Connect with us

កីឡា

ត្រឹម​រយៈ​ពេល​ជិត ១ឆ្នាំ​ប៉ុណ្ណោះ​ មហាម៉ាត់​ យ៉ាស៊ីន​ អាមៀ​ សម្រប​ខ្លួន​ចង់​ដូច​ខ្មែរ​ទៅ​ហើយ​

បានផុស

នៅ

ក្រុម​កីឡាករ​អាហ្វនីស្ថាន​មាន​ មហាម៉ាត់​ យ៉ាស៊ីន​ អាមៀ​ ពិត​ជា​សម្រប​ខ្លួន​បាន​លឿន​មែន​នេះ​ត្រឹម​រយៈពេល​ប្រហែល​ ១ឆ្នាំ​ប៉ុណ្ណោះ​រូប​គេ​រស់នៅ​យ៉ាង​ចុះសម្រុងជា​មួយ​មិត្ត​រួមក្លឹប​ និង​មាន​ការ​រស់នៅ​ស្រួល​ដូច​ខ្មែរ​ៗ​ទៅ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កីឡាករ​អាហ្វនីស្ថាន

លោក​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​កីឡាករ​បរទេស​ដែល​ហ្វឹកហាត់​ជា​មួយ​ដូច​ជា​ មហាម៉ាត់​ យ៉ាស៊ីន​ អាមៀ​ ក្ដី​គឺ​សព្វ​ថ្ងៃ​រស់នៅ​ដូច​ប្រជាជន​ខ្មែរ​ ដូច​កីឡាករ​ខ្មែរ​ផ្សេងៗ​ទៅ​ហើយ​ត្រឹម​រយៈពេល​ជិត ​១ឆ្នាំ​ប៉ុណ្ណោះ។​

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ ក៏​បាន​លើក​ឡើង​ស្រដៀង​ប្ដី​ដែរ​ថា​ មហាម៉ាត់​ យ៉ាស៊ីន​ គឺ​មាន​សីលធម៌​ និង​ការ​រស់នៅ​ស្រួល​ណាស់​មិន​ដែល​នាំ​ផល​វិបាក​ ឬ​បង្ករ​ហេតុ​អ្វី​ដល់​ក្លឹបៗ​នោះ​ឡើយ។​ ចំពោះ​ការ​ហូបចុក​វិញ​គឺ​ស្រួល​ណាស់​ម្ហូប​ខ្មែរ​ដូច​ប្រហុក​ ផ្អក់​ លាស​ហាល​ និង​ម្ហូប​មួយ​ចំនួន​ទៀត​គឺ​ពួកគេ​ញុំ​បាន​ និង​ចូល​ចិត្ត​ខ្លាំង​ទៀត​ផង។​

ភរិយា​របស់​ សេន​ ប៊ុនថេន​ ខាង​លើ​បន្ត​ទៀត​ថា​ ពេល​ខ្លះ​ៗ​ទំនេរ​ពី​ការ​ហ្វឹកហាត់​ដើរ​ទិញ​ការ៉េម​ និង​លេង​បាញ់​ឃ្លីជា​មួយ​មិត្ត​រួម​ក្លឹប​ដោយ​ភាព​ស្និតស្នាល​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​នៅ​រដូវ​បុណ្យ​ទាន​ពួកគេ​ចេះ​ទិញ​ផ្លែឈើ​ ឬ​កាដូ ​ជូន​គ្រូៗ​ដូច​កីឡាករ​ខ្មែរ​ដែលមាន​​ទំនៀមទម្លាប់​ខ្មែរ​ជូន​ចាស់ៗ​ភរិយា​របស់​ សេន​ ប៊ុនថេន​ ខាង​លើ​បន្ត​ទៀត​ថា​ ពេល​ខ្លះ​ៗ​ទំនេរ​ពី​ការ​ហ្វឹកហាត់​ដើរ​ទិញ​ការ៉េម​ និង​លេង​បាញ់​ឃ្លីជា​មួយ​មិត្ត​រួម​ក្លឹប​ដោយ​ភាព​ស្និតស្នាល​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​នៅ​រដូវ​បុណ្យ​ទាន​ពួកគេ​ចេះ​ទិញ​ផ្លែឈើ​ ឬ​កាដូ ​ជូន​គ្រូៗ​ដូច​កីឡាករ​ខ្មែរ​ដែលមាន​​ទំនៀមទម្លាប់​ខ្មែរ​ជូន​ចាស់ៗ​អីចឹងផងដែរ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​បរទេស​រួម​មាន​ មហាម៉ាត់​ យ៉ាស៊ីន​ អាមៀ​ ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ប៉ែនកាក់​សេនប៊ុនថេន​គុន​ខ្មែរ​បាន​រយៈពេល​ប្រហែល​ជិត ​១ឆ្នាំ​ប៉ុណ្ណោះ។​ ពួកគេ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ជិត ​១ឆ្នាំ​នេះ​ពួកគេ​មាន​ឈ្នះ​ខ្សែក្រវាត់​ ឈ្នះ​ពាន​រង្វាន់ និង​ផ្ដួល​ជើង​ខ្លាំង​កម្ពុជា​មិន​តិច​នាក់​ឡើយ៕​

សេន ប៊ុនថេន​ និងសិស្សៗ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម