កីឡា
លោក Koji ចង់ឲ្យ U-23 កម្ពុជាបន្តខំប្រឹងលេងដូចយប់មិញនៅលីគកំពូលកម្ពុជា
គ្រូបង្វឹករបស់ U-23 កម្ពុជា លោក Koji Gyotoku បទពិសោធចំនួនប្រកួត៣ នៃវគ្គជម្រុះពូល G ដែលបញ្ចប់ទៅនេះសង្ឃឹមថាកូនក្រុមនឹងបន្តខំប្រែងឲ្យខ្លាំងដូចនេះដដែលនៅពេលចូលប្រកួតលីគកំពូលកម្ពុជាវិញ។

ទិដ្ឋភាពយប់មិញ
ឆ្លងកាត់វគ្គជម្រុះ ៣ប្រកួតនេះលោក Koji Gyotoku មើលឃើញពីភាពរីកចម្រើនរបស់កូនក្រុមទទួលបាននូវបទពិសោធល្អៗជាច្រើន។ ម្នាក់ៗមានការខំប្រឹងប្រែងលេងដោយអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួតកន្លងទៅនេះ ស្របពេលពីមុនមកពួកគេមិនបានលេងដល់កម្រិតខ្លាំងដូចនេះឡើយ។

លោក Koji Gyotoku
គ្រូបង្វឹកជនជាតិជប៉ុនខាងលើនេះបន្តទៀតថា នៅពេលលីគកំពូលដំណើរការប្រកួតវិញលោកសង្ឃឹមថាកូនក្រុមបន្តខំប្រឹងលេងឲ្យខ្លាំងដូចនេះតទៅទៀត។ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍លើកីឡាបាល់ទាត់គឺគេធ្វើបែបនេះរក្សាការលេងឲ្យអស់ៗពីសមត្ថភាពតាមរយៈការខំប្រឹងប្រែងបំផុតដូចទៅហ្នឹង ៣ប្រកួតទើបបញ្ចប់ទៅនេះ។

ទិដ្ឋភាពយប់មិញ
បញ្ជាក់ដែរថា បេសសកម្មរបស់ U-23 កម្ពុជាក្នុងវគ្គជម្រុះក្នុងពូល G ដើម្បីឡើងទៅជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2026 បានបិទបញ្ចប់ហើយកាលពីយប់មិញនេះក្រោយក្រុមនិមួយៗរួមទាំងម្ចាស់ប្រកួតចប់ ៣ប្រកួតដូចគ្នា។ ពូល G នេះគឺលេខ១ បានលើក្រុមខ្លាំងអ៊ីរ៉ាក់ លេខ២ កម្ពុជា លេខ៣ អូម៉ង់ និងលេខ៤ ប៉ាគីស្ថាន។ កម្ពុជាធ្លាក់ត្រឹមវគ្គនេះហើយក្រោយ ៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ៕

ទិដ្ឋភាពយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


