កីឡា
គ្រូព្រះខ័នរាជស្វាយរៀង សង្ឃឹមក្រោយការប្រកួតជាមួយ Manila Digger នេះទៅជាមោកទភាពមួយសម្រាប់ ម៉េងទា
គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សង្ឃឹមថាក្រោយបញ្ចប់ការប្រកួតជាមួយ Manila Digger ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះជាមោទកភាពមួយសម្រាប់លោក លី ម៉េងទា ដែលទើបទទួលមរណៈភាពថ្មីៗនេះ ខណៈក្រុមទាំងមូលនៅតែចងចាំអនុស្សាវរីយ៍ជាមួយគ្នា។

លោក Matthew McConkey
លោក Matthew McConkey ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថាប៉ុន្មានថ្ងៃកន្លងទៅនេះក្រុមទាំងមូលពិតជាមិនសប្បាយចិត្តនោះឡើយពិសេសអំឡុងការហ្វឹកហាត់។ ព្រោះកន្លងមកនៅកន្លែងហ្វឹកហាត់តែងតែឃើញមុខ លោក លី ម៉េងទា ជាមួយក្រុមជានិច្ច។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា លោកសង្ឃឹមថាបន្ទាប់ពីបញ្ចប់ការប្រកួតជាមួយក្រុមភ្ញៀវ Manila Digger នេះទៅអាចជាមោទកភាពមួយសម្រាប់លោក លី ម៉េងទា ផងដែរ។ ក្រុមទាំងមូលនឹងខំប្រឹងប្រែងប្រកួតឲ្យបានល្អ និងធ្វើតាមផែនការដែលបានរៀបចំរួមមកដើម្បីដណ្ដើមជ័យជម្នះនៅវគ្គសំខាន់នេះជូនអ្នកគាំទ្រ និងលោក ម៉េងទា ។

មរណៈភាពលោក លី ម៉េងទា
បញ្ជាក់ដែរថា លោក លី ម៉េងទា ដែលជាក្រុមការងារគ្រប់គ្រងសម្ភាររបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលមរណៈភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថ្មីៗនេះ។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ AFC Challenge League ជាមួយក្រុមមកពីហ្វីលីពីន Manila Digger នៅពហុកីឡដ្ឋានមរតកតេជោ៕

ក្រុមកីឡាករព្រះខ័នរាជស្វាយរៀងទៅបុណ្យលោក ម៉េងទា

ទិដ្ឋភាពសន្និសីទសារព័ត៌មានព្រឹកមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


