ ខ្ញុំក៏ចង់សាកដែរ»។ ការលើកឡើងរបស់កីឡាករជប៉ុនរូបនេះបានកើតមានឡើង បន្ទាប់ពីរូបគេបានឃើញកីឡាករ អេ អាំម៉ារីន បានផ្តួលកីឡាករជប៉ុនក្នុងទឹកទី៣ និងកីឡាករ ម៉ឺន មេឃា បានឈ្នះពិន្ទុកីឡាករជប៉ុន នៅសង្វៀន The Knock Out។
បើក្រឡេកមើលប្រវត្តិវិញ កីឡាករ Morioka Yuki បានប្រឡូកចូលក្នុងអាជីពប្រដាល់ជាង ១០ ឆ្នាំមកហើយទាំងការប្រដាល់អាជីព និងការប្រកួតមិនអាជីព ប៉ុន្តែបើគិតលើការប្រកួតអាជីពគិតចាប់តាំងពីឆ្នាំ ២០១៨។

គិតត្រឹមឆ្នាំ ២០២៥ កីឡាករ Morioka Yuki មានអាយុ ៣១ឆ្នាំ ដែលមានកម្ពស់ ១.៧៥ម៉ែត្រ ធ្លាប់ឡើងសង្វៀនអាជីពចំនួន ៣៤ ដង ក្នុងនោះ ឈ្នះ ២០ ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ១២ដង ចាញ់ ១១ដង និងស្មើ ៣ដង។ អ្វីដែលគួរឲ្យកត់សំគាល់ រយៈពេលមួយឆ្នាំចុងក្រោយ រូបគេបានប្រកួត ៦ដងគឺ ឈ្នះទាំងអស់ ដោយបានផ្តួលដៃគូឲ្យសន្លប់ ៣ដង និងឈ្នះពិន្ទុ ៣ដង។
Morioka Yuki ធ្លាប់បានប្រកួតនៅសង្វៀនធំ ONE Championship ម្តងដោយបានផ្តួលកីឡាករអ៉ីរ៉ង់ Peyman Zolfaghari ឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤។
សមិទ្ធផលធំដែលកីឡាករ Morioka Yuki ទទួលបានគឺ ខ្សែក្រវាត់ទម្ងន់ ៥៥គីឡូក្រាម ប្រចាំសង្វៀន KNOCK OUT និងជាជើងឯកឃីកបុកស៊ីងថ្នាក់ជាតិជប៉ុន។

មើលតាមវីដេអូប្រកួត និងប្រវត្តិផ្តួលដៃគូបង្ហាញយ៉ាងច្បាស់ថា Morioka Yuki មានអាវុធសម្លាប់ដៃគូគឺកណ្តាប់ដៃ។ តាមរយៈភាពរហ័សរហួន កម្លាំងស៊ុហ្វល្អ រូបគេអាចទាត់ និងជង្គង់ហោះបែបជំនាញឃីកបុកស៊ីង ប៉ុន្តែកណ្តាប់ដៃគឺជាអាវុធដ៏គ្រោះថ្នាក់បំផុតរបស់គេ។
តាមរយៈសង្វៀន KNOCK OUT ដែលជិតស្និទ្ធជាមួយអ្នកផ្គូផ្គងកម្ពុជាច្បាស់ណាស់ថា ជំនួបរវាងកីឡាករគុនខ្មែរ និងកីឡាករ Morioka Yuki អាចនឹងកើតមាននៅថ្ងៃណាមួយ។ សម្រាប់កីឡាករគុនខ្មែរដែលសក្តិសមបំផុតជាមួយកីឡាករជប៉ុនរូបនេះគឺមិនខ្វះទេក្នុងប្រភេទទម្ងន់ចន្លោះពី ៥៥ ទៅ ៦០គីឡូក្រាមមានដូចជា ហាន់ ពី, ពេជ្រ អាទិទេព, បឺត សង្ឃឹម, និង ធន់ ផានិត ជាដើម៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


