កីឡា
រដូវកាលនេះ អង្គរថាយហ្គឺរ កំពុងប្រជែងកំពូលតារាង ក្រោយចាញ់តែ ២ ប្រកួត
ក្រុម អង្គរថាយហ្គឺរ កំពុងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយពួកគេកំពុងឈរចំណាត់ថ្នាក់លេខ២នៃតារាងលីគបាល់ទាត់កំពូលកម្ពុជា និងជាក្រុមប្រជែងកំពូលតារាង។

ពួកគេបានឆ្លងកាត់ ៩ ប្រកួត គឺឈ្នះ ៧ និងចាញ់ ២ រកបាន ២១ ពិន្ទុ ឈរលេខ ២ ក្នុងតារាង ស្មើពិន្ទុក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។ ពួកគេបានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ០-៣ និងចាញ់ ណាហ្គាវើលដ៍ ០-១ ខណៈ៧ប្រកួតផ្សេងទៀតសុទ្ធតែឈ្នះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ អង្គរថាយហ្គឺរជាក្រុមដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងចំណោម ១១ ក្រុមគិតត្រឹមសប្តាហ៍ទី១១។ ពួកគេរកបាន ៣០ គ្រាប់ពីការប្រកួត ៩ លើក ប៉ុន្តែត្រូវបានដៃគូស៊ុតចូលវិញ ១០ គ្រាប់ ធ្វើឲ្យពួកគេនៅពីក្រោម ព្រះខ័នរាជស្វាយរៀង ដែលស៊ុតចូលដៃគូ ២៧ គ្រាប់ តែត្រូវដៃគួស៊ុតចូល ៦ គ្រាប់ប៉ុណ្ណោះពីការប្រកួត ៨ លើក។

ការប្រកួតឈានដល់សប្តាហ៍ទី១១ សបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអង្គរថាយហ្គឺរ មិនមែនត្រឹមតែប្រជែងក្រុមលំដាប់កំពូលទាំង ៦ (Top 6) ដែលត្រូវឡើងទៅជុំទី៣ប៉ុណ្ណោះទេ ប៉ុន្តែជាក្រុមដែលប្រជែងជើងឯកថែមទៀត។
ពួកគេត្រូវបានមើលឃើញពីទម្រង់លេងដ៏ល្អគ្រប់តំបន់ មិនថា តំបន់ប្រយុទ្ធ តំបន់បម្រើ ឬការពារទេ។ ជាពិសេសជាក្រុមលេងប្រយុទ្ធច្រើនទើបធ្វើឲ្យពួកគេរកបានគ្រាប់បាល់ច្រើន។ ជាក់ស្តែង ពួកគេស៊ុតចូលក្រុម អាយអេសអាយ ដង្កោសែនជ័យ ដល់ទៅ ៨ គ្រាប់។

ស្ថិតិ ៩ ប្រកួតរបស់ អង្គរថាយហ្គឺរ
- ឈ្នះ អឹមអួអាយ កំពង់ដេវ៉ា ៦-៣
- ចាញ់ ព្រះខ័នរាជស្វាយរៀង ០-៣
- ឈ្នះ គិរីវង់សុខសែនជ័យ ៤-០
- ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៨-០
- ចាញ់ ណាហ្គាវើលដ៍ ០-១
- ឈ្នះ បឹងកេត ៣-០
- ឈ្នះ វិសាខា ៣-២
- ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៣-១
- ឈ្នះ កងយោធពលខេមរភូមិន្ទុ ៣-០

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


