Connect with us

កីឡា

៣ប្រភេទ​កីឡា​ដែល​គេ​និយម​លេង​កម្សាន្ត​នៅ​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

បានផុស

នៅ

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ខ្មែរ​តែងតែ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ពិសេស​ទើប​តែ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២២​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​គេ​ឃើញ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​មាន​លេង​កីឡា ៣​ប្រភេទ​ ​ដើម្បីកម្សាន្ត​សប្បាយ​ ជា​ការ​អបអរ​សារទរ​ផង​ និង​ជា​ការ​ជួបជុំ​មិត្តភក្តិ​ជិតឆ្ងាយ​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ប្រណាំងទូកង

ក្នុង​ចំណោម ​៣ប្រភេទ​កីឡា​ដែល​បណ្ដា​ប្រជាពលរដ្ឋនៅតាម​ស្រុកភូមិ​តែងតែ​លេង​កម្សាន្ត​នោះ​រួម​មាន​៖

ទី១​ កីឡា​ប្រណាំង​ទូក​: កីឡា​មួយ​ប្រភេទ​នេះ​គឺ​ភាគ​ច្រើន​ជា​ការ​ផ្ដួចផ្ដើម​រៀបចំ​ឡើង​ដោយ​ព្រះសង្ឃ​តាម​បណ្ដា​វត្ត​នានា​ពិសេស​វត្ត​ដែល​ជាប់​ដង​ទន្លេ​ ឬ​បឹង​ជា​ដើម។​ ការ​រៀបចំ​ប្រណាំង​ទូកង​នេះ​ជា​ទំនៀមទំលាប់​ប្រពៃណី​ទៅ​ហើយ​នៅ​តាម​វត្ត​មួយ​ចំនួន​នោះ។​ ការ​ប្រណាំង​ទូក​នេះ​គឺ​ដើម្បីឲ្យ​​ប្រជាពលរដ្ឋ​បាន​មក​ទស្សនា​កម្សាន្ត​សប្បាយផង​​ និងជា​​ការ​រឹតចំណង​មិត្តភាព​ជា​មួយ​បណ្ដា​​វត្ត​ផ្សេងៗ​ដែល​នៅ​ជិត​គ្នា​បាន​មក​ប្រកួត​លេង​ផង។​

ការ​ប្រកួត​ប្រណាំងទូកង

ទី២​ កីឡា​ចំបាប់​: កីឡា​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ក៏​មាន​ការ​គាំទ្រ​ និង​មាន​អ្នក​ចូល​ប្រកួត​លេង​កម្សាន្ត​សប្បាយ​ច្រើន​ដែរ។​ កីឡា​មួយ​​នេះ​ភាគ​ច្រើន​លេង​នៅ​តាម​​ខេត្ត​ ឬ​តំបន់​ដើម​កំណើត​អ្នក​ចំបាប់​ពី​សង្គម​ដើម​នោះ​ទេ​ដូច​ជា​នៅ​វិហារសួគ៌​ ខេត្ត​កណ្ដាល​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់ សៀមរាប​ ជា​ដើម។​ កីឡា​ចំបាប់​នេះ​គេ​ឃើញ​មាន​មហាជន​ចូលរួម​ប្រកួត​ផ្នែក​ចំបាប់​បុរាណ​ច្រើន​ដូច​ជា​​ការ​រំលឹក​ក្បាច់​គុន​ចាស់​ៗ​របស់​គេ​ឡើង​វិញ​ និង​មាន​អ្នក​ឈរ​ទស្សនា​យ៉ាង​សប្បាយ​រីករាយ​ច្រើនកុះករ។​

ការប្រកួត​ចំបាប់បុរាណ

ទី៣​ កីឡា​ប្រដាល់​គុន​ខ្មែរ​: កីឡា​មួយ​ប្រភេ​ទ​នេះ​ឥលូវ​ក៏​មាន​ការ​គាំទ្រ​ច្រើន​ដែរ​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ពិសេស​គឺ​តាម​បណ្ដា​វត្ត។​ ពី​មុន​គឺ​មិន​សូវ​មាន​ការ​រៀបចំ​ផុសផុល​ឡើយ​ផ្នែក​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ​ដោយ​សារ​តែ​មិន​សូវ​សំបូរ​សម្ភារ​ផង​ និង​តម្រូវ​ឲ្យ​មាន​អ្នក​ចេះ​ និង​ត្រូវ​រៀបចំ​ច្រើន​​ខុស​ពី​​កីឡា​ចំបាប់។​

ការ​ប្រកួត​ប្រដាល់​នៅ​តាមវត្ត

រយៈពេល​ប៉ុន្មានឆ្នាំ​​ចុង​ក្រោយ​នេះ​គឺ​ឃើញ​មាន​ការ​ប្រកួត​តាម​វត្ត​ច្រើន​ទាំង​នេះ​អាច​ដោយ​សារ​ឥលូវ​សំបូរ​សម្ភារ​ផង​ និង​អ្នក​ចូល​ចិត្ត​កីឡា​នេះ​ក៏​ច្រើន​ថែម​ទៀត។​ ការ​ប្រកួត​ទាំង​នោះ​គេ​ឃើញ​មាន​អ្នក​ដែល​បាន​ហ្វឹកហាត់​ខ្លះ​ឡើង​ប្រកួត​គ្នាផង​ និង​មាន​មហាជន​ដែល​ស្ម័គ្រ​ចិត្ត​ឡើង​ប្រកួត​លេង​ជា​មួយ​គ្នា​ផង​។​ កីឡា​មួយ​នេះ​ក៏​ទាក់ទាញ​មហាជន​ឲ្យ​មក​ទស្សនា​​ច្រើន​ផង​ដែរ​នៅ​រដូវ​បុណ្យ​ទាន​ម្ដងៗ៕​

ការ​ប្រកួត​ប្រដាល់​នៅ​តាមវត្ត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម