កីឡា
លីប្រូ អ៊ុន សុវណ្ណារាជ ក្មេងទេសមត្ថភាពលេចធ្លោចាប់ផ្ដើមជំនួសរៀមច្បងបណ្ដើរៗហើយ
កីឡាករលីប្រូរបស់សមាគមបាល់ទះវិសាខា អ៊ុន សុវណ្ណារាជ មួយរយៈពេលចុងក្រោយនេះមានសមត្ថភាពលេចធ្លោខ្លាំងរហូតទទួលបានការមើលឃើញ និងសរសើរពីសហព័ន្ធទៀតផងស្របពេលចាប់ផ្ដើមជំនួសតួនាទីរៀចម្បងបណ្ដើរៗហើយ។

កីឡាករ អ៊ុន សុវណ្ណារាជ
យុវជនរបស់សមាគមបាល់ទះវិសាខា អ៊ុន សុវណ្ណារាជ ម្នាក់នេះបានបំពេញតួនាទីច្រើន និងធ្វើបានល្អមែនទែនក្នុងការប្រកួតតេជោលីគ រដូវកាលទី៣ ដែលទើបបញ្ចប់ទៅនេះ។ បើទោះជារូបគេមានអាយុតិច និងទើបមានបទពិសោធយ៉ាងណាក្ដី ប៉ុន្តែទម្រង់លេង និងភាពអស្ចារ្យរបស់គេពិសេសការទទួលសេវាធ្ងន់ៗរបស់ដៃគូបានធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធមើលឃើញពីភាពរីកចម្រើន។

អ៊ុន សុវណ្ណារាជ និងក្រុមវិសាខា
បន្ទាប់ពីបានលេងជំនួសរៀមច្បង សេង គឹមហាប់ ជាច្រើនប្រកួតនៅតេជោលីគ រដូវកាលទី៣ នេះកីឡាករ អ៊ុន សុវណ្ណារាជ ឥលូវនេះបានជាប់ការជ្រើសរើសជាមួយក្រុមជម្រើសជាតិដើម្បីប្រកួត Sea V Cup លើកទី៦ ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែកក្កដា ឆ្នាំ២០២៦ ជើងទី១ នៅឯប្រទេសហ្វីលីពីនទៀតផង។ ការប្រកួតឲ្យក្រុមជម្រើសជាតិលើកនេះគឺរូបគេជាប់ជាកីឡាករលីប្រូជាមួយរៀមច្បងគឺកីឡាករ ខឹម សុវណ្ណដារ៉ា។

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា
បញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ និងបានធ្វើដំណើរទៅប្រទេសហ្វីលីពីនហើយដើម្បីត្រៀមការប្រកួតជម្រុះក្នុងពូល A នៃ Sea V Cup។ បញ្ជីឈ្មោះកីឡាករលើកនេះគេឃើញមានកីឡាករថ្មី-ចាស់ និងយុវជនច្រើនផងដែរ។ ការប្រកួតដំបូងរបស់កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះហ្វីលីពីន ថ្ងៃទី១៥ ខែកក្កដា និងប្រកួតទី២ ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៕

កីឡាករដែលជាប់ឈ្មោះទៅលេងនៅ Sea V Cup
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


