ការងារជាក្រុម Archives - Kampuchea Thmey Daily

គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន
ការ​សើច​មាន​កម្លាំង​ខ្លាំង​ជាង​យើង​គិត​ទៅ​ទៀត។ តើអ្នកដឹងទេថាសើច ឬ​ការ​លេង​សើច​ នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ មានសុខភាពផ្លូវចិត្តកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពក្នុងការងារថែមទៀត។

ជាការពិតណាស់ ជីវិតរបស់យើងមានទាំងសប្បាយ និង​សោកសៅ ហើយ​យើង​មាន​ទំនោរ​ទៅ​លើ​អារម្មណ៍​មិន​ល្អ​បន្ថែម​ទៀត ដែល​បណ្តាល​ឲ្យ​យើងមានអារម្មណ៍មិនសប្បាយចិត្តជាច្រើនដង ឧបករណ៍មួយរបស់ធម្មជាតិដើម្បីជួយយើងឲ្យ​កាន់តែប្រសើរឡើង ដែលត្រូវបានគេស្គាល់ថាជា​សំណើច គឺពិតជាមាន​ថាមពល​ខ្លាំង​ដល់ជីវិត។

ការសើច​ជួយ​ខួរក្បាល និងរាងកាយរបស់អ្នក​បញ្ចេញសារធាតុ Endorphins ឬ​សារធាតុ​គីមី​រីករាយ។ នោះអាចកាត់បន្ថយភាពតានតឹង និង​អារម្មណ៍​សោកសៅ។ សូម្បីតែនៅក្នុងពេល​ដែល​ការងារ​មានសភាព​ធុញទ្រាន់ ឬស្ថានភាពមិនស្រួល ការមាននរណាម្នាក់​សើច​អាច​ផ្លាស់ប្តូរ​អារម្មណ៍​បានយ៉ាងលឿន។ ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា ​ក្រុមហ៊ុន​ដែល​បង្កើត​បរិយាកាស​រីករាយ មនុស្ស​នៅ​កន្លែង​ធ្វើការ​សើច​ព្រមគ្នា។ វា​នឹង​កាត់​បន្ថយ​កម្រិត​ស្ត្រេស​របស់​បុគ្គលិក កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការងារ​។ ការសើចក៏ជួយក្នុងការ​កសាង​ទំនាក់ទំនងផងដែរ។ នៅពេលដែលយើងសើចដាក់អ្នកដទៃ ខួរក្បាលរបស់យើង​ត្រូវបានបង្កើតឡើង ពីការចងចាំអំពីខ្លួនយើង និងអ្នកដែល​សើច​ជាមួយ​យើង។ ខួរក្បាលនឹងចាំថាមនុស្សម្នាក់នេះអាចធ្វើឲ្យ​យើងសើចបាន។ មានទំនោរ​មាន​អារម្មណ៍​ល្អ​ ជា​ពិសេស​ចំពោះបុគ្គលនោះ។ នៅក្នុងវិទ្យាសាស្ត្រ មនុស្សដែលសើចច្រើន ត្រូវ​បានគេមើលឃើញថាមាន​អាកប្ប​កិរិយា​គិត​វិជ្ជមាន។ ចំណែក​ឯ​បញ្ហាត្រូវបានដោះស្រាយកាន់​តែប្រសើរ ព្រោះមនុស្សពូកែសើច ច្រើនតែ​បញ្ចេញភាពរីករាយដាក់អ្នកជុំវិញ ​ជាជាង​បញ្ចេញ​ទឹកមុខ​មាន​សំពាធ ​ឬ​មុខ​មិន​រីក​ដាក់​អ្នកដទៃ​។ ម្យ៉ាងវិញទៀត ការសើចចេញពីចិត្ត មិនមែនសើច​ដើម្បីបិទបាំងភាពសោកសៅ នោះនឹងធ្វើឲ្យ​យើងកាន់តែរីករាយ។

ទោះយ៉ាងណា ​ដូចដែលបានរៀបរាប់ដំបូង ថាមពលនៃការសើច​ក៏អាចត្រូវបាន​អនុវត្ត​ទៅ​កន្លែង​ធ្វើការផងដែរ។ ការសិក្សាបានរកឃើញថាការសើច ឬការលេងសើច​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​នៅកន្លែងធ្វើការ។ ជាឧទាហរណ៍ ចៅហ្វាយដែលសើច ឬលេងសើចជាមួយបុគ្គលិក មានទំនាក់ទំនង​ល្អជាង រួម​ទាំង​ការ​ធ្វើ​ការ​ជា​ក្រុម លទ្ធផល​នឹង​ចេញ​មក​ល្អ​ ជាង​ថៅកែ​ដែល​តានតឹង។ ជាងនេះទៅទៀត សូម្បីបុគ្គលិក​គ្នាឯង​ ក៏​មិន​ត្រូវ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ដែរ​ បើការងារ​គ្មាន​សំណើច ​នោះ​ជីវិតក្នុង​អាជីព​នឹង​មាន​សំពាធ​ផ្លូវចិត្ត​កាន់តែធ្ងន់។

កុំភ្លេចសួរខ្លួនឯង តើ​អ្នក​សើច​សប្បាយ​ជា​លើក​ចុងក្រោយ​នៅ​ពេល​ណា? តើអ្នកបានសើច​ថ្ងៃ​នេះ​ទេ? កុំ​កំណាញ់​បើ​សូម្បីតែ​ស្នាម​សើច​រក​មិន​ឃើញ​លើ​បបូរ​មាត់​ផង សង្ឃឹម​អី​នឹង​ការងារ​កាន់​តែ​រលូន។ បើ​ផ្លូវ​ចិត្ត​ធ្ងន់​ ការងារ​ក៏​ទទួល​បាន​លទ្ធផល​សូន្យ​ដែរ​ សើច​តែ​បន្តិច​ក៏​ជួយ​ឲ្យ​ធូរ​ស្រាល ​ប្រសិន​បើអ្នកដើរ​ក្នុងរង្វង់​នៃ​ការ​សេពគប់​ត្រឹមត្រូវ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីគ្រប់គ្រងកំហឹង និងបន្ថយអារម្មណ៍ឆេវឆាវមកត្រជាក់ដោយសន្តិវិធី

The post គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន appeared first on Kampuchea Thmey Daily.

មុន​ពេល​ប្រើ​ពាក្យ​ថា គ្រួសារ​តែ​មួយនៅកន្លែង​ធ្វើការ គិត​ចំណុច​ទាំង​នេះ​សិន
ក្រុម​ការងារ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត គឺ​ជា​ក្រុម​ដែល​ធ្វើការ​រួម​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ពួកគេ​ធ្វើការ​ជា​ក្រុម​ជា​ជាង​ប្រកួត​មើល​បំណាំ​គ្នា។

ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​រៀងខ្លួន ​ឲ្យ​តម្លៃ​គ្នា ទៅវិញទៅមក គួរ​ឲ្យ​ទុកចិត្ត​បាន និង​ចេះ​គោរព​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ដល់​វិន័យ​ក្រម​សីលធម៌ បទបញ្ជា​របស់​ក្រុមហ៊ុន​ខ្ជាប់ខ្ជួន។ ហើយ​នៅ​ចុង​បញ្ចប់​ពួកគេ​មាន​អារម្មណ៍​ដូចជា ក្រុម​គ្រួសារ។

