កីឡា
លោក ភា សុភ័ត្រា លើកឡើងពីអារម្មណ៍ផ្ទាល់អំឡុងស្ថានភាពដ៏លំបាករបស់ក្រុមនៅពេលនេះ
លោក ភា សុភ័ត្រា ក្នុងស្ថានភាពក្លឹបបែបនេះលោកបញ្ជាក់ថាលោកមិនទៅណាដើម្បីរួចខ្លួន ឬសុខស្រួលតែម្នាក់ឯងនោះឡើយ ប៉ុន្តែអាស្រ័យលើថ្នាក់ដឹកនាំជាអ្នកគិតគូរនោះទេ ខណៈការរបូតគ្រាប់បាល់ច្រើនៗកន្លងទៅនេះគឺមានហេតុផល។

លោក ភា សុភ័ត្រា
លោក ភា សុភ័ត្រា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មួយរយៈពេលនេះគឺសុខកាយ ប៉ុន្តែមិនសូវសប្បាយចិត្តនោះទេ ព្រោះក្រុមចាញ់ច្រើនពិសេសរបូតគ្រាប់បាល់ច្រើនៗនៅក្នុងការប្រកួតក្រោយៗនេះ។ ដូចអ្នកគាំទ្របាល់ទាត់បានដឹងហើយពីការបង្ហោះផ្សព្វផ្សាយៗនៅលើបណ្ដាញសង្គមកន្លង ស្របពេលបញ្ហាទាំងនោះគឺប៉ះពាល់ដល់អារម្មណ៍កីឡាករខ្លាំង និងបញ្ហារបួសរបស់កីឡាករក្នុងក្រុមផងទើបធ្វើឲ្យមានលទ្ធផលមិនល្អសោះនៅប៉ុន្មានប្រកួតចុងក្រោយ។

លោក ភា សុភ័ត្រា
គ្រូបង្វឹករូបនេះបន្តទៀតថា ក្នុងស្ថានភាពក្រុមបែបនេះបើឲ្យលោកសម្រេចចិត្តចេញទៅដឹកនាំក្រុមផ្សេងគឺលោកមិនធ្វើជាដាច់ខាត និងមិនចេញទៅរកភាពសុខស្រួលសម្រាប់តែខ្លួនឯងនោះឡើយ។ យ៉ាងណាអនាគតគ្រូបង្គោលនៅទីនេះគឺអាស្រ័យលើថ្នាក់ដឹកនាំជាអ្នកសម្រេច។

ក្រុមកងយោធពលខេមរភូមិន្ទ
ចំពោះការរបូតគ្រាប់បាល់ច្រើនកន្លងមកលោកបញ្ជាក់ថា ដោយសារកីឡាករសំខាន់ៗមួយចំនួនមានរបួសស្ទើរតែគ្មានកីឡាករសម្រាប់លេងតែម្ដង។ ដូច្នេះក្នុងស្ថានភាពនេះលោកផ្ដល់ឱកាសដល់យុវជនចូលលេងឲ្យបានច្រើនវិញដើម្បីទទួលបទពិសោធពីការប្រកួតធំៗ។ ធម្មតាយុវជនគឺស្ទើរបទពិសោធលើទីលានហេតុនេះទើបមិនសូវទទួលបានលទ្ធផលល្អ។ មួយវិញទៀតនេះជាចរិកនៃការដឹកនាំក្រុមរបស់លោកគឺមិនខ្លាច និងប្ដូរក្នុងការស្វែងរកគ្រាប់បាល់មកវិញនោះឡើយ។ ជាក់ស្ដែងដូចប៉ះ ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជ្យស្វាយរៀង គឺលោកមិននៅចាំតែបិទកុំឲ្យចាញ់គ្រាប់បាល់ច្រើននោះទេ។ ពោលហ៊ានប្ដូរដើម្បីរកគ្រាប់បាល់ពីការប្រកួតនោះមកវិញ ដូច្នេះហើយទើបរបូតគ្រាប់ក៏ច្រើនវិញដែរ។

លោក ភា សុភ័ត្រា
បញ្ជាក់ដែរថា ការបញ្ចប់ដំណាក់កាលទី១ នៃលីគកំពូលកម្ពុជាគឺក្រុមកងយោធពលខេមរភូមិន្ទ ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ក្រុមចូលរួម។ ក្រុមរបស់លោក ភា សុភ័ត្រា នឹងត្រូវប្រកួតនៅដំណាក់កាលទី២ បន្តទៀតដើម្បីដណ្ដើមយកចំណាត់ថ្នាក់ល្អនៅបញ្ចប់លីគតែម្ដង៕

ចំណាត់ថ្នាក់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


