អាជីព
មនុស្សពូកែជាច្រើន ដែលមិនអាចដឹកនាំក្រុមបាន ព្រោះហេតុផលទំាងនេះ…
ការងារជាក្រុមជារឿងធំ។

សមត្ថភាពការងារជាក្រុម នាំឲ្យអ្នកបរាជ័យឬជោគជ័យ ពេលវ័យលើសពី៤០ឆ្នាំ។ ពេលនោះអ្នកចាំបាច់ក្លាយជា ទី១អ្នកជំនាញ (ទីប្រឹក្សា គ្រូបង្រៀនអាជីពណាមួយ ឬអ្នកពិគ្រោះយោបល់) ទីពីរ ក្លាយជាមេដឹកនាំ(អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អ្នកនាំមុខគម្រោងណាមួយ។ល។)។ ពុំនោះទេ អ្នកនឹងក្លាយជាបុគ្គលិកដដែលដែលមានយុវវ័យក្មេងជាងមកគ្រប់គ្រងពីលើ។
ទាក់ទងអ្វីនឹងការងារជាក្រុម?
គ្រប់អង្គការ ក្រុមហ៊ុន គម្រោង ពាណិជ្ជកម្ម នយោបាយ ទាំងអស់នេះពឹងផ្អែកលើក្រុមល្អមួយ។ សមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ក្រៅពីជួយជំរុញឲ្យស្ថាប័នឆ្ពោះទៅរកភាពជោគជ័យ ថែមទាំងនាំអ្នកណាម្នាក់ដែលជា មនុស្សសំខាន់ Key Player មានគុណសម្បត្ដិលេចធ្លោឆ្ពោះទៅរកតួនាទីទំាងពីរខាងលើនៅក្រោយវ័យ៤០ឆ្នាំ។
ធ្វើយ៉ាងណាក្លាយជា Key Player
តាំងពីចេញធ្វើការដំបូង តូចតាចប៉ុណ្ណាក្តី មនុស្សនេះ តែងបង្ហាញការប្ដេជ្ញាចិត្តពិតប្រាកដ
ធ្វើជាអ្នកលេងធំប្រចាំក្រុម ច្បាស់លាស់ចំពោះបុព្វហេតុរបស់ពួកគេ។ អ្នកលេងម្នាក់នេះ តែងចង់ ឲ្យក្រុមបានល្អ អាបរិច្ចាគពេលវេលាចាំបាច់ ធ្វើការលើសកាលវិភាគ ចូលរួមវិភាគទានទឹកចិត្ត ជួយក្រុម តាមដែលអាចធ្វើទៅបានហើយអ្វីដែលពួកគេចង់ឃើញ គឺឧត្ដមភាព។
មនុស្សនេះ ពូកែបត់បែន ជំនួសឲ្យការអង្គុយលេងមួយកន្លែង ពួកគេមានសភាពដូចជាកីឡាករបម្រុង ឈរមើលក្រុមលេងដោយម៉ត់ចត់ ពួកគេរកឃើញបញ្ហា ចូលរួមកំណត់ និងដោះស្រាយការប្រឈមដោយ មិនបង្ហាញសញ្ញាស្ត្រេស ឬសម្ពាធងាយឡើយ។

មនុស្សនេះ មិនពូកែលើការងារដដែលៗ ដែលគ្រាន់តែអង្គុយស្ងៀមហើយសំរេចកិច្ចការរបស់ខ្លួនទេ ពួកគេជាមនុស្សឆាប់ធុញ ហើយមិនដេកលក់ក្នុងជោគជ័យឡើយ។ គេតែងសាកល្បងខ្លួនឯងជាមួយរឿងពិបាកៗ ចូលរួមជាមួយអ្នកដទៃដរាបណាដែលមានសំណួរហើយចម្លើយមិនទាន់មានគេបំបែកបាន។ មិត្តរួមក្រុមដោយបានដឹងនឹងជញ្ជក់មាត់លួចស្ងើចសរសើរពីភ្លឺស្វាងមិនសកម្មក្លៀវក្លារបស់គេ។
មនុស្សនេះ មានភាពជឿជាក់និងស្មារតីទទួលខុសត្រូវឲ្យអ្នកផ្សេងអាចទុកចិត្តបាននិងចេះកំណត់គោលដៅត្រឹមត្រូវ សមហេតុផល និងតថភាព។
ពួកគេជាអ្នកពូកែស្តាប់ដោយសកម្មមានន័យថា គេតែងចំណាយពេលគិតពីទស្សនៈរបស់អ្នកផ្សេង ពិចារណាលើគំនិតរបស់មនុស្សដទៃទៀតជាមូលហេតុដែលក្រុមចម្រុះកាន់តែមានសក្តានុពលខ្លាំងឡើងៗ ជាមួយការសម្របសម្រួលរបស់គេ។
មនុស្សនេះកើតមកជាមួយចរិត ត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ពួកគេមានទឹកចិត្តល្អក្នុងលការចង្អុលបង្ហាញ ឬប្រាប់គន្លឹះដោយគ្មានលាក់លៀម ដើម្បីជួយសមាជិកក្រុមនិងចេះអភ័យទោសមិនប្រកែប្រកាន់ ចេះធ្វើការជាមួយមនុស្សគ្រប់ប្រភេទ។
មនុស្សនេះ តែងតែមានគំនិតចង់គាំទ្រនិងផ្តល់ការគោរពដល់អ្នកដទៃគេមិនដែលមិនចង់បិទមតិនរណាម្នាក់ពីក្នុងក្រុមទេ ឃើញអ្នកណាម្នាក់កាន់តេទន់ខ្សោយ គេកាន់តែចាប់យកមកធ្វើការជាមួយហើយកែប្រែ។
មនុស្សនេះ ចេះទទួលស្គាល់នៅពេលខ្លួនធ្វើខុស មិនមែនភ័យរត់ចោលកំហុស ហើយរុញទៅឲ្យអ្នកដទៃឡើយ។ មិនតែប៉ុណ្ណោះ គេក៏តែងតែជាអ្នកដោះស្រាយបញ្ហា យ៉ាងចំណាប់ផង។
មនុស្សពូកែជាច្រើនធ្វើការធ្ងន់រហូតដល់ថ្ងៃស្លាប់ព្រោះគេរមិនចេះដោះស្រាយបញ្ហាចេះតែឈ្ងោកមុខធ្វើការតែម្យ៉ាងប៉ុណ្ណោះហើយអន់ចិត្តពេលដែលមិនមានការលើកតំកើងឲ្យធ្វើមេក្រុមបាន ឬបានធ្វើហើយទៅមិនរួច៕
ប្រែសម្រួល៖ស្រស់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


