កីឡា
យប់មិញ ឡុង ភារ៉ាត់ ផ្ញើជ័យជម្នះ ជូនវីរកងទ័ពជួរមុខ ពីប្រទេសព្រុយណេ
ខ្សែបម្រើ ឡុង ភារ៉ាត់ បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនៅពេលភ្នំពេញក្រោន ទទួលបានជ័យជម្នះដោយលទ្ធផលដ៏ធំធេង ៦-០ លើក្រុមម្ចាស់ផ្ទះ Kasuka FC យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសព្រុយណេ។

តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ក្លិបអាស៊ី AFC Challenge League រដូវកាល ២០២៥-២៦ ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលឈរចាំនៅវគ្គសន្សំពិន្ទុក្នុងពូលស្រាប់។
ឡុង ភារ៉ាត់ ស៊ុត បាន២គ្រាប់សម្រាប់ការបង្ហាញខ្លួនយ៉ាងល្អរួមចំណែកជួយក្រុមទទួលបានជ័យជម្នះដ៏ធំធេង។ ក្នុងសន្និសីទសារព័ត៌មានក្រោយការរប្រកួត កីឡាករបាននិយាយថា ៖«ខ្ញុំសប្បាយចិត្តសម្រាប់ការប្រកួតនៅទឹកដីព្រុយណេ។ ខ្ញុំសប្បាយចិត្តមែនទែនសម្រាប់ជ័យជម្នះ ហើយខ្ញុំសូមផ្ញើជ័យជម្នះមួយនេះជូនដល់វីរកងទពនៅប្រទេសកម្ពុជា»។

នេះជាការប្រកួតវគ្គជម្រុះបឋមដែលធ្វើការប្រកួតតែមួយជើងប៉ុណ្ណោះ ដោយភ្នំពេញក្រោនរកបាន ៦ គ្រាប់ដោយកីឡាករឡុង ភារ៉ាត់ ២ គ្រាប់, កីឡាករ Moses Dyer ២ គ្រាប់, សារ ទី ១ គ្រាប់ និងខ្សែការពារ Raul Feher ១គ្រាប់។
នៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ ក្រុមចំនួន ៨ ក្នុងនោះកម្ពុជាមាន២ក្រុមគឺ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងត្រូវចាប់ឆ្នោតជ្រើសរើស ២ ពូល ហើយក្នុង ១ពូលមាន ៤ ក្រុម៕
ក្រុមទាំង ៨ ប្រចាំតំបន់អាស៊ីខាងកើត
- ក្រុមធ្លាក់ចេញពីពាន AFC Champions League Two
- Dewa United Bantem (ឥណ្ឌូណេស៊ី)
- ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- Shan United (មីយ៉ាន់ម៉ា)
- Tainan City (ឆាយនីសតៃប៊ិ)
- SP Falcons (ម៉ុងហ្គោលី)
- Ezra (ឡាវ)
- ភ្នំពេញក្រោន (កម្ពុជា)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


