កីឡា
គ្រូបង្វឹកខ្មែរ ២ រូបទៀតនឹងទទួលបានសញ្ញាបត្រ AFC Pro Licence បន្ទាប់ពីលោក ប្រាក់ សុវណ្ណរ៉ា
ក្នុងពេលឆាប់ៗខាងមុខ គ្រូបង្វឹកជនជាតិខ្មែរ ២ រូបទៀត នឹងទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិតអាជីពខ្ពស់បំផុត AFC Pro License បន្ទាប់ពីអតីតគ្រូបង្វឹកក្រុម បឹងកេត និងជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណរ៉ា កាន់មុនគេ។

ជាការពិត បច្ចុប្បន្នមានតែលោក ប្រាក់ សុវណ្ណារ៉ា ម្នាក់គត់ ដែលជាគ្រូបង្វឹកបាល់ទាត់ជនជាតិខ្មែរ មានសញ្ញាបត្រគ្រូបង្វឹកអាជីពខ្ពស់ជាងគេបំផុតក្នុងទ្វីបអាស៊ី គឺ AFC Professional Coaching Diploma (AFC Pro License)។
ទោះបីជាយ៉ាណា នាពេលដ៏ខ្លីខាងមុខ គ្រូបង្វឹកក្រុមណាហ្គាវើលដ៍លោក ឃឹម បុរី និងលោក ហុក សុចិត្រា អតីតកីឡាករជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាអគ្គលេខាធិការក្លិប វិសាខា នឹងក្លាយជាគ្រូបង្វឹកខ្មែរ ២ នាក់បន្ថែមទៀត ដែលមានសញ្ញាបត្រ AFC Pro License នេះ។

ថ្មីៗនេះលោក ឃឹម បុរី បានបញ្ចប់ការរៀនសូត្រ និងប្រឡងបញ្ចប់ដោយជោគជ័យ អំពីវគ្គបណ្តុះបណ្តាល AFC Professional Coaching Diploma ដែលធ្វើឡើងនៅប្រទេស កាតា។ ដោយឡែកលោក ហុក សុចិត្រា វិញ បានប្រាប់ «កម្ពុជាថ្មី» ថា បច្ចុប្បន្នលោកកំពុងរៀនសូត្រអំពីវគ្គបណ្តុះបណ្តាល AFC Professional Coaching Diploma នេះនៅប្រទេសឡាវ ហើយការបញ្ចប់របស់លោកនឹងធ្វើឡើងនៅប្រទេសកម្ពុជា នាខែ មិថុនា ខាងមុខ។

គួរឱ្យដឹង ថា សញ្ញាបត្រគ្រូបាល់ទាត់ប្រចាំទ្វីបអាស៊ីត្រូវបានបែងចែកជា ៤ កម្រិតគឺ AFC C Diploma (C-License ជាកម្រិតមូលដ្ឋាន, AFC B Dimploma (B License) កម្រិតទី២ , AFC A Diploma (A-License) កម្រិតទី១ និង AFC Por Diploma កម្រិតខ្ពស់បំផុត។ ក្នុងកម្រិតនីមួយៗអាចមានវគ្គវគ្គសិក្សាច្រើនតាមលំដាប់ និងមានពេលវេលាកំណត់ថែមទៀត។ ជាទូទៅ គ្រូបង្វឹកសញ្ជាតិខ្មែរដែលដឹកនាំក្រុមជាច្រើននៅកម្ពុជាភាគច្រើនមានសញ្ញាបត្រ AFC A-License។

គ្រូបង្វឹកកម្ពុជាដែលមានសញ្ញាបត្រ AFC A-License មានដូចជាលោក ទេព ឡុងរចនា, មាស ចាន់ណា, ភា សុភ័ក្ត្រា, អ៊ុង កនយ៉ានិត, ហុក សុជីវន្ត, ហុក សុចិត្រា, ប្រាក់ វុទ្ធី, គឹម ភក្តី, ឡុង រិទ្ធា និងគ្រូបង្វឹកចំនួនទៀតដែលទើបបានរៀនៗបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


