ព័ត៌មានជាតិ
ជាការរួមចំណែកជួយដល់កងទ័ព ជនភៀសសឹក ក្លឹបបាល់ទាត់ Angkor Tiger ចូលរួមឧបត្ថម្ភ ១,000ដុល្លារ
ដោយមើលឃើញពីស្ថានភាពតានតឹងផ្នែកព្រំដែន និងផលលំបាករបស់ជនភៀសសឹកអំឡុងការឈ្លានពានរបស់សៀមមកលើកម្ពុជានៅពេលនេះក្លឹបបាល់ទាត់អាជីពនៅលីគកំពូលកម្ពុជាគឺ Angkor Tiger បានចូលរួមឧបត្ថម្ភជាថវិកា ១,000ដុល្លារជួយជម្រួលដល់ការលំបាកផ្សេងៗ។

ក្រុមបាល់ទាត់ Angkor Tiger
បើតាមសេចក្ដីប្រកាសលើហ្វេសបុកផេករបស់ក្លឹបបាល់ទាត់ Angkor Tiger កាលពីម្សិលមិញនេះបានបញ្ជាក់ថា «ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានចូលរួមឧបត្ថម្ភគាំទ្រថវិកាជូនទៅកាន់គ្រួសារទ័ពនិងប្រជាជនភៀសសឹកតាមរយៈរដ្ឋបាលខេត្តសៀមរាប។ យើងសូមអំពាវនាវដល់សប្បុរសជន អ្នកគាំទ្រ និងអ្នកស្រលាញ់បាល់ទាត់ទាំងអស់ជួយចូលរួមឧបត្ថម្ភគាំទ្រថវិកា និង គ្រឿងឧបភោគតាមរយៈរដ្ឋបាលខេត្តសៀមរាប។»

ក្លឹបបាល់ទាត់ដែលមានម្ចាស់ជាជនជាតិជប៉ុនខាងលើនេះ មិនត្រឹមតែឧបត្ថម្ភថវិកាខ្លួនឯងហើយ និងបានអំពាវនាវដល់ដល់សប្បុរសជន និងអ្នកគាំទ្របាល់ទាត់ទៀតផងឲ្យជួយឧបត្ថម្ភជាថវិកា ឬគ្រឿងឧបភោគបរិភោគផ្សេងតាមដែលអាចធ្វើទៅបាន។
លោក Akihiro Kato ដែលជាម្ចាស់ក្លឹបបាល់ទាត់ខាងលើនេះត្រូវបានគេដឹងថា ជាអ្នកចូលរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានភាពរីកចម្រើន និងប្រកបដោយការប្រកួតប្រជែង។ បន្ថែមពីនេះលោកក៏ជាអ្នកដែលមានទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា ប្រជាជនខ្មែរ និងតែងតែជួយលើកិច្ចការងារមនុស្សធម៌ជាបន្តបន្ទាប់រហូតមកពិសេសដូចជាការចំណាយថវិកាលើការជួយដល់ក្រុមគ្រួសារកងទ័ពនៅពេលនេះជាដើម។

លោក Akihiro Kato
បញ្ជាក់ដែរថា ថវិការដែលក្លឹបបាល់ទាត់ Angkor Tiger បានឧបត្ថម្ភនេះគឺបានផ្ទេរទៅតាមរដ្ឋបាលខេត្តសៀមរាបដែលកំពុងតែអំពាវនាវដល់សប្បុរសជនជិតឆ្ងាយឲ្យជួយក្នុងគ្រាលំបាកនេះ។ នៅពេលនេះជម្លោះឈ្លានរបស់ប្រទេសសៀមមកលើកម្ពុជាមិនទាន់បានថមថយ ឬបញ្ឈប់នៅឡើយទេបន្ទាប់ពីប្រទេសនេះបើកការវាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ។ គិតមកដល់ពេលនេះមានគ្រួសារកងទ័ព និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលរស់នៅតាមបណ្ដោយព្រំដែនធ្វើការភៀសខ្លួនរកទីកន្លែងមានសុខសុវត្ថិភាព៕

សេចក្ដីអំពាវនាវរបស់រដ្ឋបាលខេត្តសៀមរាប



ជនភៀសសឹកកម្ពុជា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


