កីឡា
បុរសជប៉ុន Akihiro Kato បង្ហាញទឹកចិត្តជួយខ្មែរក្នុងគ្រាលំបាក
ជនជាតិជប៉ុន លោក Akihiro Kato បានបង្ហាញកាយវិការ និងទឹកចិត្តជួយខ្មែរក្នុងគ្រាលំបាកដោយអាចផ្តល់បន្ទប់ស្នាក់នៅចំនួន ៥ នៅសណ្ឋាគារមួយកន្លែងក្នុងខេត្តសៀមរាប ដល់ប្រជាពលរដ្ឋដែលគ្មានកន្លែងស្នាក់នៅពីជម្លោះព្រំដែនខ្មែរ-ថៃ។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ លោក Akihiro Kato បានសរសេរថា ៖«ជូនចំពោះជនភៀសខ្លួនពីតំបន់ជម្លោះ ដែលគ្មានកន្លែងបត់។ ទោះបីជាសមត្ថភាពមានកម្រិតក៏ដោយ ក៏ខ្ញុំផ្តល់ជូនបន្ទប់ចំនួន ៥ សម្រាប់មនុស្ស ១៥ នាក់នៅសណ្ឋាគារ Angkor Tiger Resort ក្នុងខេត្តសៀមរាប ជាកន្លែងស្នាក់នៅបណ្តោះអាសន្ន»។
លោកបានបញ្ជាក់ថា ៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំសម្រាប់ការបញ្ចប់អរិភាពភ្លាមៗ និងសម្រាប់ការសម្រុះសម្រួលដោយមិនលំអៀងដោយស្ថាប័នភាគីទីបីអន្តរជាតិ»។
សូមបញ្ជាក់ថា លោក Akihiro Kato ជាម្ចាស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ដែលកំពុងលេងក្នុងក្របខណ្ឌលីគបាល់ទាត់កំពូលកម្ពុជា។ ការបង្កើតក្លិបបាល់ទាត់របស់លោកនៅស្រុកខ្មែរបានរួមចំណែកជួយអភិវឌ្ឍកីឡាបាល់ទាត់ ផ្តល់ការងារដល់ប្រជាជនកម្ពុជា និងរួមចំណែកសកម្មភាពកិច្ចការងារសង្គមជាច្រើនទៀត។ លោកត្រូវបានគេមើលឃើញពីទឹកចិត្តស្រឡាញ់ គាំទ្រ និងចូលចិត្តប្រទេសកម្ពុជាយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


