អាជីព
មុនពេលប្រើពាក្យថា គ្រួសារតែមួយនៅកន្លែងធ្វើការ គិតចំណុចទាំងនេះសិន
ក្រុមការងារដែលទទួលបានជោគជ័យបំផុត គឺជាក្រុមដែលធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព។ ពួកគេធ្វើការជាក្រុមជាជាងប្រកួតមើលបំណាំគ្នា។
ពួកគេមានជំនាញវិជ្ជាជីវៈរៀងខ្លួន ឲ្យតម្លៃគ្នា ទៅវិញទៅមក គួរឲ្យទុកចិត្តបាន និងចេះគោរពក្រុមហ៊ុនឲ្យតម្លៃដល់វិន័យក្រមសីលធម៌ បទបញ្ជារបស់ក្រុមហ៊ុនខ្ជាប់ខ្ជួន។ ហើយនៅចុងបញ្ចប់ពួកគេមានអារម្មណ៍ដូចជា ក្រុមគ្រួសារ។
ប៉ុន្តែមនុស្សជាច្រើន បានប្រើពាក្យ«ក្រុមគ្រួសារ»នេះទាំងមិនទាន់បានបង្កើតគុណតម្លៃទ្រទ្រង់ផង ទើបពាក្យនេះ ក្លាយជាពាក្យដែលបានត្រឹមជា«ពាក្យល្អស្ដាប់»និងក្លែងក្លាយ ។ កសាងគុណតម្លៃនៃភាពជាគ្រួសារ មិនមែនកើតឡើងត្រឹមតែនិយាយ ហើយទន្ទេញរូៗទេ។ ។ មានរឿងជាច្រើនដែលអ្នកដឹកនាំ ត្រូវធ្វើដើម្បីបង្កើតដួងព្រលឹង នៃពីទស្សនវិស័យភាពជាគ្រួសារតែមួយ ។
១ ជំរុញអារម្មណ៍ជិតស្និទ្ធ

គុណតម្លៃគ្រួសារនៃអាជីព គឺ ផ្អែកលើគាំទ្រគ្នា ភាពគួរឲ្យទុកចិត្តបាន និងយោគយល់ លើកលែងកំហុស។ មានតែគ្រួសារយើងទេដែលឲ្យរឿងទាំងបីនេះបាន។ ការរួសរាយរាក់ទាក់ក្លែងបន្លំ មិនមែនជាគ្រួសារពិតទេ អ្នកណាក៏ដឹងដែរ ។ ដូច្នេះ មេដឹកនាំល្អ មិននិយាយទេ គាត់ធ្វើតែម្តង។ បុគ្គលិក ជាស្រទាប់ធនធានដែលមានមនោសញ្ចេតនាខ្ពស់ជាងអ្នកគ្រប់គ្រង ពួកគេឆាប់មានមោទនភាពក្នុងការធ្វើការជាមួយមេដឹកនាំណា ដែលមានបីចំណុចខាងលើ ហើយអ្នកខ្លះលះបង់មួយជីវិត មិនចាកចេញទេ។
២ អភិវឌ្ឍបរិយាកាសគ្រួសារតាមរយៈអ្នកគ្រប់គ្រង
ប្រសិនមេដឹកនាំរវល់ ឬមិនសូវប៉ិនខាងសិល្បវិធីជិតដិត អាចប្រញាប់រើសអ្នកគ្រប់គ្រងណា ដែលអាចជំនួសយើងបានចំណុចទាំងនេះ ទើបជារឿងចាំបាច់មួយ។ មធ្យោបាយងាយស្រួលបំផុត ដែលអ្នកគ្រប់គ្រងត្រូវធ្វើប្រចាំលើកកម្ពស់ ស្មារតីគ្រួសារ គឺការបង្កើតព្រឹត្តិការណ៍ស្និទ្ធស្នាលកន្លែងធ្វើការដូច ឪពុកម្តាយត្រូវនាំកូន ៗ សប្បាយចិត្ត កក់ក្តៅក្នុងផ្ទះជាអារម្មណ៍នៃភាពជាម្ចាស់ ព្រោះធ្វើឲ្យពួកគេមានមោទនភាពចំពោះអ្វីដែលកំពុងធ្វើ និងកន្លែងដែលពួកគេឈរជើង។