ប៉ុន្តែ​មនុស្ស​ជាច្រើន បាន​ប្រើ​ពាក្យ​«ក្រុម​គ្រួសារ​»នេះ​ទាំង​មិន​ទាន់​បាន​បង្កើត​គុណ​តម្លៃ​ទ្រទ្រង់​ផង ទើប​ពាក្យ​នេះ​ ក្លាយ​ជា​ពាក្យ​ដែល​បាន​ត្រឹម​ជា«ពាក្យ​ល្អ​ស្ដាប់»និង​ក្លែងក្លាយ ។ កសាង​គុណ​តម្លៃ​នៃ​ភាព​ជា​គ្រួសារ មិនមែនកើតឡើងត្រឹមតែនិយាយ​ ហើយ​ទន្ទេញ​រូៗទេ។ ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នកដឹកនាំ ត្រូវធ្វើ​ដើម្បី​បង្កើត​ដួងព្រលឹង នៃ​ពី​ទស្សនវិស័យ​ភាព​ជា​គ្រួសារ​តែមួយ ។

១ ជំរុញ​អារម្មណ៍​ជិតស្និទ្ធ

គុណ​តម្លៃ​គ្រួសារ​នៃ​អាជីព គឺ ផ្អែក​លើ​គាំទ្រ​គ្នា ភាពគួរ​ឲ្យ​ទុកចិត្តបាន និង​យោគយល់ លើកលែង​កំហុស។ មាន​តែ​គ្រួសារ​យើង​ទេ​ដែល​ឲ្យ​​រឿង​ទាំងបី​នេះបាន។ ការ​រួសរាយ​រាក់ទាក់​ក្លែងបន្លំ មិនមែន​ជាគ្រួសារ​ពិត​ទេ អ្នកណា​ក៏ដឹង​ដែរ ។ ដូច្នេះ មេដឹកនាំ​ល្អ​ មិន​និយាយ​ទេ គាត់ធ្វើតែម្តង។ បុគ្គលិក ជា​ស្រទាប់ធនធាន​ដែល​មាន​មនោសញ្ចេតនាខ្ពស់ជាង​អ្នកគ្រប់គ្រង ពួកគេ​ឆាប់​មានមោទនភាពក្នុងការធ្វើការជាមួយ​មេដឹកនាំណា ដែលមាន​បីចំណុច​ខាងលើ ហើយ​អ្នក​ខ្លះ​លះបង់​មួយ​ជីវិត មិន​ចាកចេញ​ទេ។

២ អភិវឌ្ឍ​បរិយាកាស​គ្រួសារ​តាម​រយៈ​អ្នកគ្រប់គ្រង

ប្រសិន​មេដឹកនាំរវល់ ឬមិនសូវប៉ិនខាង​សិល្បវិធីជិតដិត អាច​ប្រញាប់​​​រើសអ្នកគ្រប់គ្រងណា ដែលអាចជំនួស​យើងបាន​ចំណុចទាំងនេះ ទើប​​ជារឿងចាំបាច់មួយ។ មធ្យោបាយងាយស្រួលបំផុត ដែលអ្នកគ្រប់គ្រងត្រូវធ្វើប្រចាំលើកកម្ពស់ ស្មារតីគ្រួសារ គឺ​ការបង្កើតព្រឹត្តិការណ៍ស្និទ្ធស្នាលកន្លែងធ្វើការដូច​ ឪពុកម្តាយត្រូវនាំកូន ៗ សប្បាយចិត្ត​ កក់ក្តៅក្នុងផ្ទះ​ជា​អារម្មណ៍នៃភាពជាម្ចាស់ ព្រោះធ្វើឲ្យពួកគេមានមោទនភាពចំពោះអ្វីដែលកំពុង​ធ្វើ និងកន្លែងដែលពួកគេ​ឈរជើង។

ការគ្រប់គ្រងក្នុងការនាំបុគ្គលិកឱ្យនៅជិតគ្នា ស្គាល់ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក មកកន្លែងធ្វើការមានអារម្មណ៍​ដូច​ជាផ្ទះទី ២ ស្នាក់នៅបានយូរជាងនៅផ្ទះ ទៅឆ្ងាយបន្តិច​ក៏នឹកការិយាល័យ នេះហើយដោយសារតែជាបរិយាកាសគ្រួសារ​ទីពីរ​ដែល​ស្វាគមន៍ពួកគេមិនចង់ចាកចេញ។ គុណតម្លៃនេះ ជាអ្វីដែលសូម្បីតែប្រាក់ខែធំជាង​ក៏ពិបាកនឹង​ផ្តួល។

៣ បង្កើតវប្បធម៌​ទទួលស្គាល់គ្នា

ពាក្យថា​«ទទួលស្គាល់» គឺទាំងចំណុចល្អ និងព្រមទាំងចំណុចមិនល្អ​រវាងគ្នា។ ក្រៅពីការផ្សារភ្ជាប់កីឡា កម្សាន្ត​ ចំណេះ​ ជំនាញ ដំណោះស្រាយ​និង​ឱកាស​នៅក្នុងការិយាល័យ ការទទួលស្គាល់បុគ្គលិកគឺជារឿងមួយដ៏ពេញនិយមដែលនិយោជិកសប្បាយចិត្តក្រៃ។

នៅពេលដែលនិយោជិកត្រូវបានគេទទួលស្គាល់ ចំពោះការខិតខំនិងការចូលរួមចំណែករបស់ពួកគេនៅក្នុងកន្លែងធ្វើការ ពួកគេមានអារម្មណ៍ថាត្រូវបានឱ្យតម្លៃដោយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមិត្តរួមក្រុម។

អារម្មណ៍នេះតែង ជំរុញឱ្យពួកគេធ្វើការបានកាន់តែ​ល្អប្រសើរនិងកាន់តែមានការប្តេជ្ញាចិត្តឡើង។

៤ ឈឺឆ្អាល យកចិត្ត​ទុកដាក់

ខណៈពេលដែលមានវិធីជាច្រើនទៀត ដើម្បីលើកកម្ពស់សីលធម៌របស់និយោជិក ក៏ដូចជាបង្កើតបរិយាកាសការងារឱ្យរីករាយជាងមុន ការឈឺឆ្អាល រមែង​ឈរនៅលំដាប់កំពូល។

«ហើយឈឺប៉ុណ្ណឹងហើយ មេឯងមិនមកមើលសោះ?» សំណួរនេះ តែងកើតមានឡើង ហើយធ្វើឱ្យបុគ្គលិកស្រពន់ចិត្ត​ជាខ្លាំង។ ពាក្យមេជាអ្វីដែលពួកគេ​តំកល់នៅទីខ្ពស់ក្នុងជីវិត ចំណែក​អត្ថន័យ​នេះ​អាចធ្លាក់មកដល់បាតជើងវិញ អាស្រ័យ​ការប្រព្រឹត្តិ​របស់យើង។

ការ​ជះឥទ្ធិពលជាចម្បងពីរបៀបដែលថ្នាក់ដឹកនាំស្គាល់មនុស្សដែលធ្វើការជាមួយខ្លួន ឬយកចិត្ត​ទុកដាក់បង្ហាញខ្លួនពេលពួកគេ​លំបាក​ អ្នកនឹងទទួលបាន​ទឹកចិត្ត​មកវិញ លើសពីជីវិតរបស់ពួកគេ។

កន្លែង​ណាមាន វប្បធម៌អស់ទាំងនេះ បានបង្ហាញ​ប្រាប់យើងជាស្រេចថា ជា​កន្លែងធ្វើការដ៏ល្អឥតខ្ចោះសម្រាប់និយោជិក ដែលមានអារម្មណ៍ដូចជាផ្ទះទី ២ និងជាគួ្រសារពិតៗ៕

ប្រែសម្រួល៖ សុភា
ប្រភព globalsolidarity

ចុចអាន៖ចំណេះ​ជីវិត ដ៏​សំខាន់ៗ ដែល​សាលា​មិន​បាន​បង្រៀន

The post មុន​ពេល​ប្រើ​ពាក្យ​ថា គ្រួសារ​តែ​មួយនៅកន្លែង​ធ្វើការ គិត​ចំណុច​ទាំង​នេះ​សិន appeared first on Kampuchea Thmey Daily.

៥ យ៉ាងដែលមនុស្សខ្លះយល់ច្បាស់ នាំឱ្យការងារជាក្រុមដំណើរការ​យ៉ាងរលូន
ដើម្បីសម្រេចលទ្ធផលល្អមួយ ក្នុងការធ្វើការងារជាក្រុមពិតជាមិនងាយស្រួលនោះទេ ដោយហេតុថា ការងារនេះត្រូវការចិត្តគំនិត ក្តីស្រឡាញ់ ការលះបង់ និងរឿងច្រើនទៀតដែលប្រហាក់ប្រហែលគ្នា ឬដូចគ្នាទើបអាចទៅមុខទាំងអស់គ្នាដោយរលូន។ ដូច្នេះការងារជាក្រុមដែលអាចដើរទៅដោយជោគជ័យ លុះត្រាណាតែយើងយល់ពី ៥ ចំណុច នេះជាមុនសិន៖

១. រៀនជាមួយគ្នា

ក្រុមការងារចាំបាច់ណាស់ ត្រូវចំណាយពេលរៀនជាមួយគ្នាឲ្យបានច្រើន ព្រោះតែសមាជិកក្រុមម្នាក់ៗមានបរិបទមកពីកន្លែងផ្សេងគ្នា ហើយបើសមាជិកណាម្នាក់បានចូលរួមវគ្គសិក្សា ឬរកឃើញការអនុវត្តមានប្រយោជន៍ ពួកគេគួរត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវាជាមួយក្រុម ដើម្បីទទួលបានអ្វីដែលថ្មីជាមួយគ្នា។

២. ទទួលស្គាល់គ្នាជាមិត្ត

កាលណាធ្វើការជាក្រុម យើងម្នាក់ៗមិនគួរមានការបែងចែកខ្ពស់ទាប មានក្រ អ្នកស្រែអ្នកក្រុងអ្វីទៀតទេ ព្រោះពាក្យថា ក្រុមគឺតែមួយ។ សមាជិកម្នាក់ៗមានសិទ្ធិស្នើគ្នាមិនមានតំណែងខ្ពស់ទាបឡើយ។ ដូច្នេះត្រូវចេះសួរយោបល់សមាជិកក្នុងក្រុម ដើម្បីរៀនស្គាល់ពីគ្នា ចាត់ទុកគ្នាជាមិត្តល្អទើបយើងមិនចេះប្រកាន់ខ្លួនពេលធ្វើការជាមួយគ្នា។

៣. គិតគូជាមួយគ្នា

នៅពេលដែលធ្វើការជាក្រុម យើងត្រូវតែគិតគូពីបញ្ហាចំពោះមុខជាមួយគ្នា ហើយគួរតែផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក និងគិតអំពីពាក្យថាឈ្នះជាមួយគ្នា។ ពួកយើងមានបំណងតែមួយ ហេតុនេះត្រូវគិតជាមួយគ្នា ​ដោះស្រាយជាមួយគ្នា មិនមែនជាបន្ទុករបស់ម្នាក់ណាឡើយ។

៤. រៀនអត់ធ្មត់ជាមួយគ្នា

ការងារតែម្នាក់ឯងនៅតែអាចមានបញ្ហា ចុះទម្រាំតែយើងធ្វើការងារជាក្រុម រឿងអីដែលថាមិនមាននោះ? ក្នុងកាលៈទេសៈនេះមានតែ ពាក្យថា អត់ធ្មត់ ប៉ុណ្ណោះ ជាពាក្យដែលអ្នកគួរតែប្រាប់ខ្លួនឯង កំឡុងពេលដែលយើងធ្វើការងារជាក្រុមជាមួយនឹងនរណាម្នាក់ ឬមនុស្សច្រើននាក់។

៥. ទទួលស្គាល់អត្តចរិតរបស់គ្នា

មនុស្សម្នាក់ស្មើនឹងការគិតមួយ មនុស្សដប់នាក់ស្មើនឹងការគិតដប់។ មនុស្សម្នាក់ៗមានភាពជារបស់ខ្លួនឯងផ្សេងៗគ្នា ចិត្តគំនិតក៏ផ្សេងៗគ្នា ដូច្នេះត្រូវតែយល់ព្រមទទួលការផ្តល់យោបល់ពីគ្នាទៅវិញទៅមក។ អត្តចរិត រឹតតែសំខាន់សម្រាប់ការងារជាក្រុម ព្រោះយើងនឹងត្រូវជួបនូវមនុស្សដែលមានអត្តចរិតផ្សេងៗគ្នាច្រើន ដែលនឹងនៅក្នុងក្រុមជាមួយគ្នា ដូច្នេះហើយយល់ពីនេះបន្តិច យល់ពីនោះបន្តិច ជាការដែលប្រសើរបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

ចុចអាន៖ បុគ្គលិក​លក្ខណៈ​ដែល​នឹង​ក្លាយ​ជា​មេដឹកនាំ​បាន ទាំង​វ័យក្មេង​ខ្ចី

The post ៥ យ៉ាងដែលមនុស្សខ្លះយល់ច្បាស់ នាំឱ្យការងារជាក្រុមដំណើរការ​យ៉ាងរលូន appeared first on Kampuchea Thmey Daily.

មនុស្ស​ពូកែ​ជាច្រើន ដែល​មិន​អាច​ដឹកនាំ​ក្រុម​បាន ព្រោះ​ហេតុផល​ទំាង​នេះ…
ការងារ​ជា​ក្រុមជារឿង​ធំ។

សមត្ថភាព​ការងារ​ជាក្រុម នាំ​ឲ្យ​​អ្នក​បរាជ័យ​ឬ​ជោគជ័យ ពេល​វ័យលើសពី៤០ឆ្នាំ។ ពេលនោះ​អ្នក​ចាំបាច់​ក្លាយ​ជា ទី១អ្នកជំនាញ (ទីប្រឹក្សា គ្រូ​បង្រៀន​អាជីព​ណាមួយ ឬ​អ្នក​ពិគ្រោះ​យោបល់) ទីពីរ ក្លាយ​ជា​មេដឹកនាំ(អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អ្នក​នាំមុខ​គម្រោង​ណាមួយ។ល។)។​ ពុំនោះទេ អ្នក​នឹង​ក្លាយ​ជាបុគ្គលិក​ដដែល​ដែល​មាន​យុវវ័យ​ក្មេង​ជាង​មក​គ្រប់គ្រង​ពី​លើ។

ទាក់ទង​អ្វី​នឹង​ការងារ​ជា​ក្រុម?

