អាជីព
ដោះស្រាយជាមួយនឹងចៅហ្វាយដែលពូកែប្រើកំហឹង ស្ដីបន្ទោស
នៅកន្លែងការងារដ៏ល្អ យើងទាំងអស់គ្នាប្រាកដជាមានអ្នកគ្រប់គ្រងល្អៗ ដូចជាចៅហ្វាយពូកែជួយឲ្យកូនចៅទាំងអស់ជោគជ័យ ដែលធ្វើឱ្យយើងមានអារម្មណ៍ថាមានតម្លៃក្នុងរង្វង់ការងារ។
ប៉ុន្តែបើយើងជួបចៅហ្វាយដែលពូកែសម្លុតធ្វើបាប ប្រើកំហឹងនៅកន្លែងធ្វើការតើគួរធ្វើយ៉ាងម៉េច។
ខាងក្រោមនេះជាគន្លឹះដើម្បីរកចំណុចរួមមួយ ដើម្បីដោះស្រាយជាមួយចៅហ្វាយដែលពូកែចាប់កំហុសឬមិនល្អ៖
១. ត្រូវប្រាកដថាឆ្លើយតបដោយសន្តិវិធី
មុនពេលដោះស្រាយជាមួយចៅហ្វាយ ត្រូវគិតថា យើងកំពុងតែដោះស្រាយជាមួយមនុស្សម្នាក់តែប៉ុណ្ណោះ។ សាកល្បងសង្កេតមើលចៅហ្វាយពីរបីថ្ងៃសិន ហើយព្យាយាមកត់សំគាល់ថា តើមេរបស់យើងមានបានផ្លាស់ប្ដូរគំនិតមិនល្អនោះចេញឬអត់។
មុនពេលចូលទៅនិយាយជាមួយ សូមព្យាយាមស្រមៃគិតពីហេតុផល ដែលអាចអត់ទោសឲ្យគាត់បានសិន ។
២. កំណត់អត្តសញ្ញាណល្អណាមួយដែលមេធ្លាប់ធ្វើ
ការដែលស្វែងយល់ពីមូលហេតុដែលចៅហ្វាយរបស់យើងធ្វើ ឬខ្វល់ខ្វាយពីរឿងជាក់លាក់ណាមួយ អាចឱ្យយើងយល់ដឹងពីរបៀបគ្រប់គ្រងរបស់គាត់។ បើច្បាប់មិនអាចគ្រប់គ្រងបានទាំងអស់ ចូរព្យាយាមគិតពីការលើកទឹកចិត្តរបស់ចៅហ្វាយ។ អាចមកពីមូលហេតុផ្សេងដែលគាត់មិនចង់ប្រាប់ ហើយបានធ្វើអំពើមិនគប្បីណាមួយ ដាក់យើងដោយអចេតនា។
៣. កុំឲ្យរឿងនោះប៉ះពាល់ដល់ការងារយើង
មិនថាអាកប្បកិរិយារបស់ចៅហ្វាយយើងអាក្រក់ប៉ុណ្ណាទេ ចូរចៀសវាងកុំឱ្យប៉ះពាល់ដល់ការងារឲ្យសោះ។ កុំព្យាយាមបន្ថែមបន្ទុកការងារយ៉ាប់យ៉ឺនជាមួយមេកើយ ទោះមេខុសឬត្រូវ គាត់ក៏ជាមេរបស់យើងដែរ។ បើមានបញ្ហាត្រូវដោះស្រាយភ្លាមៗ កុំទុកយូរនាំតែមើលមុខគ្នាមិនចំទៅថ្ងៃមុខ។
៤. រក្សាគម្លាត
ធ្វើការជាមួយមនុស្សគ្មានព្រំដែន មានន័យថា យើងត្រូវដើរទៅមុខហើយកំណត់វាដោយខ្លួនឯង។
បញ្ហាប្រឈមមួយរបស់មនុស្សដែលមិនចូលចិត្ត គឺពួកគេមកជាមួយអាកប្បកិរិយាមិនល្អ ហើយសំខាន់យើងត្រូវរៀនពីចម្ងាយរបស់យើង ពីអាកប្បកិរិយាទាំងនោះ។ ដូច Robert Frost បាននិយាយថា” របងល្អ ធ្វើឱ្យមានអ្នកជិតខាងល្អ “។
៥. ដើរតួជាអ្នកដឹកនាំដោយខ្លួនឯង
នៅពេលទាក់ទងជាមួយចៅហ្វាយដែលគ្មានសមត្ថភាព ពេលខ្លះជាការល្អក្នុងការសម្រេចចិត្តលើភាពជាអ្នកដឹកនាំខ្លះដោយខ្លួនឯង។
បើយើងស្គាល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់ នោះគ្មានហេតុផលណាដែលយើងមិនអាចបង្កើតនិងស្វែងរកទិសដៅដែលយើងបានដឹងថា ក្រុមហ៊ុននឹងទទួលបានលទ្ធផលល្អឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ មុនធ្វើអ្វីត្រូវព្យាយាមរក្សាមេរបស់យើងឱ្យនៅជាប់គ្នាក្នុងក្រុមជានិច្ច។ កុំរំលងចៅហ្វាយឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ក្លាយជាអ្នកនយោបាយ? ជំនាញទាំងនេះអាចជួយជំរុញទៅរកបំណងប្រាថ្នាបាន
ចុចអាន៖ហេតុផលធំ៧ ដែលហ្វេសប៊ុកបដិសេធការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