ការគ្រប់គ្រងក្នុងការនាំបុគ្គលិកឱ្យនៅជិតគ្នា ស្គាល់ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក មកកន្លែងធ្វើការមានអារម្មណ៍ដូចជាផ្ទះទី ២ ស្នាក់នៅបានយូរជាងនៅផ្ទះ ទៅឆ្ងាយបន្តិចក៏នឹកការិយាល័យ នេះហើយដោយសារតែជាបរិយាកាសគ្រួសារទីពីរដែលស្វាគមន៍ពួកគេមិនចង់ចាកចេញ។ គុណតម្លៃនេះ ជាអ្វីដែលសូម្បីតែប្រាក់ខែធំជាងក៏ពិបាកនឹងផ្តួល។
៣ បង្កើតវប្បធម៌ទទួលស្គាល់គ្នា
ពាក្យថា«ទទួលស្គាល់» គឺទាំងចំណុចល្អ និងព្រមទាំងចំណុចមិនល្អរវាងគ្នា។ ក្រៅពីការផ្សារភ្ជាប់កីឡា កម្សាន្ត ចំណេះ ជំនាញ ដំណោះស្រាយនិងឱកាសនៅក្នុងការិយាល័យ ការទទួលស្គាល់បុគ្គលិកគឺជារឿងមួយដ៏ពេញនិយមដែលនិយោជិកសប្បាយចិត្តក្រៃ។

នៅពេលដែលនិយោជិកត្រូវបានគេទទួលស្គាល់ ចំពោះការខិតខំនិងការចូលរួមចំណែករបស់ពួកគេនៅក្នុងកន្លែងធ្វើការ ពួកគេមានអារម្មណ៍ថាត្រូវបានឱ្យតម្លៃដោយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមិត្តរួមក្រុម។
អារម្មណ៍នេះតែង ជំរុញឱ្យពួកគេធ្វើការបានកាន់តែល្អប្រសើរនិងកាន់តែមានការប្តេជ្ញាចិត្តឡើង។
៤ ឈឺឆ្អាល យកចិត្តទុកដាក់
ខណៈពេលដែលមានវិធីជាច្រើនទៀត ដើម្បីលើកកម្ពស់សីលធម៌របស់និយោជិក ក៏ដូចជាបង្កើតបរិយាកាសការងារឱ្យរីករាយជាងមុន ការឈឺឆ្អាល រមែងឈរនៅលំដាប់កំពូល។
«ហើយឈឺប៉ុណ្ណឹងហើយ មេឯងមិនមកមើលសោះ?» សំណួរនេះ តែងកើតមានឡើង ហើយធ្វើឱ្យបុគ្គលិកស្រពន់ចិត្តជាខ្លាំង។ ពាក្យមេជាអ្វីដែលពួកគេតំកល់នៅទីខ្ពស់ក្នុងជីវិត ចំណែកអត្ថន័យនេះអាចធ្លាក់មកដល់បាតជើងវិញ អាស្រ័យការប្រព្រឹត្តិរបស់យើង។
ការជះឥទ្ធិពលជាចម្បងពីរបៀបដែលថ្នាក់ដឹកនាំស្គាល់មនុស្សដែលធ្វើការជាមួយខ្លួន ឬយកចិត្តទុកដាក់បង្ហាញខ្លួនពេលពួកគេលំបាក អ្នកនឹងទទួលបានទឹកចិត្តមកវិញ លើសពីជីវិតរបស់ពួកគេ។
កន្លែងណាមាន វប្បធម៌អស់ទាំងនេះ បានបង្ហាញប្រាប់យើងជាស្រេចថា ជាកន្លែងធ្វើការដ៏ល្អឥតខ្ចោះសម្រាប់និយោជិក ដែលមានអារម្មណ៍ដូចជាផ្ទះទី ២ និងជាគួ្រសារពិតៗ៕
ប្រែសម្រួល៖ សុភា
ប្រភព globalsolidarity
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