គ្រប់​អង្គការ ក្រុមហ៊ុន គម្រោង ពាណិជ្ជកម្ម នយោបាយ ទាំងអស់​នេះ​ពឹងផ្អែក​លើ​ក្រុម​ល្អ​មួយ។ សមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ក្រៅពីជួយជំរុញ​ឲ្យ​ស្ថាប័ន​ឆ្ពោះទៅរកភាពជោគជ័យ ថែមទាំង​នាំអ្នកណាម្នាក់ដែល​ជា មនុស្សសំខាន់ Key Player មាន​គុណសម្បត្ដិលេចធ្លោឆ្ពោះទៅរក​តួនាទី​ទំាងពីរ​ខាងលើនៅក្រោយវ័យ​៤០ឆ្នាំ។

ធ្វើយ៉ាងណា​ក្លាយជា Key Player

តាំងពីចេញធ្វើការដំបូង តូចតាចប៉ុណ្ណាក្តី មនុស្ស​នេះ តែង​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ
ធ្វើជា​អ្នកលេងធំប្រចាំ​ក្រុម ច្បាស់លាស់ចំពោះបុព្វហេតុរបស់ពួកគេ។ អ្នកលេងម្នាក់នេះ តែង​ចង់ ឲ្យក្រុមបានល្អ អាបរិច្ចាគ​ពេលវេលា​ចាំបាច់ ធ្វើការ​លើសកាលវិភាគ ចូលរួមវិភាគទានទឹកចិត្ត​ ជួយក្រុម តាមដែលអាចធ្វើទៅបានហើយ​អ្វីដែល​ពួកគេ​ចង់ឃើញ គឺ​ឧត្ដមភាព។

មនុស្ស​នេះ​ ពូកែ​បត់បែន ជំនួស​ឲ្យ​ការ​អង្គុយ​លេង​មួយកន្លែង ពួកគេ​មាន​សភាព​ដូចជា​កីឡាករ​បម្រុង ឈរ​មើល​ក្រុម​លេង​ដោយ​ម៉ត់ចត់ ពួកគេ​រក​ឃើញ​បញ្ហា ចូលរួម​កំណត់ និង​ដោះស្រាយ​ការ​ប្រឈម​ដោយ មិន​បង្ហាញ​សញ្ញាស្ត្រេស ឬ​សម្ពាធ​ងាយ​ឡើយ។

​មនុស្ស​នេះ មិន​ពូកែ​លើ​ការងារ​ដដែលៗ ដែល​គ្រាន់​តែ​អង្គុយ​ស្ងៀម​ហើយ​សំរេច​កិច្ចការ​របស់​ខ្លួន​ទេ ពួកគេ​ជា​មនុស្ស​ឆាប់ធុញ ហើយមិនដេកលក់ក្នុងជោគជ័យឡើយ។ គេ​តែង​សាកល្បងខ្លួនឯង​ជាមួយរឿង​ពិបាកៗ  ចូលរួម​ជាមួយ​អ្នកដទៃ​ដរាបណា​ដែល​មាន​សំណួរ​ហើយ​ចម្លើយ​មិន​ទាន់​មាន​គេ​បំបែក​បាន។ មិត្ត​រួម​ក្រុម​ដោយ​បាន​ដឹង​នឹង​ជញ្ជក់​មាត់​លួច​ស្ងើច​សរសើរ​ពី​ភ្លឺ​ស្វាង​មិន​សកម្ម​ក្លៀវក្លា​របស់​គេ។

មនុស្ស​នេះ មានភាព​ជឿជាក់និងស្មារតី​ទទួលខុសត្រូវ​ឲ្យ​អ្នកផ្សេង​អាច​ទុកចិត្ត​បាន​និង​ចេះ​កំណត់​គោលដៅ​ត្រឹមត្រូវ សម​ហេតុផល និងតថភាព។

ពួកគេ​ជា​អ្នកពូកែ​ស្តាប់ដោយសកម្មមានន័យថា គេតែង​ចំណាយពេល​គិតពីទស្សនៈរបស់អ្នកផ្សេង ពិចារណាលើគំនិតរបស់មនុស្សដទៃទៀតជាមូលហេតុដែលក្រុមចម្រុះកាន់តែ​មាន​សក្តានុពល​ខ្លាំងឡើងៗ ជាមួយ​ការសម្របសម្រួលរបស់គេ។

មនុស្ស​នេះ​កើតមកជាមួយ​ចរិត ត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ពួកគេ​មាន​ទឹកចិត្តល្អក្នុងលការ​ចង្អុលបង្ហាញ ឬប្រាប់គន្លឹះដោយគ្មាន​លាក់លៀម ដើម្បីជួយសមាជិកក្រុមនិង​ចេះអភ័យទោសមិនប្រកែប្រកាន់ ចេះធ្វើការ​ជាមួយមនុស្ស​គ្រប់ប្រភេទ។

មនុស្ស​នេះ តែងតែ​មាន​គំនិត​ចង់​គាំទ្រនិងផ្តល់ការ​គោរពដល់អ្នកដទៃគេមិនដែល​មិន​ចង់​បិទ​មតិ​នរណា​ម្នាក់​ពី​ក្នុង​ក្រុម​ទេ ឃើញ​អ្នកណាម្នាក់កាន់តេទន់ខ្សោយ គេ​កាន់តែ​ចាប់យកមក​ធ្វើការជាមួយ​ហើយកែប្រែ។

មនុស្ស​នេះ ចេះ​ទទួលស្គាល់នៅពេលខ្លួន​ធ្វើខុស មិនមែនភ័យ​រត់ចោលកំហុស ហើយ​រុញទៅ​ឲ្យ​​អ្នកដទៃ​ឡើយ។ មិនតែ​ប៉ុណ្ណោះ គេក៏​តែងតែ​ជាអ្នកដោះស្រាយបញ្ហា យ៉ាងចំណាប់ផង។

មនុស្ស​ពូកែជាច្រើន​ធ្វើការ​ធ្ងន់រហូត​ដល់ថ្ងៃស្លាប់ព្រោះគេរមិនចេះដោះស្រាយបញ្ហា​ចេះតែឈ្ងោកមុខធ្វើការ​តែម្យ៉ាងប៉ុណ្ណោះ​ហើយ​អន់ចិត្ត​ពេលដែលមិនមាន​ការលើកតំកើង​ឲ្យ​ធ្វើ​មេក្រុម​បាន ឬ​បានធ្វើហើយ​ទៅមិនរួច៕

ប្រែសម្រួល៖ស្រស់

The post មនុស្ស​ពូកែ​ជាច្រើន ដែល​មិន​អាច​ដឹកនាំ​ក្រុម​បាន ព្រោះ​ហេតុផល​ទំាង​នេះ… appeared first on Kampuchea Thmey Daily.

​ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច?
ក្នុងជីវិតការងារ​តែង​ជួបករណីសមាជិក​ក្នុង​ក្រុម​ដែលតែងតែ​បង្ក​បញ្ហាដូចពាក្យខ្មែរ​យើងថា ខុសគេខុសឯង។ ពេលនេះ​ទៀតពិភពលោកទាំងមូលនឹងទីផ្សារពាណិជ្ចកម្ម ទីផ្សារការងារកំពុងរងវិបត្តិ ទុក្ខជាន់ទុក្ខ តើដោះស្រាយ​មិត្តរួមក្រុមដែលយ៉ាប់ៗដោយរបៀបណា?

ដោះស្រាយ​ជាមួយ​សមាជិក​ក្រុម​ដែល​ពិបាក ​គឺ​មិនមែនលេងធេងទេ អាចធ្វើ​ឲ្យយើងខ្លួនឯងឈឺក្បាល ស្ត្រេស ធ្លាក់ទឹកចិត្ត​​ គ្មាន​លទ្ធផល នឹង​ជួនកាលដើរចេញតែម្តង។

តែ​កុំទាន់! ត្រូវ​ដឹង​ពី​វិធី​ដោះស្រាយ​រឿង​នេះ​ ព្រោះទៅដល់ណាក៏មាន​មនុស្សធុនហ្នឹងដែរ!

១. ស្វែងយល់ពីបញ្ហា

រឿង​គឺ​ងាយស្រួល​ គ្រាន់​តែ មិន​អើពើ​នឹង​បញ្ហា។ ប្រសិនបើ​អ្នក​ព្រងើយ​កន្តើយ​ បញ្ហា​នឹង​បន្ត​ នោះ​បណ្ដាល​​ឲ្យ​ខូចខាត​ដល់​ក្នុង​ក្រុម​មិនខាន។ បោះ​ជំហាន​ទៅ​មុខ​ ហើយ​ពិនិត្យ​មើល​ស្ថានភាព តើ​មាន​កត្តា​អ្វីខ្លះ ​ដែល​ត្រូវ​ពិចារណា​ អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​នេះ?

