កីឡា
ផ្លូវការ! ក្លិប អង្គរថាយហ្គឺរ បានពិន័យកីឡាករ មុត សត្យា ៤ ចំណុចធំ
ក្លិប អង្គរថាយហ្គឺរ បានចេញការពិន័យជាផ្លូវការលើកីឡាករ មុត សត្យា បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុមលំដាប់ Top 6 នៃលីគកំពូល កម្ពុជា កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញ។

អំឡុងការប្រកួត ក្រុម អង្គរថាយហ្គឺរ ចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ០-២ ម្សិលមិញ បានមានរឿងចម្រូងចម្រាស់មួយនៅចុងការប្រកួត ដោយកីឡាករ មុត សត្យា ប្រើកែងរបស់ខ្លួនវាយទៅលើកីឡាករ Connor Shields ដោយចេតនា រហូតធ្វើឱ្យមានរបួសត្រង់ក្បាល។ ក្រោយប្រើសកម្មភាពហិង្សាបែបនេះ កីឡាករ មុត សត្យា ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីទីលានប្រកួតភ្លាម។
យ៉ាងណាមិញ នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ នេះ ក្លិប អង្គរថាយហ្គឺរ បានបញ្ចេញចំណាត់ការភ្លាមៗលើកីឡាកររបស់ខ្លួន ដោយបានប្រកាសដាក់ពិន័យដូចតទៅ៖
- ផ្អាកការចូលរូមការប្រកួតដែលនៅសេសសល់ទាំងអស់នៅរដូវកាលនេះ (៧ ប្រកួត)
- មិនឲ្យចូលរួមហ្វឹកហាត់រហូតដល់ដាច់ខែនេះ
- ត្រូវចូលរួមការងារស្ម័គ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុង ក្នុងអំឡុងពេលព្យួរការហ្វឹកហាត់
- កាត់ប្រាក់បៀវត្សមួយផ្នែក រហូតដល់ចប់រដូវកាល
សូមបញ្ជាក់ថា នេះគ្រាន់តែជាការពិន័យរបស់ក្លិបប៉ុណ្ណោះ។ កីឡាករអាចនឹងត្រូវរងពិន័យបន្ថែមទៀតពីលីគ CPL។
ទោះបីជាយ៉ាងណា ក្លិបអង្គរថាយហ្គឺរ បានបញ្ជាក់ថា កីឡាករ មុត សន្យា បានសោកស្តាយចំពោះទង្វើរបស់ខ្លួនដែលមិនអាចគ្រប់គ្រងបាននៅលើទីលាន ហើយក្លិបនឹងធ្វើការអប់រំ និងស្តារនីតិសម្បទាកីឡាករឲ្យល្អប្រសើរឡើងវិញ។ ជាពិសេសក្លិបដែលមានជនជាតិជប៉ុនជាប្រធានអនុវត្តច្បាប់ និងគោលការណ៍យ៉ាងម៉ត់ចត់៕



អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


