ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ចៅហ្វាយ​រូប​ណា​ដែល​និយាយ​ពាក្យ​ទាំង​នេះ​ មិន​ទាន់​សក្ដិសម​នឹង​តួនាទី​នៅឡើយ

Published

on

«ខ្ញុំ​ហត់​នឹង​រឿង​កំប៉ិកកំប៉ុក​អស់​ហ្នឹង​ណាស់!»« ខ្ញុំ​គ្មានពេល​សម្រាប់​រឿង​ល្អិតល្អោច​អស់​ហ្នឹង​ទេ!»
ពេលខ្លះសូម្បីតែអ្នកគ្រប់គ្រងល្អ​បំផុត ក៏​អស់​ទឹកចិត្តបាន ចូរ​ចងចាំ​ថា ​អ្នក​អាច​ប្រាប់​ថា​ហត់នឿយ តែ​អ្នក​កុំ​ត្អូញត្អែរ បន្ទោស​បង្អាប់ ​ឲ្យ​សោះ។ បើអ្នកមិនទាន់ត្រៀមលក្ខណៈ អ្នក​កុំ​ទាន់​ចង់​ដឹកនាំ ឬ​គ្រប់គ្រងអ្នក​ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះ​និយាយ​បែបណា​វិញ?

នៅគ្រប់ពេលវេលា​នៃ​ជីវិត​មេដឹកនាំម្នាក់ៗ គេត្រូវចំណាយជាមួយ ពេល​វេលា​នៃការ​ច្នៃប្រឌិត បង្កើត​ទំនុកចិត្តនិងដើម្បីលើកទឹកចិត្តបុគ្គលិក។ នេះ​គឺជាបច្ចេកទេសលើកទឹកចិត្ត មួយចំនួន​ដែល​អ្នក​អាច​សាកល្បង​ជាមួយ​និយោជិក​របស់​អ្នក៖

 ​ឲ្យ​ពួកគេដឹងថា អ្នកទុកចិត្តពួកគេ

បើ​ឲ្យ​ពួកគេទទួលអារម្មណ៍ថាអ្នកទុកចិត្តនិលើពួកគេ ការបំពេញការងារ​និង​អាច​រួចឆាប់​ជាង​ការគិត។ ទំនុកចិត្តអាចដើរបានយូរជាងពាក្យបញ្ជោរ ហើយពួកគេកម្រនឹងធ្វើ​ឲ្យ​អ្នកខកចិត្ត។ តួនាទី​អ្នកគឺ បង្កើតគោលដៅតូចៗ ដើម្បីរក្សា​មនុស្ស​ឲ្យ​សកម្ម​ហើយ​ទទួល​បាន​លទ្ធផល​ជានិច្ច។កុំ​បង្កើត​ការ​ស្រមៃ​ដែល​ធំ​ពេក​បាន​ត្រឹម​និយាយ មិន​ឃើញ​ស្រមោល​អ្វី។ពួកគេ​ចង់​ឃើញ​ថា គោលដៅ​របស់​អ្នក គឺប្រាកដនិយមហើយមនុស្សគ្រប់គ្នា ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ខិតខំ ឃើញ​ពិតៗនឹងភ្នែក។

២ ស្តាប់​ក្តី​ស្រមៃ

លើកទឹកចិត្តបុគ្គលិកដោយចង់ដឹងនិងយកចិត្ត​ទុកដាក់ពីគោលបំណងដល់ពួកគេ។ ពេល​យល់​ពីចក្ខុវិស័យជីវិត​ម្នាក់ៗ យើង​អាច​បញ្ចូល​លទ្ធផល​នៃទស្សនវិស័យ​ក្រុមហ៊ុន ត្រូវរ៉ូវ​ជាមួយ​ការ​ស្រមៃទំាងនោះ ដែល​កាន់តែជុំរុញ​ប្រតិបត្តិ​បាន​កាន់​តែ​ខ្លាំងក្លា​ថែមទៀត។

៣ លើក​កម្ពស់​តម្លាភាព

ចូរ​បើកចំហ​ជាមួយនិយោជិកអំពីអ្វីដែលកំពុងកើតឡើង ហើយ​មនុស្ស​គ្រប់គ្នាមានឱកាស​សួរសំណួរ​និង​ផ្តល់យោបល់។ បុគ្គលិក​នឹង​មានអារម្មណ៍ថា បាន​រួមបញ្ចូល​នៅក្នុងការសម្រេចចិត្តធំ ៗ និងប្តេជ្ញាចិត្តចំពោះទិសដៅដែលក្រុមហ៊ុន ដែល​ប្រការ​នេះ​បានជួយ​ទ្រទ្រង់​ការ​លើកទឹកចិត្ត​និង​បង្កើនភាពស្មោះត្រង់​និង​មោទនភាព​ចំពោះក្រុមហ៊ុន ក្នុង​បេះដូង​ខ្យល់​ដង្ហើម​របស់​ពួកគេ ។

៤ កុំ​ត្អូញត្អែរ

រអ៊ូរ​ទំាត្អូញត្អែរ ដង្ហើមធំ ជារោគសញ្ញានៃវិបត្តិផ្លូវចិត្ត។ បើទឹកចិត្ត​អ្នកមិនទាន់​ភ្លឺស្វាង​ កុំទាន់​ចង់​មក​គ្រប់គ្រងអ្នកដទៃ វាគ្មាន​អ្វីក្រៅ​តែអំពីចម្លង​ជម្ងឺនេះ​ដល់ក្រុមទំាងមូលតែម្តង៕

ប្រែសម្រួល៖ស្រស់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ9 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ9 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ10 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services