កីឡា
លោក ឈិន ឈឿន៖ បាល់ទាត់សម័យទំនើបខ្សែប្រយុទ្ធក៏ត្រូវចេះការពារ ខ្សែការពារក៏ត្រូវចេះទាត់ទីដែរ
អតីតកីឡាករជម្រើសជាតិ លោក ឈិន ឈឿន ថាក្នុងវិស័យបាល់ទាត់សម័យទំនើបនេះមិនថាខ្សែប្រយុទ្ធ ឬខ្មែរការពារនោះទេគឺត្រូវចេះទាំងអស់មិនថាការទាត់បញ្ជូលទី និងការចុះមកជួយការពារជាដើមដោយមិនប្រកាន់តួនាទីរបស់ខ្លួននោះឡើយ។

លោក ឈិន ឈឿន (ខាងឆ្វេង)
លោក ឈិន ឈឿន បានលើកឡើងក្នុងវីដេអូចែករំលែកថា នៅក្នុងវិស័យកីឡាបាល់ទាត់បែបទំនើបនេះការពារគឺកីឡាករចុះមកការពារជាក្រុម និងពេលមានបាល់គឺកីឡាករឡើងប្រយុទ្ធជាក្រុមដូចគ្នាដែលនេះគឺខុសពីជំនាន់មុនៗ។ ចំណុចល្អមួយនេះគឺជួយក្រុមបានច្រើនអំឡុងការប្រកួតពិសេសនោះគឺមិនថាពេលខ្លួនឯងបាត់បាល់ ឬមិត្តរួមក្រុមបាត់បាល់ទេ ពោលមានស្មារតីជាក្រុម និងចង់ឈ្នះជូនចង់ជួយក្រុមតែម្ដង។

កីឡាករ BENTO របស់បឹងកេត
គ្រូបង្វឹករបស់ក្រុមបាល់ទាត់តារាកម្ពុជាខាងលើបន្ថែមទៀតថា ជាក់ស្ដែងលោកពិតជាសរសើរចំពោះកីឡាករលេខ៧ របស់ក្រុមបាល់ទាត់បឹងកេតគឺ BENTO IAGO តែម្ដង។ រាល់ពេលបាត់បាល់គឺរូបគេតែងតែដេញយកបាល់វិញ ឬតែងតែចុះជួយក្រុមជានិច្ចដោយមិនប្រចាំតួនាទីនោះឡើយ។ សកម្មភាពបែបនេះគឺមានផលល្អខ្លាំងចំពោះក្រុម និងមិនសូវបង្កជាបញ្ហាខ្លាំងចំពោះក្រុមទេ។ ប្រសិនបើកីឡាករមានឆន្ទៈ ឬយល់ឃើញដូច BENTO IAGO កាន់តែច្រើនជឿជាក់ក្រុមទទួលបានផលល្អច្រើនដូចគ្នា។

រូបភាព CPL
បញ្ជាក់ដែរថា លោក ឈិន ឈឿន អតីតកីឡាករបាល់ទាត់ក្លឹបកងយោធពលខេមរភូមិន្ទ និងអតីកីឡាករជម្រើសជាតិកម្ពុជាផងដែរ។ រូបគេចូលនិវត្តន៍ពីបាល់ទាត់អំឡុងឆ្នាំ២០២២ ដោយសារបញ្ហារបួសជង្គង់។ បើទោះជាអតីតខ្សែការពាររូបនេះចូលនិវត្តន៍មែន ប៉ុន្តែមហាជនតែងតែឃើញរូបគេមានសកម្មភាពជាមួយបាល់ទាត់ជានិច្ច និងកំពុងបង្ហាត់ក្រុមបាល់ទាត់តារាកម្ពុជាទៀតផង។ បន្ថែមពីនេះរូបគេក៏ជាអ្នកបង្កើតមាតិកាកីឡាបាល់ទាត់មួយរូបនៅកម្ពុជាផងដែរ៕

កីឡាករ BENTO របស់បឹងកេត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


