Connect with us

អាជីព

របៀប​ធ្វើជា​“ ចៅហ្វាយ​រួសរាយ​” ដោយ​មិន​បាត់បង់​អំណាច​

បានផុស

នៅ

អ្នកគ្រប់គ្រង​ឬ​អ្នកដឹកនាំ​ជាច្រើន​ក្នុង​សម័យ​កាល​នេះ ព្យាយាម​ធ្វើ​ខុស​ពី​ជំនាន់​មុន ដោយ​គេ​ចង់​ឲ្យ​ខ្លួនឯង​សាមញ្ញ​និង រួសរាយ ដាក់ខ្លួន ចំណែក​មនុស្ស​ជំនាន់​មុន​ច្រើនតែ​គិត​ថា ចៅហ្វាយ​ស្លូត​ចិត្ត​ត្រជាក់​នាំ​ឲ្យ​មាន​បញ្ហា​គេ​មិនសូវ​ខ្លាច​។​

​តាម​ការពិត​មនុស្ស​អស្ចារ្យ​ជាច្រើន​ដែល​កូន​ក្រុម​នៅតែ​គោរព​ព្រោះ​ចរិត​រួសរាយ​និង​សាមញ្ញ​មិនមែន​ប្រើ​អំណាច​ធ្វើជា​អ្នក​អង្គុយតែ​បញ្ជា​នោះ​ទេ​។​

​ជា​មេដឹកនាំ​មាន​ចរិត​ផ្ដាច់​ការដែល​មិន​ខិតខំ​ប្រឹងប្រែង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​ក្រុម​មាន​ទេពកោសល្យ​គ្រប់​ឋានៈ នឹង​ក្លាយ​ជា​ការដឹកនាំ​ដែល​ទទួល​បាន​មនុស្ស​ហែ​អើ​។ របៀប​ធ្វើជា​“ ចៅហ្វាយ​រួសរាយ​” ដោយ​មិន​បាត់បង់​អំណាច​ត្រូវការ​ចាំបាច់​ចំណុច​ទាំងនេះ​៖

១ ត្រូវ​មាន​ការ​យល់ដឹង​និង​បត់បែន​បាន​ល្អ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និយោជិ​ក​ខ្លាច​ចៅហ្វាយ​ណា​ដែល​ចេះ​បត់បែន មានគំនិត​សម​ហេតុផល និង​ឆ្លាត​វាងវៃ មិនមែន​ល្ងង់ខ្លៅ​ហើយ​រឹង​រូ​សទេ​។ គ្រប់គ្នា​ចង់​ឲ្យ​​អ្នកគ្រប់គ្រង​ខ្លួន មិន​ធ្វើតាម​អារម្មណ៍ ដោយមាន​ភាព​សមហេតុ​ផល​រាល់ពេល​សម្រេចចិត្ត និង​ដាក់​ចំណាត់​ការ​។ មាន​ធនធាន​ទាំងនេះ នឹង​ទទួល​បាន​ការ​គោរព​ដោយ​ឯកឯង​។​

២ វិនិយោគ​លើ​ការកសាង​ទំនាក់ទំនង​

​នេះ​អាចជា​ល្បិច​ថ្មី​មួយ​ដែល​នាំ អ្នកគ្រប់គ្រង​ជាច្រើន​ឲ្យមាន​ប្រជាប្រិយភាព​។ ចូរ​រៀន​យកចិត្តទុកដាក់​ខ្ពស់​លើ​មនុស្ស​ជំនាញ នឹង​ស្និទ្ធស្នាល​ជាមួយ​ពួកគេ ដោយ​ទាត់ចោល​អ្នក​អែបអប​ដែល​សែន​ពេញនិយម​កាលសម័យ​កាល​បុរាណ​។ មនុស្ស​មិន​ចេះ​ទើប​អែបអប អ្នកចេះ​ពិត មិនមាន​ពេលធ្វើ​រឿង​អន់ថយ​ទេ​។ ខ្លួន​អ្នកដឹកនាំ​នោះ​ដែរ ត្រូវ​ធ្វើ​អន្តរកម្ម​នៅ​ក្នុង​ស្ថានភាព​វិជ្ជាជីវៈ​ជាច្រើន​ប្រភេទ ជំនាញ​ទន់ និង​ឧស្សាហកម្ម​ដែល​ខ្លួន​កំពុង​កាន់​។ ការ​បញ្ជា​លើ​អ្វីមួយ​ដែល​យើង​មិន​ដឹង​វា​ជាការ​បង្ហាញ​​ឲ្យគេ​ឃើញ​ចំណុចខ្សោយ ដូច្នេះ​ហើយ​ដែល​មេដឹកនាំ​ត្រូវមាន​ទីប្រឹក្សា​នៅតាម​ជំនាញ​នី​មួយៗ​។ មិន​ថា​ចង់​មានមុខ​និយាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង ក្រុម​បណ្តាញ​ថ្មីៗ​ឬ​អតិថិជន​ទេ តើ​កុំ​និយាយ​បើ​យើង​មិនដឹង​។ ត្រូវ​សួរ​យោបល់​និង​កត់ចំណាំ​ទើប​ការនិយាយ​សាធារណៈ​មាន​ចំណុច​ទាក់ចិត្ត​និង​នាំ​បុគ្គលភាព​ឲ្យ​រីកចម្រើន​ក្នុង​ក្រសែភ្នែក​សង្គម​បាន​។ គ្មាន​រូបភាព​ល្អ​លើ​សង្គម ធ្វើ​ល្អ​យ៉ាងណា​ក៏​មិន​ជោគជ័យ​ដែរ​។​

៣ ចេះ​លើកទឹកចិត្ត​

​ការលើកទឹកចិត្ត​ជា​តួនាទី​ប្រចាំថ្ងៃ​របស់​មេដឹកនាំ​។ បើ​យើង​មិន​លើកទឹកចិត្ត តើ​បាន​អ្នកណា​ធ្វើការ​តស៊ូ​ដើម្បី​ផលប្រយោជន៍​របស់​យើង​?​ ការ​ស្ងើចសរសើរ​អាច​ថ្វើ​តាមរយៈ​សម្តី កាយវិកា ការ​ណាត់ជួប ការផ្តល់​រង្វាន់ ឬអ្វី​ក៏ដោយ​ដែល​អាចឱ្យ​ពួកគេ​ប្រឹង​មួយ​ជា​ពីរ​ដើម្បី​ក្រុម​។ ផ្ទុយ​ទៅ​មតិ​អវិជ្ជមាន មតិ​ប្រតិកម្ម​លើ​លទ្ធផល​របស់​និ​យោ​ជិ​ក​មិនសូវ​នាំទៅរក​គោលដៅ​វិជ្ជមាន​ដែល​យើងទាំងអស់គ្នា​កំពុង​ចង់បាន​នោះទេ​៕​

​ប្រភព ៖ ​themuse

ចុចអាន៖តិចនិកត្អូញត្អែរទៅ​ថ្នាក់​លើពីបញ្ហាប្រឈម​ក្នុងការងារ ឲ្យថ្នាក់​លើគាត់យល់

ចុចអាន៖ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣៥ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម