កីឡា
លោក McConkey ប្រាប់កូនក្រុមថាការឈ្នះម្សិលមិញនេះចាត់ទុកជាការឈ្នះវគ្គ៤៥ដំបូងប៉ុណ្ណោះ
លោក McConkey ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថាការឈ្នះលើភ្នំពេញក្រោនម្សិលមិញនេះចាត់ទុកជាការឈ្នះនៅវគ្គ ៤៥នាទីដំបូងប៉ុណ្ណោះ ដូច្នេះនៅប្រកួតជើងទី២ តទៅទៀតសូមកុំសប្បាយរីករាយខ្លាំងពេក។

លោក McConkey
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក McConkey បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមក៏បានប្រាប់ទៅកូនក្រុមថាកុំសប្បាយរីករាយចំពោះជ័យជម្នះនេះខ្លាំងហួសហេតុពេកឲ្យសោះ ព្រោះនៅមានការប្រកួតជើងទី២ បន្តទៀត។ លោកចាត់ទុកថាការឈ្នះលើភ្នំពេញក្រោននេះគ្រាន់តែជាការឈ្នះនៅវគ្គ ៤៥នាទីដំបូង ឬវគ្គទី១ ប៉ុណ្ណោះទេ។

លទ្ធផលនៃការប្រកួត
ក្រុមទាំងមូលរីករាយចំពោះជ័យជម្នះមួយនេះ ប៉ុន្តែនៅតែខំប្រឹងផ្ដោតអារម្មណ៍លើការប្រកួតជើងទី២ បន្តទៀត ព្រោះបាល់ទាត់អ្វីៗក៏អាចកើកឡើងបានដែរ។ សម្រាប់ម្សិលមិញនេះបន្ទាប់ពីបញ្ចប់នៅវគ្គទី១ លោកក៏មិនមានអ្វីកែប្រែ ឬផ្លាស់ប្ដូរច្រើននោះទេគ្រាន់តែលើកពីកំហុសឆ្គងរបស់ក្រុមហើយព្យាយាមបំបាត់វាចោល និងផ្លាស់ប្ដូរទីតាំងរបស់កីឡាករមួយចំនួនប៉ុណ្ណោះក៏ទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតមួយនេះ។

ការប្រកួតម្សិលមិញ
រំលឹកដែរថា ការប្រកួតជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League រវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានបញ្ចប់ទៅហើយដោយក្រុមមកពីខេត្តស្វាយរៀងជាអ្នកទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-១ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ។ ជើងទី២ នឹងធ្វើឡើងនៅទឹកដីរបស់ព្រះខ័នរាជស្វាយរៀង ឯពហុកីឡដ្ឋានមរតកតេជោវិញម្ដងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សប្ដាហ៍ក្រោយនេះ៕

ក្រុមព្រះខ័នរាជស្វាយរៀង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