២. ជជែក​ជាមួយ​បញ្ហា​ផ្ទាល់

និយាយ​ទៅ​កាន់​សមាជិក​ក្រុម​របស់​អ្នក​ អំពី​បញ្ហា ដោយ​ផ្ដោត​លើ​អាកប្បកិរិយា​ពួកគេ។ កុំ​ប្រើ​ភាសា​បន្ទោស​ ឧទាហរណ៍​ថា “អ្នកមិនបានធ្វើកាលបរិច្ឆេទ៣ចុងក្រោយ ” ជា​ជាង​និយាយ​ថា “អ្នក​ខ្ជិល​ និង​អ​សមត្ថភាព ” ។ បើមានបញ្ហា ឲ្យសមាជិក​ក្រុម​ដឹង​ពី​ផល​ប៉ះពាល់​ ដែល​មាន​លើ​គម្រោង​ឬ ​ក្រុម។

៣. ស្តាប់​ពី​ការ​ចែក​រំលែក​ក្រុម

ស្ដាប់​សមាជិក​ក្រុម​ដែល​បាន​ចែក​រំលែក​ពី​ស្ថានភាព ​ទុក​ពេល​ឲ្យពួកគេ​និយាយ ​និង​ប្រើ​ជំនាញ​ស្ដាប់​សកម្ម។ នោះ​អ្នក​នឹង​យល់​កាន់​តែ​ច្បាស់​ពី​ទស្សនៈ​របស់​សមាជិក​ក្រុម​ និង​បញ្ហា។

៤. ចូល​មក​ជាមួយ​នឹង​ដំណោះស្រាយ ចំពោះ​សមាជិក​ដែល​ខុស​គ្នា

នៅ​ពេល​អ្នក​​ពិភាក្សា​អំពី​បញ្ហា​នេះ ​សូម​រក​ដំណោះស្រាយរួមគ្នា។ សួរ​សមាជិក​ក្រុម​ថា ​តើ​ពួកគេ​មាន​គំនិត​ទេ? ធ្វើការ​ជាមួយ​គ្នា ​ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ ចំពោះ​សមាជិក​ដែល​មាន​ខុស​គ្នាឬពិបាក។

៥. មាន​វិជ្ជាជីវៈ ​ក្នុង​រឿង​ខាងក្រោម

កុំ​និយាយ​ដើម​គេ។  កុំ​យក​វា​ដោយ​ផ្ទាល់​ ទោះ​ជា​មេក្រុម។  រក្សា​ភាព​ស្ងប់ស្ងាត់​របស់​អ្នក ​ក្នុង​នាម​ជា​មេក្រុម​គំរូ។

៦. យក​ចិត្ត​ទុក​ដាក់ ​ហើយ​ធ្វើ​តាម

សូម​តាមដាន​ស្ថានភាព​ ដើម្បី​ពិនិត្យ​មើល​ថា ​តើ​វា​កំពុង​ប្រសើរ​ឡើង​ឬ​អត់។ គ្រាន់​តែ​តាមដាន​ក្រុម​ និង​មើល​ថា ​តើ​វា​ប្រសើរ​ឡើងខ្លះឬយ៉ាងណា ​ចូរ​ពិភាក្សា​យ៉ាង​សកម្ម​ អំពី​ស្ថានភាព​ជាមួយ​សមាជិក​ក្រុមដោយយកចិត្តទុកដាក់បំផុត។

៧. ដឹង​ថា​ពេលណា​កើន​ឡើងឬថយ

ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​គម្រោង​ក្រុម ​បើ​ឃើញ​លទ្ធផល​មិន​ប្រសើរឡើង​​ ហើយ​វា​កំពុង​គំរាម​កំហែង​ដល់​គម្រោង​ សូម​បង្កើន​ការ​ជជែក​ឡើង​មក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើ​វីរុស​កូវីដ១៩ នឹង​ផ្លាស់ប្ដូរ​អនាគត​ការងារ​យ៉ាងដូចម្ដេច?

ចុចអាន៖គោលការណ៍ ៣ ធំ​សម្រាប់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​

The post ​ជួប​សមាជិក​ក្រុម​ដែល​ពិបាក​ធ្វើការ​ជាមួយ ​ក្នុងនាម​ជា​មេក្រុម ​គួរ​ធ្វើ​យ៉ាងម៉េច? appeared first on Kampuchea Thmey Daily.

ភាពជា​អ្នកដឹកនាំ​ ៖ ហេតុអ្វី​ខ្ញុំ​មិន​ដែល​មាន​បុគ្គលិក​ស្មោះត្រង់​នឹង​គេ​?
ការ​ធ្វើ​ជា​អ្នកដឹកនាំ បើ​ស្រួល​របៀប​ជា​ចៅហ្វាយ ចេះតែ​ខាង​ពាក់​អាវធំ ឡើង​ទំព័រ​កាសែត​ជា​បុគ្គល​ជោគជ័យ ហើយ​ចេះតែ​ចង្អុល​បញ្ជា​នោះ អ្នកណា​ក៏​ធ្វើ​បាន​ដែរ​។​

ការពិត​វិញ ព្រោះ​មនុស្ស​ប្រកាន់​ចរិត​ជា​ចៅហ្វាយ​មិន​ងាយ​ជោគជ័យ​ហ្នឹងហើយ បានជា​ពិភពលោក​ងាក​មក​ចង់បាន​របៀប​ជា​មេដឹកនាំ​វិញ គឺ​តំណាង​អំពី​ការ​ទាញ​មនុស្ស​មួយ​ក្រុម ឲ្យ​​ដើរ​តាម​ខ្លួន​ដោយ​សុទ្ធចិត្ត​ទៅ​រក​គោលដៅ តម្កល់​ការ​គោរព​ធំ​ជាង​ការ​បង្ខិតបង្ខំ​។​

​ចុះ​ហេតុអ្វី​ខ្ញុំ​មិនដែល​មាន​បុគ្គលិក​ស្មោះត្រង់​នឹង​គេ​?

​មុន​ស្វែង​រក​បាន​ចម្លើយ គ្រប់គ្នា​ត្រូវ​សាកល្បង​បំពេញ​សំណួរ​ទាំង​៥​នេះ​សិន​៖

សំណួរ​ទី​មួយ តើអង្គភាព​លោក​លោកស្រី​ពោរពេញ​ដោយ​វប្បធម៌​ស្ដីបន្ទោស​ដែរ​អត់​?

សម្ពាធ​ការងារ​អាច​បង្កើត​ទម្លាប់​បន្លំ​ឬ​កុហក បោកប្រាស់ ព្រោះ​អ្វី ព្រោះ​នៅ​ពេល​និយោជិក​មាន​អារម្មណ៍​ថា រង​ការ​គំរាមកំហែង ស្ដីបន្ទោស​ជានិច្ច គេ​ខ្លាច​បាត់បង់​ការងារ ប្រាក់ខែ​ល្អ ជួប​ហានិភ័យ​បាត់​តំណែង ពួកគេ​នឹង​ចេះ​ល្បិចកល​ដោយ​ខ្លួនឯង​ទោះ​ពី​មុន​មក ជា​មនុស្ស​ល្អ​យ៉ាង​ណាក្តី​។​

​សំណួរ​ទី​ពីរ យក​មនុស្ស​មិន​មាន​សមត្ថភាព​មក​បំ​ពេញ​តួនាទី​ធំ​

នេះ​ជា​ការ​ពិត និ​យោ​ជិ​ក​តួនាទី​ល្អ​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​មិនអាច​បំពេញ​តាម​ការ​រំពឹងទុក​ផ្សេងៗ​បាន ក៏​ជាហេតុ​នាំ​ឲ្យ​មាន​អាកប្បកិរិយា​លេងល្បិច ផ្តោត​លើ​ការ​ធ្វើអ្វីដែល​មានតែ​ប្រយោជន៍​ដល់​ពួកគេ​ទោះបីជា​វា​បង្ក​អន្តរាយ​ដល់​អ្នកដទៃ​ក៏ដោយ​។​

​សំណួរ​ទី​បី តើ​មាន​វប្បធម៌​ជជីក​រឿង​មិនបានការ​តូច​ល្អិត​ដែរ​ទេ​?

​ប្រសិន​អ្នកដឹកនាំ​បង្កើត​សេចក្តី​រាយការណ៍​យក​បុង​ដូច​លើកទឹកចិត្ត​ឲ្យ​មាន​វប្បធម៌​រាយការណ៍​ជាជាង​សាច់​ការ​។ ប្រសិន​អ្នក​ព្រម​ស្តាប់​មនុស្ស​ម្នាក់​និយាយ​មិនល្អ​ពី​មនុស្ស​ម្នាក់ទៀត​អ្នក​កំពុង​គាំទ្រ​បុគ្គលិក​ចោលម្សៀត ឬ​បង្កើត​បរិយាកាស​អេប​អប និង​មិន​ការប្រឆាំង​និង​ការងារ​ធំដុំ​។ នេះ​ហើយ យើង​ខ្លួនឯង​កំពុង​លើកទឹកចិត្ត​ឲ្យមនុ​ស្សលែង​ស្មោះ​។ កុំ​ច្រ​លំ​ថា បុគ្គលិក​ដែល​មក​រាយការណ៍ ជា​មនុស្ស​ស្មោះត្រង់ ព្រោះ​តាមពិត ពួកគេ​ហ្នឹងហើយ​ដែល​ជា​មនុស្ស​មាក់ងាយ​យើង​ហើយ​គិត​ថា យើង​នេះ​ត្រចៀក​ស្រាល​និង​រាយមាយ ពូកែ​ស្ដាប់​ពាក្យ​ចាក់ចុច​បាន​គេ​ហ៊ាន​មក​រាយការណ៍​។​

​សំណួរ​ទី​បួន​មាន​វប្បធម៌​បក្សពួកនិយម​ដែរ​ទេ​?

​ឲ្យ​​តែ​មាន​មនុស្ស​ជំនិត​មក​ធ្វើការ​ក្នុង​ក្រុម​មួយ គ្រប់យ៉ាង​លែង​ស្មោះត្រង់​ទៀតហើយ​។ មនុស្ស​ជំនាញ​ត្រូវការ​បរិយាកាស​ការងា​រ ដែល​ស្មោះស ចំណែក​មនុស្ស​អែបអប​ត្រូវការ​បរិយាកាស​ល្បិចកល​ធូរ​រលង់​។​

​សំណួរ​ទី​ប្រាំ មាន​វប្បធម៌​អាត្មានិយម​ដែរ​ទេ​?

​អ្នកជំនាញ​និយាយថា រង្វាស់​នៃ​អាកប្បកិរិយា​បោកប្រាស់​នៅ​កន្លែងធ្វើការ តាមរយៈ​ការស្ទង់មតិ​ទូទាំង​អាមេរិក​ឆ្នាំំ​២០១៨ ដែល​បាន​សាកសួរ​លើ​អ្នកចូលរួម​ជាច្រើន​បាន​អះអាងថា មិនគួរ​មាន​គម្លាត​ខ្លាំងពេក​រវាង​ស្ថានភាព​រស់នៅ​នៃ​បុគ្គលិក​ពី​ម្នាក់​ទៅ​ម្នាក់​ទេ ក្នុង​មុខងារ​តំណែង​ដូចគ្នា​ឬ​ចំណេះ​ជំនាញ​ប្រហាក់ប្រហែលគ្នា ព្រោះ​ពួកគេ នឹងមាន​ការប្រៀបធៀប​ដែល​បណ្តាលឲ្យលែង​ធ្វើ់ឲ្យមាន​ស្មារតី​ការងារ​ជា​ក្រុម​រលូន​ល្អ​។​

​ចាំ​ជានិច្ច​ថា ជីវិត​ការងារ ប្រៀបដូចជា​កីឡា​ជា​ក្រុម​

​ដើម្បី​ទទួលបាន​គំនិត​ខ្លះ​អំពី​តម្លៃ​នៃ​កិច្ចសហការ​នៅ​កន្លែងធ្វើការ សូម​ពិចារណា​លើ​ក្រុមកីឡា​យើង​ថា ចង់​ឈ្នះ​ការលេង​បាល់បោះ អ្នក​បោះ​បាល់​និង​អ្នកលេង​ទាំងអស់​ត្រូវ​ពូកែ​ក្នុងតួនាទី​របស់​ពួកគេ​រៀងៗ​។​

​តម្លៃ​នៃ​ការងារ​ជា​ក្រុម​ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកលេង​ទាំងអស់​ទើប​ទៅរួច នៅពេលដែល​ពួកគេ​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​លទ្ធផល​ធំ​មួយ​។ ជា​គោលដៅ​រួម​របស់​ក្រុម​ក្នុងការ​ឈ្នះ​ការប្រកួត​ឮ អាច​ជំ​នៈ​ទៅរួច តម្រូវ​ឲ្យ​មាន​ការទទួល​ស្គាល់​និង​កោតសរសើរ​ពី​គុណ​តម្លៃ​នៃ​ការងារ​ម្នាក់ៗ ព្រម​ទទួលស្គាល់ថា អ្នកណា​ក៏​សំខាន់​ដែរ​៕

​ប្រែសម្រួល ៖ សុភា​

ប្រភព ៖ roberthalf

ចុចអាន៖ចរិត​មេដឹកនាំ​ដែល​អាច​ញាំង​ឲ្យ​ក្រុមការងារ​រឹងមាំ និង​ជោគជ័យ​រួមគ្នា​បាន

ចុចអាន៖មូលហេតុ​ដែល​មិន​គួរ​យក​មិត្តភក្ដិ មក​ចូល​ធ្វើការ​ជាមួយ ​ឬ​មក​ជា​កូនចៅ

The post ភាពជា​អ្នកដឹកនាំ​ ៖ ហេតុអ្វី​ខ្ញុំ​មិន​ដែល​មាន​បុគ្គលិក​ស្មោះត្រង់​នឹង​គេ​? appeared first on Kampuchea Thmey Daily.

ហេតុអ្វី​មាន​បុគ្គលិក​ពូកែ​ច្រើន​តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​?
ប្រសិទ្ធភាព​ការងារ កំណត់​ដោយ​និយោជិក​ដែល​ខិតខំ​បំពេញភារកិច្ច​តាម​មុខ​នាទី​ទទួល​សុខ​ត្រូវ​របស់ខ្លួន​ម្នាក់ ហើយ​ក្រុមការងារ​ទាំងមូល អនុវត្ត​បាន​ស៊ីសង្វាក់​គ្នា ទើប​ក្រុមហ៊ុន​ឬ​អង្គភាព ទទួល​បាន​លទ្ធផល​ការងារ​ច្រើន និង​ឈាន​ទៅ​ជោគជ័យ​រួមគ្នា​បាន​។​

​ប្រសិនបើ​និយោជិក​ធុញទ្រាន់​នឹង​ការងារ ឬ​មិន​មាន​អារម្មណ៍​បំពេញភារកិច្ច​ខ្លួន​ពេញដៃ​ជើង​ទេ នោះ​ប្រសិទ្ធភាព​នៅ​ក្នុង​ការិយាល័យ​អាច​ថយ​ចុះ វិជ្ជាជីវៈ​ម្នាក់ៗ​ក៏​ដើរ​ថយក្រោយ មិន​ថា​ពួកគេ​ពូកែ​កម្រិត​ណា​ទេ​។​

​វិធីសាស្ត្រ​ពង្រឹង​ឡើងវិញ​សម្រាប់​មេដឹកនាំ​នានា​លើ​បញ្ហា​នេះ​រូ​ម​មាន​៖

១ កំណត់​មូលហេតុ​ដែល​និ​យោ​ជិ​ក​មិន​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​

​នៅ​កន្លែងធ្វើការ​ឬ​ការិយាល័យ​តែងមាន​ហេតុផល​ដែល​និ​យោ​ជិ​ក​ខ្លះ​មិនសូវ​ចង់​ធ្វើការ​ឲ្យមាន​ប្រសិទ្ធភាព​ ពីព្រោះ​ពួកគេ​ធុញទ្រាន់ ច្រណែន​ឬ​មាន​សម្ពាធ​ហើយ​ខ្លះទៀត​ជា​ទម្លាប់​អាក្រក់​នៃ​បុគ្គល​ដែល​ខ្ចិ​ល ។ ដំបូងបង្អស់​ត្រូវ​ស្វែងយល់​ពី​ហេតុផល​ដែល​នៅ​ពីក្រោយ​កង្វះ​ប្រសិទ្ធភាព​នៃ​មនុស្ស​ម្នាក់ៗ​ហើយ​សួរនាំ​ពួកគេ​។​

២ កំណត់​រក​ការរំខាន​ណា​ដែល​ធ្វើឱ្យ​បុគ្គលិក​លំបាក​ក្នុងការ​ផ្តោតអារម្មណ៍​

​អាច​សម្ភារៈ​យើង​ចាស់​ហួស​សម័យ ឬ​ការិយាល័យ​ធំក្លិន កខ្វក់ គ្មាន​ទឹកស្អាត​បរិភោគ និង​គ្មាន​បង្គន់​អនាម័យ​។​ល​។ ការរំខាន​ពី​អាគារ​ក្បែរៗ​នោះ ច្រៀង​លេង​រំពង​ឬ​ការរំខាន​ដោយ​ចរិត​មេក្រុម ឬ​បុគ្គលិក​អន់ថយ​អក​ប្ប​កិរិយា​ណា​ម្នាក់​។ ទាំងនេះ​ជា​រឿង​ដែល​ត្រូវ​រកឲ្យ​ឃើញ​បន្ទាន់​និង​ដោះស្រាយ​។​

​ជាពិសេស​ប្រសិនបើ​ភារកិច្ច​ជិត​ដល់ពេល​កំណត់ និ​យោ​ជិ​ក​ដែល​ត្រូវបាន​រំខាន​ជា​ញឹកញាប់​អាច​បោះបង់ចោល​ការ​បំពេញ​ការងារ​នៅក្នុង​ការិយាល័យ ហើយ​អង្គុយ​រអ៊ូ ឬ​ទម្លាក់​ការ​បរាជ័យ​លើ​ការ​រំខាន​អស់ទាំងនោះ​។​

៣ ផ្ទេរ​ការទទួលខុសត្រូវ​​ឲ្យ​បាន​ម៉ត់ចត់​

អ្នកខ្លះ​ឱប​ក្រសោប​ការងារ​ពេក​រហូត​ផុត​ថ្ងៃ​កំណត់​ធ្វើ​មិនទាន់ ​ចំណែក​មេក្រុម​ខ្លះ​បណ្ដោយ​ពេក​រហូត​គ្មាន​លទ្ធផល ដូច្នេះ​និ​យោ​ជិ​ក​ទាំងអស់ ត្រូវ​ធ្វើការ​ជាមួយគ្នា​ក្នុង​ការ​ស្វែងរក​ហេតុផល​ដែល​បណ្ដាល​ឲ្យ​ការងារ​គ្មាន​ប្រសិទ្ធភាព​។ ចាត់តាំង​អ្នកដឹកនាំ​ថ្នាក់​កណ្តាល​ណា ដែល​មាន​ចរិតលក្ខណៈ​ល្អ មាន​ជំនាញ​ទន់ សឹង​ថា មិន​ចាំបាច់​មាន​ជំនាញ​រឹង​ទាក់ទង​នឹង​ឧស្សាហកម្ម​នោះ​ផង ព្រោះ​យើង​គ្រាន់តែ​ត្រូវការ អ្នក​ដែល​អាច​ណែនាំ​ដើម្បី​ជំរុញ​និយោជិក​ទាំង​ឡាយ​ណា​មិន​ឲ្យ​មាន​ភាព​ធុញទ្រាន់​នឹង​ការងារ​ប្រចាំថ្ងៃ​និង​បង្កើត​ន​យន្តការ​លើកទឹកចិត្ត​ខ្លះ​ឡើងវិញ​ ដូចជា​បង្កើត​ដំណើរ​កម្សាន្ត​ក្រោយ​ភារកិច្ច​រួចរាល់​។​ល​។​

៤ បង្កើត​វិធីសាស្ត្រ​សម្រាក​ផ្លូវចិត្ត​

ទម្លាប់​ឈប់​បន្តិច ទទួល​កាហ្វេ​មួយ​កែវ អាន​អត្ថបទ​ឬ​គ្រាន់តែ​បិទ​សំឡេង​រោទ៍​តាម​ទូរស័ព្ទ​ចោល នាំគ្នា​ច្រៀង​លេង​រួមគ្នា អង្គុយ​សមាធិ​ជា​ក្រុម អាច​ជា​ការ​សម្រាក​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​បំបែក​សម្ពាធ​ដោយសារ​កា​រល​កំណត់​នៃ​ផលិតផល ឬ​ការ​រំអុក​រករឿង​ពី​អតិថិជន​។​ល​។ ការ​ទម្លាប់​ផ្ដល់​រង្វាន់​ដល់​និយោជិក​ដែល​បញ្ចប់​ការងារ​ឆ្នើម​នៅក្នុង​ការិយាល័យ ដោយ​អបអរសាទរ​សម្រាប់​ការ​ខិតខំ​និង​វិភាគទាន​ធំៗ បង្កើត​វិធី​និយាយ​ទទួលស្គាល់​គុណូបការៈ គ្នា​ទៅវិញទៅមក អាច​ជំរុញ​និយោជិ​ក​ដទៃទៀត​ឲ្យ​ខិតខំ​និង​បង្កើត​គំរូ​សម្រាប់​ស្តង់ដារ​ការិយាល័យ​យើង​ផង​ដែរ​៕

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ gethppy​

ចុចអាន៖របៀប​ធ្វើជា​“ ចៅហ្វាយ​រួសរាយ​” ដោយ​មិន​បាត់បង់​អំណាច​

ចុចអាន៖ដោះស្រាយ​ជាមួយ​នឹង​ចៅហ្វាយ​ដែល​ពូកែ​ប្រើ​កំហឹង ​ស្ដីបន្ទោស

The post ហេតុអ្វី​មាន​បុគ្គលិក​ពូកែ​ច្រើន​តែ​ការងារ​គ្មាន​ប្រសិទ្ធភាព​? appeared first on Kampuchea Thmey Daily.

ហេតុផល​ដែល​មេដឹកនាំ​ល្អ កម្រ​ប្រើ​ពាក្យ ​«why»​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក​
គ្មាន​អ្នកណាម្នាក់​ចង់​ឆ្លើយ​មក​ជាមួយ​នឹង​សំណួរ​អស់ទាំង​នេះ​ទេ ​៖

ហេតុអ្វី​បានជា​តែងតែ​មក​យឺត​ពេល​?

​ហេតុអ្វី​បានជា​របាយការណ៍​ប្រចាំខែ​ពោរពេញ​ទៅ​ដោយ​ពាក្យបណ្ដឹង​របស់​អតិថិជន​?

​ហេតុអ្វី​បានជា​គេចវេះ​មិន​ចង់​ប្រជុំ​ជាមួយ​ខ្ញុំ​?

​ហេតុអ្វី​បានជា​ពាក់អាវ​ចាស់​ដដែលៗ​រៀងរាល់​ចុង​សប្ដាហ៍​?

​និយាយ ឬ​សរសេរ​នូវ​សំនួរ​ទាំងនេះ បាន​រំញោច​ថាមពល​ការពារ​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ខ្លួន​អ្នក​ដែល​កំពុង​ត្រូវ​គេ​សួរ​ព្រោះ​ជា​ប្រភេទ​សំណួរ​“ បន្ទោស​” នឹង​ដែល​ជារឿយៗ​បាន​នាំ​ការសន្ទនា​ឲ្យ​លែង​ស្និទ្ធស្នាល​អាច​ក្លាយ​ជា​តឹងតែង​ផង​។​

​ហេតុផល​ដែល​មេដឹកនាំ​ល្អ​កម្រ​ប្រើ​ពាក្យ​ WHY​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក ​៖

១ ពាក្យ​«​ហេតុអ្វី​?»​បង្កប់​ការ​ស្ដី​បន្ទោស ​និង​ពិរុទ្ធភាព​

នៅ​ពេល Mona បាន​សិក្សា​ថ្នាក់​គ្រូ​បង្វឹក​ប្រមាណ​៨​ខែ ក្រោយមក​គ្រូ​បង្វឹក​របស់​នាង​បាន​សួរ​ថា​ហេតុអ្វី ក៏​មិន​ឃើញ​យក​ទៅ​ប្រើ​ឲ្យ​មាន​ប្រយោជន៍​ច្រើន Mona លែង​ចងចាំ​អ្វី​ដែល​សន្ទនា​ បន្ទាប់​មក​ទៀត​បាន​ ព្រោះ​នាង​កំពុង​ឈឺចាប់​នឹង​សំណួរ​មួយ​នោះ លែង​ឮ​អ្វី​គ្រប់យ៉ាង​។ ពាក្យ ហេតុអ្វី​មិន​ត្រឹម​មិន​ធ្វើ​ឲ្យ​បុគ្គលិក​អាច​មាន​យោបល់​បាន​ត្រឹមត្រូវ មិន​ភ័យ​មិន​មាន​សម្ពាធ​នោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បញ្ឈប់​ការប្រជុំ ​និង​រារាំង​លែងឲ្យ​ពួកគេ​ស្ដាប់​សម្ដី​នានា​ផ្សេងទៀត​បានតែ​ម្ដង​។​

សំណួរ​ទាំងនេះ​រឹត​អវិជ្ជមាន​ខ្លាំង​នៅ​ពេល​យើង​សួរ​មក​ខ្លួនឯង​ផង​ដែរ ​៖

ហេតុអ្វី​បានជា​ខ្ញុំ​មិន​ដឹង​ពី​របៀប​ធ្វើ​ការ​ឲ្យ​រហ័ស​និង​ជោគជ័យ​ដូច​អ្នក​ផ្សេង​?

​ហេតុអ្វី​ខ្ញុំ​មិន​ពូកែ​គ្រប់គ្រាន់​ដដែល​ជា​ដដែល​?

​ហេតុអ្វី​ខ្ញុំ​មិន​មាន​ប្រាក់​ច្រើន​ដូច​គេ​បន្ថែម​?

​សំណួរ​“ ហេតុអ្វី​” ផ្ទាល់ខ្លួន​ដែល ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជួរ​ នៃ​អារម្មណ៍​អវិជ្ជមាន រាប់​តាំងពី​បាន​បង្កើត​ភាព​អាម៉ាស់​រហូតដល់​ការ​ខ្មាសអៀន​។​

​ប្រសិនបើ​អ្នកដឹកនាំ​តែងតែ​ចង​ចិញ្ចើម​ និង​បោះ​ពាក្យ​“ ហេតុអ្វី​” នៅ​ពេល​និយាយ​គ្នា យើង​នឹង​សម្គាល់​ឃើញថា គ្មាន​អ្នកណា​ចង់​និយាយ​ជាមួយ​នឹង​យើង​លើក​ក្រោយ​ទៀត​ទេ​។​

​ពាក្យ​“ ហេតុអ្វី​”​អាច​ស្តាប់​ទៅ​ដូចជា យើង​ចាំបាច់​ត្រូវតែ​ឆ្លើយ​ត្រូវតែ​រកហេតុ​នឹង​ផល ត្រូវតែ​ពន្យល់ និង​ត្រូវតែ​ការពារ​ខ្លួន​ពុំនោះ​ទេ​បើ​យើង​មិន​មាន​ហេតុផល​យើង​ជាប់ពិរុទ្ធ​។​

​អ្នកដឹកនាំ​ល្អ​អាច​ប្តូរ​ពី​ហេតុអ្វី​បានជា​អតិថិជន​រអ៊ូ មក​ជា យើង​មានរឿង​អី​ជាមួយ​អតិថិជន​?​ ប្តូរ​ពី ហេតុ​អ្វី​មក​ប្រជុំ​យឺត ទៅជា ស្ទះផ្លូវ​ឬ​អី​?

​នៅ​ក្នុង​ពិភព​ជំនួញ មាន​ពេល​ខ្លះ​ដែល​សំណួរ​“ ហេតុអ្វី​” មាន​ប្រយោជន៍​ខ្លាំង​ឧទាហរណ៍ ក្រុមហ៊ុន​តូយ៉ូតា​បាន​ចេញ​សៀវភៅ​មួយ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ហើយ​មាន​ចំណងជើង​ថា​“ ចាប់ផ្ដើម​ជាមួយ​ហេតុអ្វី​ក៏​បង្កើត​ជា​ករណី​ដ៏​អស្ចារ្យ​សម្រាប់​សួរ​បញ្ជាក់​ពី​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​យើង​!

​ជួនកាល ការផ្តល់អំណាច​ដល់ក​ម្មករ និ​យោ​ជិត​បក​សួរ​មក​ប្រធាន​វិញ ថា​“ ហេតុអ្វី​” ជា​រឿង​ល្អ​ជាង​ដែល​ចៅហ្វាយ​សួរ​ចុះមក​ឋានានុក្រម​ខាងក្រោម​។​

​ទោះ​យ៉ាងណា​នៅក្នុង​ទំនាក់ទំនង មិន​ថា​នៅ​កន្លែងធ្វើការ​ឬ​នៅផ្ទះ​ទេ សំណួរ​“ ហេតុអ្វី​” អាចជា​រូប​មន្ត​សម្រាប់​ទំនាក់ទំនង​គ្នា​ពេល​ខឹងសម្បា ទើសចិត្ត​តែប៉ុណ្ណោះ​។​

​នៅ​ពេល​ដែល​មាន​​អ្វី​កើតឡើង​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខកចិត្ត ឬ​មិន​យល់ស្រប ជា​រឿង​ធម្មតា​ទេ​ដែល​យើង​រមែង​ចង់​សួរ​ថា​ ហេតុអ្វី តែ​វា​មិន​ប្រសើរ​ឡើយ​ក្នុង​ការសន្ទនា​ដោះស្រាយ​បញ្ហា វា​ភាគ​ច្រើន​បាន​ត្រឹម​បញ្ចេញ​អារម្មណ៍​មក​ថា​យើង​ខឹង​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ Ted

ចុចអាន៖ស្ថាបនិក​ទីផ្សារ​ល្បីល្បាញ​ បង្ហាញ​វិធី​តាមដាន​ទីផ្សារ​សម្រាប់​សហគ្រិន​

ចុចអាន៖​ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

The post ហេតុផល​ដែល​មេដឹកនាំ​ល្អ កម្រ​ប្រើ​ពាក្យ ​«why»​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក​ appeared first on Kampuchea Thmey Daily.