កីឡា
កីឡាករ Facunda ធ្លាប់ស៊ុតចូល ភ្នំពេញក្រោន ក្នុងពាន ACGL មុនពេលចូលរួម អង្គរថាហ្គឺរ
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានប្រកាសជាផ្លូវការពីការនាំចូលកីឡាករបរទេសថ្មី Facunda Aranda ដែលលេងតួនាទីជាខ្សែបម្រើប្រយុទ្ធមកពីក្លិប Tainan City នៃលីគបាល់ទាត់កំពូលតៃវ៉ាន់។

កីឡាករ Facunda Aranda សញ្ជាតិអាហ្សង់ទីន អាយុ ២៥ ឆ្នាំ កម្ពស់ ១.៨០ម៉ែត្រ ដែលមានបទពិសោធច្រើនគួរសម។ ចន្លោះឆ្នាំ ២០២១-២៤ រូបគេលេងឲ្យក្រុម ៣ ផ្សេងគ្នានៅប្រទេសអាហ្សង់ទីនគឺក្រុម San Telmo II, Sta Lucía U22 និង Peñarol (SJ)។
នៅរដូវកាល ២០២៤-២៥ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្រុម Persis Solo នៃលីគបាល់ទាត់កំពូលឥណ្ឌូណេស៊ី។ ទោះបីជាយ៉ាងណា នៅក្លិបឥណ្ឌូណេស៊ីមិនសូវបានយូរប៉ុន្មានឡើយក៏បានចាកចេញ ដោយនៅទំនេរជាច្រើនខែ។
នៅខែសីហា ឆ្នាំ ២០២៥ ទើបកីឡាករ Facunda Aranda បានចូលរួមជាមួយក្រុម Tainan City នៃលីគកំពូលតៃវ៉ាន់។ នៅក្លិបថ្មីនេះ រូបគេបង្ហាញខ្លួននៅលើទីលានបានច្រើនទាំងការប្រកួតក្នុងលីគ និងពានរង្វាន់អន្តរជាតិ។

សម្រាប់ការបង្ហាញខ្លួននៅក្នុងលីគតៃវ៉ាន់ រូបគេរកបាន ២ គ្រាប់ និងពានរង្វាន់អន្តរជាតិ AFC Challenge League រកបាន ២ គ្រាប់។ នៅវគ្គជម្រុះពានរង្វាន់ AFC Challenge League គឺរកបានគ្រាប់ទី១នៅពេលរូបគេស៊ុតចូលក្រុមរបស់ម៉ុងហ្គោលី Khangarid នៅនាទី២២ ដែលបានជួយឲ្យក្រុម Tainan City ទទួលបានជ័យជម្នះដោយលទ្ធផល ៤-១។
កីឡាករ Facunda Aranda រកបានគ្រាប់បាល់ទី២ នៅវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Challenge League នៅពេលស៊ុតចូលក្រុម ភ្នំពេញក្រោន នៅនាទី១៣ ប៉ុន្តែក្រុមរបស់ខ្លួនបានចាញ់ក្រុមរបស់កម្ពុជា ដោយលទ្ធផល ២-៣ ហើយមិនបានឡើងវគ្គ៨ក្រុមចុងក្រោយទេ។
នៅពេលចប់ជុំទី១ នៃរដូវកាល ២០២៥-២៦ កីឡាករអាហ្សង់ទីនរូបនេះបានចាកចេញពីក្លិបរបស់តៃវ៉ាន់ ហើយបានមកចូលរួមជាមួយ អង្គរថាយហ្គឺរ សម្រាប់ជើងទី២នៃលីគបាល់ទាត់កំពូលកម្ពុជា។

ពេលនេះ ក្លិបអង្គរថាយហ្គឺរ មាន កីឡាករបរទេស ៦ នាក់គឺ ជប៉ុន ៣នាក់ ប្រេស៊ីល ១នាក់ ហូឡង់ ១នាក់ និងអាហ្សង់ទីន ១នាក់៕
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


